Social Network

ឯកឧត្តម ប្រាជ្ញ ចន្ទ បើកកិច្ចប្រជុំស្ដីពីគម្រោងសាងសង់អគារនៅក្នុងតំបន់រដ្ឋបាលខេត្ត និងហេដ្ឋារចនាសម្ព័ន្ធ ជាអាធិភាពនៃប្លង់គោល អភិវឌ្ឍន៍ទីប្រជុំជន នៃទីរួមខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំ ៖ កិច្ចប្រជុំស្ដីពី គម្រោងសាងសង់អគារ នៅក្នុងតំបន់ រដ្ឋបាលខេត្ត និងហេដ្ឋារចនាសម្ព័ន្ធ ជាអាធិភាពនៃប្លង់គោល អភិវឌ្ឍន៍ទីប្រជុំជន នៃទីរួមខេត្តត្បូងឃ្មុំ បានប្រារព្ ធធ្វើនៅចំការ ព្រៃម៉ៃសាក់ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត មន្ទីរជំនាញ ជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត។

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍ ស្ដីពីវឌ្ឍនភាព នៃដំណើរការសាងសង់ សំណង់អគារ រដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អគារសាកលវិទ្យល័យ ហេង សំរិន ត្បូងឃ្មុំ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងទីប្រជុំជន ទីរួមខេត្តត្បូងឃ្មុំ បញ្ជាក់ថា ៖ -ការងារសាងសង់ អគារសាលា ខេត្តត្បូងឃ្មុំ ទិន្នផលសម្រេច បានសរុប ៥៥% -ការងារសាងសង់ អគារមន្ទីរនានា ជុំវិញខេត្ត ទិន្នផលសរុបបាន៤៥% -ការងារសាងសង់ អគារស្នាក់នៅ អភិបាលខេត្ត ទិន្នផលសរុប១៥% -ការងាររបងជុំវិញ តំបន់សាលាខេត្ត សម្រេចបានរបង ផ្នែកខាងជើង និងកើត រីឯរបងផ្នែខាងលិច និងត្បូង (មិនទាន់ដំណើរការ) និងការងារ សាងសង់អគារ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទិន្នផលសរុប ៧០% ផងដែរ។

ឆ្លៀតពេលនោះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើង ពីបញ្ហាប្រឈមនានា ដែលក្រុមការងារខេត្ត បានបញ្ចប់កា រវាស់វែងស្រង់ ទិន្នន័យដែល ផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ដែលមានក្បាលដី នៅក្នុងតំបន់ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីប្រជុំជន នៃទីរួមខេត្តត្បូងឃ្មុំ និងផលប៉ះពាល់ ដែលក្រុមការងារ ខេត្តនិងអន្តរក្រសួង បានប្រជុំ ផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ ដែលមានក្បាលដីប៉ះពាល់ នៅទីតាំងអាង ប្រព្រឹត្តិកម្ម ទឹកកខ្វក់ ដែលបច្ចុប្បន្ន កំពុងរង់ចាំ ប្លង់អាងប្រព្រឹត្តិកម្ម ដែលកែសម្រួល និងដើម្បីអនុវត្ត បន្តទៀត។

ឯកឧត្តម ប្រាជ្ញ ចន្ទ ផ្ដាំផ្ញើដល់ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ជួយជម្រុញ ការងារអភិវឌ្ឍន៍ ហេដ្ឋារចនា សម្ព័ន្ធ ក្នុងទីប្រជុំជន នៃទីរួមខេត្តត្បូងឃ្មុំនេះ ទៅមុខឲ្យ បានឆាប់រហ័ស ដែលជា ផលប្រយោជន៍ ប្រទេសជាតិ ទាំងមូលផងដែរ។ គូសបញ្ជាក់ថា ៖ ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល នៃទីរួមខេត្ត ត្បូងឃ្មុំ ត្រូវបានបើក ការដ្ឋានសាងសង់ អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង នៃទីរួមខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ហើយដែល គ្រោងនិងបញ្ចប់ កាrសាងសង់ នៅឆ្នាំ២០១៨ ខាងមុខនេះផងដែរ៕