Social Network

ទិដ្ឋភាព​បវរកញ្ញា​ពិភព​លោក​ជាង ៥០ ប្រទេស​នៅ​លើ​ទឹកដី​ខេត្ត​ព្រះសីហនុ

កាលពីពេលថ្មីៗនេះ បវរកញ្ញាពិភពលោកជាង ៥០ ប្រទេស បានបង្ហាញវត្តមាននៅលើទឹកដីខេត្តព្រះសីហនុ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកជាច្រើន បានលើកឡើងថា ពួកគេមកចូលរួមក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញាធំមួយឈ្មោះថា Miss Universal Women ដែលនឹងប្រារព្ធឡើងនៅកម្ពុជា នាថ្ងៃទី ២៤ ខែមីនាខាងមុខ។

យោងតាមការបង្ហោះ Facebook ផ្លូវការដោយឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បវរកញ្ញាស្រស់សោភាជាច្រើនរូបបានធ្វើដំណើរទស្សនកិច្ចកម្សាន្តនៅលើខេត្តឆ្នេរសមុទ្រនៅទិសនិរតីនៃកម្ពុជា ដោយបានទស្សនាទីតាំងទេសចរណ៍សំខាន់ៗរបស់ខេត្ត ដូចជា រូបសំណាកព្រះថោងនាងនាគ និងឆ្នេរកោះរ៉ុងជាដើម។ ក្រៅពីខេត្តព្រះសីហនុ ក្រុមបវរកញ្ញាខាងលើ ក៏បានទៅទស្សនាខេត្តសៀមរាបផងដែរ ក្នុងអំឡុងវត្តមានពួកគេនៅកម្ពុជា៕

ដកស្រង់ពី៖Sabay