Social Network

ប្តូរប្រេងម៉ាស៊ីន អស់លុយគគោកមិនស្តាយ! តែមិនហ៊ានចាយលុយប្រើតម្រងល្អ អ៊ីចឹង​ម៉ាស៊ីនឡានខ្ទេចដដែល

ជារឿងល្អសម្រាប់ម៉ាស៊ីន ដែលម្ចាស់រថយន្តហ៊ានចំណាយលុយប្រើប្រាស់ប្រេងម៉ាស៊ីនដែលមានគុណភាព ប៉ុន្តែប្រសិនបើរិះថាំមិនហ៊ានចំណាយលុយបន្ថែមលើតម្រងប្រេងម៉ាស៊ីនល្អៗទេនោះ ក៏មិនអាចជួយថែរក្សាម៉ាស៊ីនឱ្យនៅបានយូរឡើយ ជាពិសេសកុំឱ្យសោះ រឿងប្តូរប្រេង២ដង ប្តូរតម្រង១ដង ពោលគឺត្រូវប្តូរតម្រងគ្រប់ពេល រាល់ការប្តូរប្រេងម៉ាស៊ីនជាមួយគ្នាតែម្តង។

ជាងមេកានិច បានប្រៀបធៀបតម្រងប្រេងម៉ាស៊ីន ដូច ក្រលៀន ឬតម្រងនោម របស់មនុស្សយើងដែរ ដែលមានតួនាទីច្រោះជាតិពុលក្នុងរាងកាយ។ ឯតម្រងប្រេងម៉ាស៊ីន វាក៏មានតួនាទីច្រោះកម្ទេចកម្ទីដែលមានក្នុងប្រេងម៉ាស៊ីន មិនឱ្យហូរចូលទៅក្នុងប្លុកម៉ាស៊ីនបានដែរ។

មានន័យថា ប្រេងម៉ាស៊ីន ត្រូវបានច្រោះស្អាតជាមុនសិន ទើបហូរចូលទៅរំអិលគ្រឿងបង្គុំម៉ាស៊ីន។ ប៉ុន្តែបើតម្រងគ្មានគុណភាព វាមិនអាចច្រោះបានស្អាតឡើយ ដែលបណ្តាលឱ្យកម្ទេចដែកអាចចូលទៅបង្កផលប៉ះពាល់ខ្លាំងក្នុងម៉ាស៊ីន។ ក្រៅតែពីការជួយសម្អាតប្រេងម៉ាស៊ីន តម្រងនេះក៏បានជួយឱ្យប្រេងស្ថិតនៅទីតាំងត្រឹមត្រូវតាមពេលវេលាដែរ។

ទន្ទឹមនឹងនេះ លោកអ្នកក៏អាចកត់សម្គាល់បានផងដែរនូវរោគសញ្ញាដែលបញ្ជាក់ថា ដល់ពេលផ្លាស់ប្តូរ ប្រេង និងតម្រងហើយ រួមមានដូចជា៖ -បញ្ហាជាន់ហ្គែរមិនឡើង -សំឡេងម៉ាស៊ីនលាន់ខុសប្រក្រតី -សម្ពាធប្រេងទាប -និងផ្សែងចេញពីបំពង់ស៊ឺមុំាង ប្តូរពណ៌៕

ដកស្រង់ពី៖Sabay