Social Network

សំងំយ៉ាងយូរ ដល់ពេលមកវិញ Taecyeon ស្រាប់តែមានវាសនាសម្ដែងរឿង​​ប្រវត្តិសាស្ត្រកូរ៉េដំបូង

Taecyeon (ក្រុម 2PM) នឹងបង្ហាញមុខជាលើកដំបូងក្នុងខ្សែភាពយន្តបុរាណ និងជាប្រវត្តិសាស្ត្រលើកដំបូងក្នុងអាជីពសម្ដែងរបស់លោក ចាប់តាំងពីលេចមុខលើវិថីសិល្បៈ។

ភាពយន្តខ្នាតធំថ្មីនេះ ជាការដឹកនាំផលិតរបស់លោក Kim Han Min និងមានចំណងជើងថា «Hansan»។ នៅថ្ងៃទី ០៧ ខែឧសភា ផលិតកម្ម 51K របស់ Taecyeon បានបញ្ជាក់ប្រាប់បណ្ដាញផ្សព្វផ្សាយថា តារាប្រុសដែលវិវត្តខ្លួនពីតារាចម្រៀងរូបនេះ នឹងចេញមុខសម្ដែងក្នុងរឿង «Hansan»។

ផ្អែកតាមកំណត់ត្រាជាប្រវត្តិសាស្ត្រ បានឲ្យដឹងថា «Hansan» រៀបរាប់ពីដំណើររឿងនាំការប្រយុទ្ធគ្នារវាងកងទ័ពជើងទឹកដ៏ខ្លាំងក្លា របស់អាណាចក្រ Joseon និងប្រទេសជប៉ុនកាលពីឆ្នាំ ១៥៩២។ Taecyeon នឹងសម្ដែងជាតួទាហានជើងទឹកកូរ៉េម្នាក់ មានឈ្មោះថា Lim Joon Young។

ក្រៅពីសមាជិក 2PM រូបនេះក៏នៅមានតារាសម្ដែងផ្សេងទៀតដែរដូចជា៖ Park Hae Il, Byun Yo Han, និង តារាល្បីឈ្មោះផ្សេងទៀត។ សម្រាប់ពេលចាប់ផ្ដើមថតវិញគឺ ពាក់កណ្ដាលឆ្នាំ ២០២០៕

ដកស្រង់ពី៖ Sabay