ភ្នំពេញៈ ក្រោយពីស្វាមីភរិយា លោក យ៉ែម សំអូន និងភរិយា អ្នកនាង យ៉ាន លីនដា បានផ្ទុះជម្លោះរហូត ដល់ត្រូវរស់នៅ បែកគ្នាអស់រយៈពេល ប្រមាណជិត១ខែមកនេះ គេសង្កេតឃើញថា ពួកគេទាំងពីរនាក់ បានជ្រើសរើសយកបណ្តាញ ទំនាក់ទំនងសង្គម Facebook ធ្វើជាធ្នាក់ដើម្បីផ្តោះផ្តង់គ្នា ជំនួសការជួបមុខនិយាយគ្នា ដោយផ្ទាល់តាមរយៈ ការបង្ហោះសារ តបទៅតបមក ជាមួយគ្នា ដោយកាលពីពេលថ្មីៗនេះ លោក យ៉ែម សំអូន បានបង្ហោះសារ សុំអភ័យទោស ពីភរិយាជាទីស្រលាញ់ ប៉ុន្តែក្រោយពីភរិយា អ្នកនាង លីនដា បានឃើញសារ នេះហើយនាងក៏ប្រញាប់ ចេញមុខបដិសេធភ្លាមៗ ដោយមិនចាំបាច់ ចំណាយពេលគិតថា នាងនៅតែរក្សា ជំហរលែងលះដដែល ។
តារាស្រីកូនមួយ អ្នកនាង យ៉ាន លីនដា បានសរសេរសារ យ៉ាងវែងអន្លាយថា “នៅក្នុងការឆ្លើយតប ទៅនិងសំណេរដែល រ៉ាយរ៉ាប់សេចក្តី សុំក្តីអភ័យទោស របស់អ្នកខ្ញុំ សុំធ្វើការអធិប្បាយ ប្រកបដោយការសម្រេចចិត្តដ៏ច្បាស់លាស់មួយ សម្រាប់ជីវិតរបស់ខ្ញុំដែល តែងតែស្រែកទាមទារ ឲ្យខ្ញុំត្រូវតែធ្វើ ។ មនុស្សស្រីដូច ខ្ញុំគិតៗទៅ គឺពូកែទ្រាំហួសហេតុពេកហើយ មកដល់ថ្ងៃនេះ ទើបខ្ញុំដឹងច្បាស់ថា ហេតុអីខ្ញុំធ្វើ បាបខ្លួនម្ល៉េះ ? ដូច្នេះស្រីម្នាក់នេះ ឈប់ទ្រាំទៀតហើយ ខ្ញុំលែងមានកំលាំង សម្រាប់ទ្រទម្ងន់ទុក្ខ និងការឈឺចាប់ទៀតហើយ ទើបខ្ញុំត្រូវឲ្យតំលៃខ្លួនឯង ជាលើកចុងក្រោយដោយការដើរចេញ ប្រសើរជាងរង់ចាំ ឲ្យគេដោះលែង ហើយនៅតែទ្រាំឲ្យគេ ទន្រ្ទានចិត្តរាល់ថ្ងៃ រស់ក្នុងជីវិតបែបនេះ តើសុភមង្គលស្ថិតនៅត្រង់ណា ? តើចាំឲ្យគេជាអ្នកទាត់ខ្ញុំចោលឬ? តើនៅពេលនោះតំលៃជាមនុស្ស តំលៃជាស្រ្តី ស្ថិតនៅត្រង់ណា? វាច្បាស់ណាស់ហើយខ្ញុំប្រាកដថា មហាជនទូទៅពិត ជាបានមើលឃើញ យ៉ាងច្បាស់នៅសំណេរ សុំអភ័យទោសរបស់គាត់នោះ ក៏ព្រោះតែគាត់បានដឹងថា ការភូតកុហក និងលេសរបស់គាត់មិនទទួលបានជោគជ័យ ការលាងខ្លួនរបស់គាត់ពីមហាជន លាងមិនជ្រះ នៅតែជាប់ក្លិន ជាមនុស្សអាក្រក់ ហិង្សា កាចសាហាវ ចុះក្រែងប្រកែក ថាខ្លួនមិនបានធ្វើទេ ជាឧប្បទ្ទវហេតុ?” ។
អ្នកនាង យ៉ាន លីនដា បាននិយាយដោយvវាយប្រហារស្វាមីទៀតថា “ប្រកែកដាច់ខាតថាជាការយល់ច្រឡំខ្លួនមិនបានធ្វើ? ចុះបើដឹងខ្លួនខុសទទួលថា ធ្វើម៉េចពីដំបូងប្រកែកម៉េ្លះ ? ពេលដឹងថាខ្លួនឯង មិនទទួលជោគជ័យក៏មកទទួលកំហុស ទាមទារយកការអាណិត ចុះនាងឈឺចាប់ ទាំងកាយទាំងចិត្ត ពេញមួយជីវិតហើយ នរណាទៅដែលគួ ឲ្យអាណិតតែនាង ដឹងថាអ្នកគ្មានក្តី អាណិតសម្រាប់នាងទេ ព្រោះបើមិនដូច្នោះទេ អ្នកក៏លើកដៃប្រើកំលាំងបាយ មកលើនាង ជាស្រីទន់ខ្សោយ មិនបានដែរ តើនរណាខ្លះទៅដែលដឹងថា មនុស្សមាត់ផ្អែម ពីខាងក្រៅ ដូចអ្នកតែធាតុ ពិតវាបែបហ្នឹង សម្រាប់ខ្ញុំជាង១០ឆ្នាំ មកនេះនាងស្គាល់ច្បាស់ ហើយស្គាល់រហូត ស្បថសុំស្មារលា ព្រោះនាងស្គាល់ ច្បាស់ខ្លាំងពេក ។
គាត់និយាយថា គាត់ស្រឡាញ់នាង ប៉ុន្តែអស់រយៈពេល14 ឆ្នាំមកហើយ គាត់គួរតែឲ្យតំលៃនាង ព្រោះនាងជាប្រពន្ធម្នាក់ មិនដែលដេកផ្ទះចាំ តែហ៊ឺហរចាយលុយប្តីទេ នាងប្រឹងធ្វើការ ទាំឈឺទាំងជា ពេលខ្លះស្ទើរតែវាទៅធ្វើការ តើគាត់ដែលមានកូន ចិត្តអាណិតនាងខ្លះទេ ចម្លើយគឺគ្មានសោះតែម្តង អ្វីដែលគាត់ ផ្តល់ឲ្យនាង គឺមានតែការរំលោភបំពាន ដោយពាក្យសំដី ផ្លូវចិត្ត អារម្មណ៍និងរាងកាយ តាមចរិកធម្មជាតិ របស់គាត់ប៉ុណ្ណោះ” ។
តារាចម្រៀងដែលមានសញ្ជាតិ អូស្ត្រាលីរូបនេះ បានបង្ហាញ ការតាំងចិត្ត និងមិនមានជំនឿ ចិត្តលើស្វាមីថា “គ្មានថ្ងៃគាត់កែដែរ ខ្ញុំសឹងតែភ្នាល់ដាក់ជីវិត ទង្វើររបស់គាត់គឺមិន អាចលើកលែងបានទេ មកដល់ពេលនេះគាត់បានប្តេជ្ញាចិត្ត សុំអភ័យទោស ដើម្បីបង្ហាញឱ្យ មហាជនបានឃើញ តែគាត់គ្រាន់តែធ្វើ ឲ្យមហាជនមើល ចុះខ្ញុំនិងគ្រួសារខ្ញុំ? បើសិនជាខ្ញុំផ្តល់ឱ្យម្តងហើយម្តងទៀត គាត់និងមានមោទនៈភាព ជាមួយការអភ័យទោសរបស់ខ្ញុំម្តងហើយ ម្តងទៀតដូចគ្នា ហើយក៏ច្បាស់១០០% ថានឹងមានរឿងនេះ ម្តងហើយម្តងទៀត រហូតដល់មានថ្ងៃមួយ ធ្វើទាល់តែខ្ញុំស្លាប់ ហើយក៏និយាយថាសុំទោស គ្មានចេតនាទេ គ្មានចេតនារហូត អីចឹងទៅ ? តើមានមនុស្សប៉ុន្មាននាក់ដែលធ្វើ រឿងអចេតនា រាប់មិនអស់យ៉ាងនេះ ហើយរឿងគ្រប់យ៉ាង ដែលបានកើតឡើង សុទ្ធតែខ្លួនគាត់ ជាអ្នកប្រព្រឹត្ត ហើយបានគ្រោង ទុកជាមុន ដល់ពេលខ្ញុំចាប់ បាននៅតែប្រកែកថាទេ មិនដែលចេះទទួលកំហុស ។
គាត់បាននិយាយថាគាត់ ស្រឡាញ់កូនស្រីណាស់ ធាតុពិតគាត់មិន ដែលបានទៅជួបកូន ដោយស្ម័គ្រចិត្តទេ ទំនេរគាត់ទៅដើរលេងបាន ហ្នឹងហើយលោកឪពុក ដែលស្រលាញ់កូន ។ លោកនិយាយថាលោកគឺ ជាមនុស្សម្នាក់ ដែលបានសាងនូវកំហុស ប៉ុន្តែរហូតមក ដល់ថ្ងៃនេះវិនាទីនេះ គាត់នៅតែជាមនុស្ស កុហកដដែល ហើយបានបន្ត ការនិយាយកុហក និងរៀបចំលាងខ្លួនឯង និពន្ធរឿងខ្លួនឯង ដឹងនាំរឿងខ្លួនឯង ហើយសម្តែងដោយខ្លួនឯង ឲ្យមនុស្សគ្រប់គ្នា នៅជុំវិញខ្លួនគិតថា គឺរូបគាត់ទេទើប ជាជនរងគ្រោះពិតប្រាកដ…”។
នៅក្នុងសារ នោះដែលតារារូបនេះ បានទម្លាយអាថ៌កំបាំង ដែលធ្វើឲ្យស្នេហា ប្រះស្រាំថា “ គាត់និយាយ អំពីអតីតកាលរបស់ខ្ញុំ ដែលមិនស្គាល់អ្វី បន្តិចសោះពីសិល្ប: ហើយគាត់គឺ ជាបុរសម្នាក់ ដែលដឹកដៃ ខ្ញុំដើររហូតមកដល់ពេលនេះ សួរថាបើខ្ញុំគ្មាន សមត្ថភាពគ្រប់យ៉ាង អាចទៅរួចទេ? គាត់បានចោទខ្ញុំថា ខ្ញុំមិនស្មោះត្រង់ ប៉ុន្តែអ្នកដែលមិន ស្មោះត្រង់នោះ គឺជាគាត់ទៅវិញទេ ហើយការពិត វាបានបង្ហាញច្បាស់ ទៅហើយថាអ្វីដែលគាត់ត្រូវការនោះ គឺមិនមែនខ្ញុំដែល ជាប្រពន្ធនោះទេ ហើយក៏មិនមែន មនុស្សស្រីណាផ្សេងដែរ គឺគាត់ត្រូវការ « ប្រុស »។
គាត់បានស្បថ ដាក់ជីវិតរបស់គាត់ថា គាត់មិនបានធ្វើឥចឹង ខ្ញុំចាប់បានហើយ ក៏នៅតែប្រកែក ហើយទៅជាមក លាបពណ៌ឲ្យ មហាជនគិតថាជាប្រហែល មកពីខ្ញុំក្បត់ប្តី ទើបប្តីតាមទាន់ ហើយប្រើអំពើហឹង្សារ តើនរណាជាអ្នកតាមទាន់នរណា? តើគាត់នៅមាន ចិត្តស្រលាញ់ខ្ញុំស្អីទៀត គ្រប់យ៉ាងគ្រាន់ តែជាការកុហក បំភ័ន្តភ្នែក ព្រោះនៅពីក្រោយខ្នង របស់ខ្ញុំគាត់បានទាក់ទង បុរសជាច្រើន” ៕
ដកស្រង់ពី៖ khmer-note