Social Network

លេច​រឿង​នៅ China poipet satellite city របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ឥឡូវ​មាន​ការ​កោះ​ហៅ​អ្នក​​ម៉ៅការ​​ចូល​ខ្លួន​បន្ទាន់

បន្ទាប់ពីមានរឿងតវ៉ាពីសំណាក់កម្មករដែលធ្វើការឲ្យក្រុមហ៊ុនក្រុងរណបឆាយណា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ថាមិនបានបើកលុយឲ្យកម្មករជាច្រើនថ្ងៃភ្លាម ធ្វើឲ្យមានការភ្ញាក់ផ្អើល ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណបChina poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា បានប្រកាសស្វែងរកអ្នកទទួលម៉ៅការសាងសង់អាគារនោះភ្លាមៗ។

លោក ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណបChina poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា បានបង្ហោះលើបណ្ដាញសង្គមផ្ទាល់ ដោយស្នើឲ្យអ្នកទទួលខុសត្រូវ ចូលខ្លួនមកជាបន្ទាន់ ដើម្បីដោះស្រាយជាមួយបងប្អូនកម្មករទាំងឡាយ។

"ខ្ញុំបាទប៉ែន វុទ្ធី ជាអ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណបChina poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សូមគោរពអញ្ជើញលោក ពៅសុខសាន្ត ហៅ big ដែលជាមេម៉ៅការសាងសង់អាគារពាណិជ្ជកម្មគ្រោងចំនួន 30 អាគារនៅគម្រោងសូមចូលរួមដោះស្រាយជាមួយពុកម៉ែបងប្អូនកម្មករកម្មការិនីចំនួនជាង 200 នាក់ និងគោរពកាតព្វកិច្ចតាមកិច្ចសន្យាព្រមព្រៀងជាមួយក្រុមហ៊ុនជាបន្ទាន់។

" អ្នកគ្រប់រូបនេះ បញ្ជាក់ថា ប្រសិនបើ អ្នកម៉ៅការខាងលើមិនព្រមចូលខ្លួនមកដោះស្រាយនោះទេ ក្រុមហ៊ុននឹងបង្ខំចិត្តធ្វើតាមផ្លូវច្បាប់ ដោយចៀសមិនរួច ដើម្បីផ្ដល់យុត្តិធម៌ទៅបងប្អូនកម្មករទាំងឡាយ។ "ខ្ញុំបាទបានព្យាយាមទាក់ទងជាច្រើនលើកច្រើនសារ តែលោកមិនព្រមលើកទូរស័ព្ទ ព្រោះវាគឺជាការគេចវេសដែលធ្វើឲ្យប៉ះពាល់កិត្តិយសក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ។" លោក វុទ្ធី ថ្លែង។

តាមការបញ្ជាក់បន្ថែម របស់ប៉ែន វុទ្ធី ជាអ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណបChina poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបញ្ជាក់ផងដែរថា កន្លងមកអោយតែលោក ពៅ សុខសាន្ដ ដែលជាមេការខាងលើ ឲ្យតែមកសុំពិគ្រោះសំណើរបើកប្រាក់ឈ្នួលជូនបុគ្គលិក(ខ្ចី)ខាងក្រុមហ៊ុនតែងតែសម្របសម្រួលជូនជានិច្ចតែដោយឡែកនៅថ្ងៃទី 11 ខែ 6 ឆ្នាំ 2021 នេះលោកពៅសុខសាន្តពុំបានផ្ដល់ពត៌មានជូនមកក្រុមហ៊ុនទេ។

បែរជាបាត់ដំណឹងហើយខាងក្រុមហ៊ុនទាក់ទងមិនបានទៅវិញ។ ជុំវិញរឿងខាងលើ លោក សុខសាន្ត មិនទាន់អាចទំនាក់ទំនងដើម្បីសុំការបំភ្លឺនៅឡើយ ខណៈក្រុមហ៊ុន ក៏នៅមិនទាន់អាចទាក់ទងលោកបានដូចគ្នា។ ក៏ដូចគ្នាដែរ គិតមកដល់ម៉ោងនេះ នៅមិនទាន់ដឹងថា ការដោះស្រាយស្ដីពីការតវ៉ារបស់កម្មករខាងលើ ដោះស្រាយដល់ចំណុចណានៅឡើយនោះទេ យើងនឹងរង់ចាំមើលលទ្ធផលទាំងអស់គ្នា៕

ដកស្រង់ពី៖ Sabay