Social Network

Hublot​ ​ចេញ​នាឡិកា​ពិសេស​ ​ខួប​ ​៧០​ ​ឆ្នាំ​របស់​ ​Ferrari

ក្រុមហ៊ុនផលិតរថយន្ត ស្ព័រដ៏ល្បីរបស់អ៊ីតាលី Ferrari ទើបសហការជាមួយ Hublot ដែលជាក្រុមហ៊ុនផលិត នាឡិកាដ៏ធំមកពីប្រទេសស្វីស ក្នុងការចេញនាឡិកាម៉ូដែលពិសេសសម្រាប់ អបអរខួប ៧០ ឆ្នាំរបស់ខ្លួន។

នាឡិកាដៃម៉ូដែលពិសេស នោះមានម៉ូដែល Techframe Ferrari Tourbillon Chronograph តួខ្លួនផលិតពីទីតាញ៉ូម និងម៉ូដែលកាបូនសរសៃ ដែលសុទ្ធតែជាសារធាតុរឹងបំផុត តែមានទម្ងន់ស្រាល និងលាយឡំជាមួយ មាសពណ៌ស៊ីជម្ពូ ហើយដំណើរការដោយ ប្រព័ន្ធ Tourbillon។

 

ត្រូវផលិតតែ ៧០ គ្រឿងប៉ុណ្ណោះ ហើយចំពោះតម្លៃខាង Hublot មិនទាន់ដាក់ចេញនៅ ឡើយទេ តែបង្ហាញថានាឡិកាមួយ ថ្លៃស្មើរថយន្ត Ferrari មួយគ្រឿងដែរ៕