Social Network

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពី ការបង្កើតទំនាក់ទំនងសម្ព័ន្ធមេត្រីភាពអន្តរជាតិ រវាងខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយLions Club International District 355-B3 នៃសាធារណៈរដ្ឋកូរ៉េ

ត្បូងឃ្មុំ  ៖ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលាខេត្តត្បូងឃ្មុំ ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ នៃព្រះរាជាណា ចក្រកម្ពុជា និងលោកស្រី យ៉ង់ចា ជុន អភិបាល នៃក្រុម Lions Club International District 355-B3 នៃសាធារណៈរដ្ឋកូរ៉េ

បានអញ្ជើញ ជាគណៈអធិបតី និងជាសាក្សី ក្នុងពិធី ចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ គ្នាស្ដីពី ការបង្កើតទំនាក់ទំនង សម្ព័ន្ធមេត្រីភាព អន្តរជាតិ ដែលនឹងចុះ ហត្ថលេខា ដោយឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី យ៉ង់ចា ជុន អភិបាល នៃក្រុមLions Club International District 355-B3 នៃសាធារណៈរដ្ឋកូរ៉េ ក្នុងពិធីនោះដែរ មានការអញ្ជើញ ចូលរួមពី ឯកឧត្ដម អភិបាលរងខេត្ត លោក អភិបាលស្រុក និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀត ។

អនុស្សរណៈនេះ មានគោល បំណងបង្កើន គោលការណ៍ទូទៅ សម្រាប់កិច្ច សហប្រតិបត្តិការ ដែលភាគី ទាំងពីរបានរួមគ្នា កំណត់នូវផែនការ អនុវត្តសកម្មភាព សហប្រតិបត្តិការ ដោយផ្អែកលើ មូលដ្ឋាន របស់ភាគីទាំងសងខាង ស្របតាមសកម្មភាព សំខាន់ៗដូចខាងក្រោម ៖ ១-ដើម្បីពង្រឹង ការយោគយល់គ្នា ទៅវិញទៅមក និងមិត្តភាពរវាង Lions Club International District 355-B3 និងខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា ២-ដើម្បីពង្រីក ការយល់ដឹងអំពី វប្បធម៌រវាង ប្រទេសទាំង២ និងដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍ សន្តិភាពពិភពលោក ក្រោមគោលការណ៍ កិច្ចសហប្រតិបត្តិការ ៣-ដើម្បីសហកាក្នុង អនុវត្តកម្ម វិធីផ្លាសប្ដូរយុវជន ទៅវិញទៅមក ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានមាន ប្រសាសន៍ថា ៖ ខេត្តត្បូងឃ្មុំ គឺជាខេត្តដែលទើប ត្រូវបានបង្កើតថ្មី ដោយបំបែកចេញ ពីខេត្តកំពង់ចាម មានផ្ទៃដីសរុប ៥.២៥០.៥១គីឡូម៉ែត្រក្រឡា មានព្រំប្រទល់ខាងលិចជាប់ នឹងខេត្តកំពង់ចាម ខាងជើងជាប់នឹង ខេត្តក្រចេះ ខាងត្បូងជាប់ នឹងខេត្តព្រៃវែង និងខាងកើតជាប់ នឹងប្រទេស វៀតណាម ចែកចេញជា ០៦ស្រុក ០១ក្រុង ៦២ឃុំ ០២សង្កាត់ និង ៨៦៥ភូមិ មានប្រជាពលរដ្ឋ សរុប ១៧៩.៨៣៣គ្រួសារ គិតជាមនុស្ស រាយចំនួន ៨២១.០៤៣នាក់ ។

ឯកឧត្ដម ប្រាជ្ញ ចន្ទ បានសម្ដែងជំនឿថា តាមរយៈការ ចុះហត្ថលេខា រួមគ្នាលើអនុស្សរណៈ យោគយល់ គ្នាស្ដីពី ការបង្កើត ទំនាក់ទំនង សម្ព័ន្ធមេត្រីភាព អន្តរជាតិ គ្នានាពេលនេះ ពិតជាជួយលើក កម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋកម្ពុជា បានកាន់តែ ប្រសើរឡើង ៕