Social Network

ខាត់ វៃហាំង លើកពានសម្ញែង ដែលតំណាងកម្ពុជាមួយរូបគត់ចូលរួម Asia Top Aword 2024

មានឈ្មោះជាសិល្បករល្បីឈ្មោះប្រចាំប្រទេស ខាត់ វៃហាំង តំណាងកម្ពុជាមួយរូបគត់ មានកិត្តិយសចូលរួមកម្មវិធីពានរង្វាន់ប្រចាំឆ្នាំ Asia Top Aword 2024 នៅលើទឹកដីប្រទេសថៃ និងទទួលបានពានរង្វាន់ជាតារាឆ្នើមប្រចាំឆ្នាំទៀតផង។

កាលពីថ្មីៗកន្លងទៅនេះ កំពូលតារាសម្ដែងល្បីឈ្មោះរូបសង្ហារ ខាត់ វៃហាំង មានកិត្តិយសតំណាងកម្ពុជា ចូលរួមក្នុងកម្មវិធី Asia Top Aword 2024 លើកនេះ ខាត់ វៃហាំងតែម្នាក់ប៉ុណ្ណោះដែលបានតំណាងឱ្យប្រទេសកម្ពុជាចូលរួមជាកំពូលតារាជាច្រើនរូបទៀតមកពីបណ្ដារប្រទេសអាស៊ានដូចជាប្រទេស វៀតណាម កូរ៉េ មីយ៉ាន់ម៉ា ថៃ ឡាវ និងប្រទេសច្រើនផ្សេងទៀត។

ចូលរួមកម្មវិធីធំលំដាប់អន្តរជាតិលើកនេះ ខាត់ វៃហាំង មកវិញក៏មិនដៃទទេដែរ ដោយជារឿយៗកំលោះសង្ហាររូបនេះតែងមានកាដូពិសេសជូនជាតិ និងអ្នកគាំទ្រ ជាមួយនឹងពានរង្វាន់ផ្នែង The Best Actor។ ទទួលបានជោគជ័យធំផ្ទួនៗ ខាត់ វៃហាំង មិនដែលភ្លេសសោះឡើយជាមួយការឱនគោរពលំទោន ម្រៀមដៃ១០ លើកសំពះថ្លែងអំណរអរគុណ ទៅកាន់អ្នកគាំទ្រជាទីស្រឡាញ់ទាំងក្នុងប្រទេស និងក្រៅប្រទេស៕

ដកស្រង់ពី៖Sabay