Social Network

កម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការណ៍ជាមួយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ បានចុះអនុវត្តដីកាបង្គោប់អោយឆែកឆេរលំនៅដ្ឋាន នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីកម្មសិទ្ធបញ្ញា(ថតចម្លងស៊ីឌីក្លែងក្លាយ)

ត្បូងឃ្មុំ ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងជំនាញ ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ សហការណ៍ជាមួយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ និងកម្លាំងអធិការដ្ឋាន ស្រុកមេមត់ ដឹកនាំដោយលោក ខៀវ ពណ្ណារាយ ព្រះរាជអាជ្ញារង អមសាលាដំបូក ខេត្តត្បូងឃ្មុំ ។

បានចុះអនុវត្តដី កាបង្គោប់អោយឆែកឆេរ លំនៅដ្ឋាន របស់ឈ្មោះលឹម ឈាងលាង ភេទប្រុស អាយុ៤២ឆ្នាំ និងប្រពន្ធ ឈ្មោះតាំង ពុទ្ធា អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណី កម្មសិទ្ធបញ្ញា (ថតចម្លង ស៊ីឌីក្លែងក្លាយ ) ។

ក្នុងនោះបាន ធ្វើការដកហូត ម៉ាស៊ីនផលិតស៊ីឌី និងវីស៊ីឌី ចំនួន ៣០គ្រឿង , ដុំអាគុយ ១២គ្រឿង ,កុំព្យូទ័រលើតុ ចំនួន ០៣គ្រឿង , ម៉ូទ័រ ០១គ្រឿង , ព្រីនធ័រចំនួន ០២គ្រឿង ,ម៉ាស៊ីនស្កែន ០១គ្រឿង , ឌីសចំនួន ៤០កេះ ,ខ្សែម៉ាស៊ីន ៩C អ.ប ចំនួន ០៩ដុំ,កាម៉ារ៉ា ០៣គ្រឿង ,(កាម៉ារ៉ាសុវត្ថិភាព ) ,ស៊ីឌីថតចម្លងចំនួន ០៧កេះ ១បេ (ទម្ងន់២៣ ,គីឡូ្)និងឡូក្រេ ៩៨គីឡូក្រាម (ស្មើ២ បេនិង ០១កេះ ) ,ស្រោមឌីស ០៣បេ,ក្រដាសរាម ០១កេះ,ឌីសខូច ០១កេះ (ទម្ងន់ ១៩,៥០គីឡូក្រាម) ,ម៉ាស៊ីនកាត់ក្រដាសចំនួន ០២គ្រឿង និងតែមចំនួន ០៤កេះ ។

ហើយបានធ្វើការ ឃាត់ខ្លួនឈ្មោះ ម្ចាស់ផ្ទះឈ្មោះ តាំង ពុទ្ធា ភេទស្រី អាយុ ៣០ឆ្នាំ ជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធី ។