ក្រុមហ៊ុន Microsoft ព្យាករថា ក្នុងរយៈពេល៣ឆ្នាំ ខាងមុខទៀតឧបករណ៍ អេឡិចត្រូនិករួមមាន ស្មាតហ្វូន, Tablet, កុំព្យូទ័រ Desktop និងឧបករណ៍ហ្គេម Xbox នៅជុំវិញពិភពលោក នឹងដំណើរការប្រព័ន្ធ Windows 10 ។
Microsoft បានបញ្ចេញគម្រោង ផែនការវិនិយោគដ៏ធំ ទៅកាន់បណ្តាអ្នកវិនិយោគិន ផ្នែកបច្ចេកវិទ្យាទាំងអស់ ត្រូវធ្វើឡើង នៅក្នុងសន្និសីទ Build Developer ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ។ ក្រុមហ៊ុន Microsoft មិនទាន់បង្ហាញ ប្រព័ន្ធប្រតិបត្តិការ Version Windows 10 នៅឡើយទេ ខណៈពេលដែល ពាក្យចចាមអារ៉ាម អះអាងថា Windows 10 នឹងនាំចេញទៅកាន់ ទីផ្សារពិភពលោក នៅចុងខែកក្កដា ។
ងាកមកការ ប្រើប្រាស់ស្មាតហ្វូន ដំណើរការ Windows Phone ក្នុងប្រទេសកម្ពុជាវិញ ក្រុមហ៊ុន Microsoft បាននិងកំពុងប្រកួតប្រជែង យ៉ាងមានសន្ទុះជាមួយ ក្រុមហ៊ុនដទៃផ្សេងទៀត ។ ស្លាកយីហោ Microsoft មានលើស្មាតហ្វូន របស់ក្រុមហ៊ុន Nokia ដែលបានទិញអាជ្ញាប័ណ្ណ និងសិទ្ធិគ្រប់គ្រង ក្នុងតម្លៃប្រមាណជា ១៧,៧ពាន់លានដុល្លារ កាលពីឆ្នាំ២០១៤ ត្រូវបានយុវវ័យស្គាល់ច្បាស់ពីមុខងារ ដ៏សម្បូរបែប ព្រមទាំងធូរថ្លៃជាងស្មាតហ្វូន ដទៃទៀត ។
ស្មាតហ្វូនម៉ូ ដែលចុងក្រោយ របស់ក្រុមហ៊ុន Microsoft មានដូចជា Microsoft Lumia 535 ស៊ីម១ និងស៊ីមពីរ, Lumia 532 ស៊ីម១ និងស៊ីមពីរ, Lumia 430 ស៊ីម១ និងស៊ីមពីរ ។ ស្មាតហ្វូនទាំង៣ម៉ូដែលនេះបានបង្ហាញវត្តមានលើទីផ្សារកម្ពុជាហើយ ខណៈ Lumia 640 នឹងមកដល់ ឆាប់ៗនេះ ៕
ដកស្រង់ពី៖ កោះសន្តិភាព