Social Network

ឯកឧត្តម ប្រាជ្ញ ចន្ទ ដឹកនាំគណៈប្រតិភូថ្នាក់ខេត្ត ចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដឹកនាំប្រតិភូ ថ្នាក់ខេត្ត បានអញ្ជើញចុះ ត្រួតពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាល ទីរួមខេត្តត្បូងឃ្មុំ ដែលនៅក្នុង ចំការព្រៃម៉ៃសាក់ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ និងគណៈប្រតិភូ បានចុះត្រួតពិនិត្យ ហេដ្ឋារចនា សម្ព័ន្ធរដ្ឋបាល ខេត្តត្បូងឃ្មុំ រួមមាន ដំណើរ ការសាងសង់ សំណង់អគារ រដ្ឋបាលសាលាខេត្ត អគារ មន្ទីរនានា ជុំវិញខេត្ត អគារសាកលវិទ្យល័យ ហេង សំរិន ត្បូងឃ្មុំ អគារស្នាក់នៅ អភិបាលខេត្ត ទីតាំងអាងប្រព្រឹត្តិកម្ម ទឹកកខ្វក់ ផ្លូវ ប្រព័ន្ធលូបង្ហូរទឹក និងហេដ្ឋារ ចនាសម្ព័ន្ធនានា ក្នុងទីប្រជុំជន ទីរួមខេត្ត ជាច្រើនទៀត ។

គូសបញ្ជាក់ថា ៖ ហេដ្ឋារចនា សម្ព័ន្ធរដ្ឋបាល នៃទីរួមខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋាន សាងសង់អគាររដ្ឋបាល និងហេដ្ឋារចនា សម្ព័ន្ធទីក្រុង នៃទីរួមខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ រហូតមកដល់ ពេលនេះ សម្រេចបាន ប្រមាណជាង ៤០% ហើយដែលគ្រោង និងបញ្ចប់កាសាងសង់ នៅឆ្នាំ២០១៨ នេះផងដែរ ។