នេះពិតជា រឿងមួយ ដែលមនុស្ស គ្រប់គ្នា គួរកោត សសើរលើ អ្នកបង្កើតស្មាតហ្វូន នីមួយៗ ជាពិសេស នោះប្រព័ន្ធប្រតិបត្តិការ ដែលដំនើរការ នៅលើស្មាតហ្វូន ទាំងនោះ ចំនែកឯ ប្រព័ន្ធប្រតិបត្តិការនីមួយៗ ពិតជាមាន មុខងារ សំខាន់ៗខុសគ្នា សំរាប់សំរួល ដល់ការប្រើប្រាស់ របស់អតិថិជន។ សំរាប់ប្រព័ន្ធ ប្រតិបត្តិការនីមួយ ពិតជាមាន មុខងារសំខាន់ៗ ជាច្រើន ដែលអ្នក ប្រើប្រាស់មួយចំនួន មិនដឹងពីមុនមកក៏មាន។
លើកនេះ យើងលើក យកពី មុខងារចំនួន 5 នៅលើប្រព័ន្ធ ប្រតិបត្តិការ iOS ដែលអាច និយាយបានថា មិនមែន ជាអាថ៌កំបាំង ប៉ុន្តែមាន មនុស្សតិចណាស់ ដែលដឹងពីការ ប្រើប្រាស់របស់វា ហើយមានមនុស្សជា ច្រើនមិនដឹងពី ការប្រើប្រាស់ មុខងារទាំងនេះ។ នៅពេលនេះ យើងនឹងណែនាំ ហើយបង្រៀនពី ការប្រើប្រាស់ មុខងារទាំងនោះ ដល់មិត្តអ្នកអាន ទាំងអស់ ដូចនេះសូម អានការណែនាំ នៅខាងក្រោម៖
ចំនុចនេះ អ្នកអាចសាកល្បងបានដោយ វាយអក្សរ Weree រួចដកឃ្លា អក្សរនោះនឹងប្រែជា We’re ជាក់ជាមិនខាន ចំនែកឯអក្សរ Itss វិញ នឹងប្រែជា It’s និងអក្សរ Welll ឬ Helll ឬ Shelll នឹងប្រែជា We’ll ឬ He’ll ឬ She’ll ជាក់ជាមិនខាន។
អ្នកត្រូវចូលទៅកាន់មុខងារ Panorama នេះជាមុនសិន បន្ទាប់ចុចលើសញ្ញាព្រួយដែលមាននៅលើអេក្រង់នោះ បន្ទាប់វានិងប្តូរទិសដៅ ពីឆ្វេងមកស្តាំវិញ ដោយធម្មតា ទិសដៅវាពីស្តាំមកឆ្វេង។
មុខងារនេះ ពិតជាល្អសំរាប់ អ្នកធ្វើដំនើរការ ហើយការប្រើប្រាស់ មិនពិបាកទេ ដោយមុនដំបូងអ្នកត្រូវចូលទៅកាន់ Google Maps រួចត្រូវស្វែងរកទិសដៅណាមួយ ដែលអ្នកចង់ Save នោះ បន្ទាប់ ចុចលើរបាស្វែងរក បន្ទាប់វាយពាក្យ ok maps ពេលនោះ កម្មវិធីនោះ នឹងលោតផ្ទាំងមួយ បញ្ជាក់អ្នក ថាត្រូវ Save Maps នេះមែនទេ ដូចនេះអ្នកត្រូវចុច Save រួច វានឹងចេញផ្ទាំងមួយទៀត សំរាប់ឲ្យអ្នកវាយអក្សរចំណាំ Maps ដែលបាន Save នោះភ្លាម។
ដើម្បីបើក Maps ដែលយើងបាន Save នោះ គឺអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Google Maps ចុចលើឈ្នូតបីដែលនៅក្នុងប្រអប់ស្វែងរកនោះ បន្ទាប់ នឹងចេញផ្ទាំងមួយមកពីខាងឆ្វេង ហើយអ្នកអាចចុចលើពាក្យ Your Places ដែលនៅក្នុងនោះ ផ្ទុកដោយ Maps ដែលអ្នកបាន Save ។
មុខងារ នេះពិតជា ល្អសំរាប់ អ្នកចូលចិត្ត ស្តាប់ចំរៀង នៅពេលគេង ដោយគ្រាន់ តែបើកបទ ចំរៀងណាមួយ ឲ្យដំនើរ បន្ទាប់អូស ពីក្រោមឡើងលើ ដើម្បីចេញរបា Control Center បន្ទាប់ចូល ទៅកាន់ Timer ដែលមាន សញ្ញាម៉ោង នៅក្បែរកន្លែង បើកពិល បន្ទាប់ពីចូល ដល់កន្លែង Timer ហើយ អ្នកអាចកំណត់រយៈ ពេលប៉ុន្មាន ម៉ោង ឬប៉ុន្មាន នាទីក៏បាន រួចចុច លើពាក្យ When Timer Ends រួចអ្នកត្រូវអូសចុះក្រោម បង្អស់ នឹងឃើញពាក្យ Stop Playing រួចចេញមក Timer បន្ទាប់ចុច Start វានឹងដំនើរការភ្លាម។
ដំបូងអ្នក ត្រូវចូល ទៅកាន់ Settings => General => Accessibility អូសចុះ ក្រោមបន្តិច ត្រង់បន្តុំ Hearing ដោយ Enable មុខងារ មួយដែល មានពាក្យថា LED Flash for Alerts ពេលនោះ រាល់មាន ការខលចូល Flash ពន្លឺនៅ ខាងក្រោយ នឹងបញ្ចេញពន្លឺ។
ត្រង់ចំនុច ទី 1 ដល់ពី 4 អាចមាន អ្នកប្រើប្រាស់ តិចតួចដែល បានដឹង ចំនែកឯ ចំនុចទី 5 អាចមានអ្នកប្រើប្រាស់ មួយចំនួន ដែលបានដឹង ដោយយើង បានឃើញអ្នក ប្រើប្រាស់មុខងារ នេះលើ iPhone ជាញឹកញាប់ ពីមុនមក។ យើងបានណែនាំ ដល់មិត្តអ្នកអាននូវ ចំនុចសំខាន់ៗ ទាំងនេះរួចហើយ ដូចនេះ អ្នកអាច សាកល្បង បានហើយ នៅពេលនេះ។
ប្រភពពីៈhttp://cambo-report.com/general-knowledge/post/66459