Social Network

រឿង​ថ្មី​បែប​វិទ្យាសាស្ត្រ​របស់ Song Joong Ki ចេញ​ Trailer ហើយ

នៅថ្ងៃទី ០៦ ខែឧសភា ក្រុមហ៊ុនផលិតខ្សែភាពយន្ត CGV បានបង្ហាញវីដេអូ Trailer ដំបូងបង្អស់របស់រឿង «Space Sweepers» ដែលមាន Song Joong Ki, Kim Tae Ri និង Jin Seonkyu ជាតួសំខាន់។

ខ្សែភាពយន្តខ្នាតធំនេះផងដែរ ជាភាពយន្តបែបវិទ្យាសាស្ត្រដំបូងបង្អស់របស់កូរ៉េដែលបង្ហាញពីរឿងរ៉ាវជាច្រើននៅឆ្នាំ ២០៩២ មិនមែននៅភពផែនដី ហើយទស្សនីយភាពជាច្រើនធ្វើឡើងរំពឹងថានឹងពិសេសមិនធ្លាប់មានពីមុន។

រឿងថ្មីនេះ គ្រោងនឹងចាក់បញ្ចាំងជាផ្លូវការនៅអំឡុងរដូវក្ដៅខាងមុខ ថ្ងៃខែជាក់លាក់មិនទាន់មានការបង្ហាញឡើយ។ មួយវិញទៀត «Space Sweepers» គឺជាស្នាដៃដឹកនាំរបស់ អ្នកដឹកនាំ Jo Sung Hee ហើយធ្លាយដំណឹងថា វាត្រូវបានចំណាយទុនផលិតដល់ទៅ ៥ពាន់លានវ៉ុន (ខ្ទង់ ៤,០៧លានដុល្លារ)៕

ដកស្រង់ពី៖ Sabay