Social Network

Samsung កំពុងពិចារណាដាក់កាមេរ៉ាមេ ១៥០MP លើ Galaxy S21

ដំណឹងចុងក្រោយមួយមានប្រភពចេញពីតៃវ៉ាន់ បានឲ្យដឹងថា Samsung កំពុងធ្វើតេស្តប្រព័ន្ធកាមេរ៉ាគួរឲ្យចាប់អារម្មណ៍សម្រាប់ Galaxy S ជំនាន់ថ្មីចេញឆ្នាំ ២០២១ ខាងមុខ។

មួយម៉ូដែលដែលកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍គឺមានបំពាក់នូវកាមេរ៉ាមេទំហំ ១៥០MP, មានកាមេរ៉ា Telephoto ទំហំ ៦៤MP, កាមេរ៉ា Wide-Angle ទំហំ ១៦MP និងកាមេរ៉ា Macro ទំហំ ១២MP។ ហើយវាមានដកចេញនូវ Laser Autofocus ផងដែរ ដែលទំនងជាជំនួសដោយបច្ចេកវិទ្យា Focus ថ្មី សម្រាប់ដោះស្រាយបញ្ហាដែលកើតមានលើ Galaxy S20 Ultra។

ម៉ូដែលនេះដែរគឺមានចំនួនពីរប្រភេទដែលគេកំពុងសាកល្បង។ ទីមួយគឺវាមានមុខងាររក្សាលំនឹង OIS នៅលើកាមេរ៉ាមេ, កាមេរ៉ា Telephoto និងកាមេរ៉ា Selfie ហើយមួយប្រភេទទៀតគឺមាន OIS លើកាមេរ៉ាមេ, កាមេរ៉ា Telephoto និងកាមេរ៉ា Wide-Angle។

យ៉ាងណាក្ដីដំណឹងនេះនៅមិនអាចទុកចិត្តបានខ្ពស់នៅឡើយទេ ដែលអាចនឹងមានការផ្លាស់ប្ដូរដោយសារការអភិវឌ្ឍកំពុងបន្តប្រព្រឹត្តទៅនៅឡើយ។ ដំណឹងច្បាស់អំពី Galaxy S ជំនាន់ថ្មី អាចនឹងលេចចេញយ៉ាងហោចណាស់ គឺចាប់ត្រីមាសទី ៣ ឆ្នាំ ២០២០ នេះតទៅ៕

ដកស្រង់ពី៖sabay