Social Network

ពួកគ្រឿងញៀន ចាក់សម្លាប់គ្នា ស្លាប់ ម្នាក់ នៅស្រុកពញាក្រែក

ត្បូងឃ្មុំ ៖ សពយុវជនម្នាក់ ត្រូវបានប្រជា ពលរដ្ឋប្រទះ ឃើញដេកស្លាប់ ដោយមាន ស្នាមចាក់ និងដែកឆែប ចំដើមទ្រូង នៅចំណុច ចំការកៅស៊ូ ក្បែរបង្គោល លេខ៧៣ ផ្លូវជាតិ លេខ៧ ភូមិតាសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។

ករណីឃាតកម្ម សម្លាប់មនុស្សខាងលើ នេះ ត្រូវបានប្រជាពលរដ្ឋ ដាក់ការសង្ស័យ ថា ជាពួកក្រុមជក់គ្រឿងញៀន ឈ្លោះប្រកែក គ្នារហូត ប្រើអំពើហិង្សា ពីព្រោះតែចំណុច ខាងលើនេះ មានសកម្មភាព ប្រមូលផ្ដុំគ្នាជក់ គ្រឿងញៀន នៅពេលយប់ ។ សម្រាប់សមត្ថកិច្ច មូលដ្ឋាននៅមិនទាន់ ស្គាល់អត្ដសញ្ញាណ ជនរងគ្រោះនៅឡើយទេ ប៉ុន្ដែជនសង្ស័យ មានអាយុជាង ២០ឆ្នាំ ហើយ ត្រូវបានជន មិនស្គាល់មុខចាក់ និងដែកឆាបចំ ដើមទ្រូងខាងឆ្វេង បណ្ដាលធ្លាយចំបេះដូង ព្រមទាំងមានស្នាម ជាំផ្សេងៗទៀត នៅលើ រាងកាយរបស់ សាកសព ។

សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋបាន បញ្ជាក់ថា បន្ទាប់ពីមានការ ប្រទះឃើញសព ជនរងគ្រោះរួចមក ប្រជាពលរដ្ឋ បានរាយ ការណ៍ទៅ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ច ជំនាញចុះមក ពិនិត្យសព ដើម្បីធ្វើការស្រាវ ជ្រាវរកមូលហេតុ នៃអំពើឃាតកម្ម មួយនេះ ហើយបានព្យាយាម ស្វែងរកក្រុមគ្រួសារ របស់សពមក ទទួលយកទៅ ធ្វើបុណ្យតាម ប្រពៃណី ៕

ដកស្រង់ពី៖ដើមអម្ពិល