Social Network

ធ្វើ​ឲ្យ​ខូច​កិត្តិយស​អ្នក​ឧកញ៉ា ឥឡូវ​ឃាត់​ខ្លួន​ភ្លាមៗ​ម្ចាស់​ក្រុមហ៊ុន​​ម៉ៅការ​សា​ងសង់​គម្រោងក្រុងរណប China Poipet Satellite City​​

ទើបប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ្នកគ្រប់គ្រងគម្រោងទីក្រុងរណប China Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

បានធ្វើការកោះហៅឲ្យអោយប្រធានម៉ៅការគម្រោង ចូលខ្លួនមកដោះស្រាយបើកលុយអោយកម្មករនោះ ឥឡូវព័ត៌មានវិវត្តថ្មីបានឲ្យដឹងថា លោក ពៅ សុខសាន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅហើយ។ នៅមុននេះ មានការផ្ទុះការតវ៉ាពីសំណាក់កម្មករដែលធ្វើការឲ្យ គំរោងក្រុងរណប China Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាមិនបានបើកលុយឲ្យកម្មករ។

បន្ទាប់ពីទទួលដំណឹងនេះភ្លាម អ្នកគ្រប់គ្រងនៅគម្រោង ក្រុងរណប របស់អ្នកឧកញ៉ា បានប្រកាសឲ្យប្រធានម៉ៅការសាងសង់បន្តពីក្រុមហ៊ុន ឲ្យចូលខ្លួនមកដោះស្រាយប្រាក់ថ្លៃពលកម្មរបស់កម្មករ។ ប៉ុន្តែដោយសារ មិនឃើញប្រធានម៉ៅការរូបនោះ ចូលខ្លួន ទីបំផុត ក្រុមហ៊ុនក៏បានធ្វើតាមផ្លូវច្បាប់ និងបានតាមរកឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនKMB ដែលជាអ្នកម៉ៅការសាងសង់ដើម្បីមកបើកលុយអោយកម្មករជាកំហិតនៅម៉ោង11:30នាទីថ្ងៃនេះតែម្ដង។

សូមបញ្ជាក់ផងដែថា គម្រោងសាងសង់ក្រុងរណបរបស់អ្នកឧកញ៉ាដែលមានផ្ទៃដីទំហំរហូតជិត4000(បួនពាន់)ហិចតា នោះ បានម៉ៅការទៅអោយក្រុមហ៊ុន (KMB)សាងសង់អាគាពាណិជ្ជកម្មគ្រោង30អាគា មានដូចជាកាស៊ីណូ ហូតែល រីស៊ត ខុនដូ នឹងអាគាពាណិជ្ជកម្មជាច្រើនទៀត។

ប៉ុន្តែនៅក្នុងដំណើរការសាងសង់ ស្រាប់តែនៅថ្ងៃទី12/6/2021ពេលល្ងាចម៉ោង6:00បានផ្ទុះការតវ៉ាមានសំឡេងស្រែកអោយអ្នកឧកញ៉ាជួយរបស់កម្មករ ដែលធ្វើឲ្យក្រុមហ៊ុនម៉ៅការខាងលើ។ ការតវ៉ានោះ ស្នើឲ្យជួយរកដំណោះស្រាយបើកលុយអោយកម្មករ។ តាមព័ត៌មានចុងក្រោយ លោក បែ៉ន វុទ្ធី អ្នកគ្រប់គ្រងគម្រោងបានបញ្ជាក់មកថា ប៉េអឹមបានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន(KMB)ហើយគឺលោក ពៅ សុខសាន ដើម្បីបើកលុយអោយកម្មករក្នុងថ្ងៃនេះជាកំហិត ព្រោះក្រុមហ៊ុនម៉ៅការនេះបំពានកិច្ចសន្យានឹងធ្វើអោយប៉ះពាល់កិត្តិយសដល់គម្រោងអ្នកឧកញ៉ាឡេងណាវ៉ាត្រា។

ជុំវិញរឿងនេះ គេឃើញលោក ពៅ សុខសាន បានចេញមុខតាមវីដេអូឃ្លីបខ្លីមួយ បានធ្វើការស្រាយបំភ្លឺដើម្បីផ្ដល់ភាពជាក់ច្បាស់ដល់កម្មការ ដោយលោកឡើងថា បងប្អូនកម្មករ មិនបានដឹងថា ពួកគេត្រូវបើកលុយពីលោក ទើបទៅផ្ទុះការតវ៉ាជាមួយអ្នកគ្រប់គ្រងគម្រោង។

ប្រការនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកឧកញ៉ាធ្ងន់ធ្ងរ ដូច្នេះហើយ លោកសូមធ្វើការអភ័យទោសទៅអ្នកឧកញ៉ាម្ចាស់គម្រោងដ៏ធំនៅតំបន់ជាយដែនមួយនេះ។ ចំពោះរឿងជាមួយកម្មករ លោក សុខសាន បានឲ្យដឹងថា មុននេះលោកបានជួបសំដីជាមួយតំណាងកម្មកររួចហើយ ដោយសន្យាថានឹងបើកជូននៅថ្ងៃសុក្រសប្ដាហ៍មុន។ ប៉ុន្តែដល់ថ្ងៃកំណត់ លោកមិនទាន់អាចបំពេញបានតាមការសន្យា ហើយលោកបានសុំពន្យារមកដល់ថ្ងៃច័ន្ទនេះ។

ប៉ុន្តែតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយអ្នកគ្រប់គ្រងគម្រោង China Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្នើឲ្យលោក សុខសាន ចូលខ្លួនមកដោះស្រាយរឿងជាមួយកម្មករនេះ ក៏មានដំណឹងចេញមកថា ប្រធានក្រុមហ៊ុនម៉ៅការរូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ៕

ដកស្រង់ពី៖ Sabay