កាលពីពេលថ្មីៗ នេះ លោក យុត្ថារ៉ា ឆានី ដែលជាតារា សំដែងជើងចាស់មួយរូប មានឈ្មោះបោះសំលេង ល្បីល្បាញ ពេញពិភពសិល្បៈ នោះ បានធ្វើការបកស្រាយ រាល់ពាក្យដែលគាត់ ធ្លាប់បង្ហោះ នៅលើបណ្តាញ Facebook ដែលវាធ្វើអោយ មហាជន មួយចំនួន មានការយល់ច្រឡំ លើរូបលោក។
សារបកស្រាយ នោះត្រូវបានរៀបរាប់ ដូចខាងក្រោម៖ “សួស្តីមិត្ត ប្រិយ៏មិត្តទាំងអស់ ជាទីគោរពរាប់អាន ! មួយរយ:ចុងក្រោយ នេះខ្ញុំបាន post and recommend នូវពាក្យពេចន៍មួយចំនួន ហើយក៏ទទួលបាននូវការ liked and Commented យ៉ាងច្រើនពីបងប្អូន កូនក្មួយគួរជាទី មោទនភាព ! ត្រឡប់មកវិញ ក៏សូមបញ្ជាក់ អ្នកទាំងអស់គ្នាថា : អី្វដែលខ្ញុំបាន Post នោះគ្រាន់ជា ពាក្យពេចន៍ឃ្លោង ឃ្លាខ្លះដែលខ្ញុំ បានប្រទេះឃើញ នៅតាមប្រភពផ្សេងៗ ហើយក៏ដកស្រង់មក រចនាបន្ថែមហើយ ធ្វើការចែកចាយ បន្តតែម្តងទៅ ! ទាំងអស់នេះ មិនមែនជាទស្សន: ដែលឆ្លុះបញ្ចាំង ពីទឹកចិត្តនិង បេះដូងខ្ញុំទេ ។
សូមមេត្តា កុំវាយតម្លៃអី នេះគ្រាន់តែជា ការផ្តោះផ្តូរ យោបល់គ្នាដើម្បី ជាមិត្តរាប់អាន តែប៉ុណ្ណោះ ! ផ្ទុយទៅវិញ មានមិត្តមួយចំនួន និងទស្សនាវដ្តីបានយកការ Post ទាំងនេះមក ធ្វើការបកស្រាយខុសស្រលះពី ជីវិតផ្ទាល់ខ្លួន របស់ខ្ញុំ ! ទោះបីជាយ៉ាងណា ខ្ញុំនៅតែគោរព ថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ចំពោះការនិយម គាំទ្រនិងផ្តល់មតិ ជាច្រើនមកដល់ខ្ញុំ loved you all៕
ដកស្រង់ពី៖ khmer-note