Social Network

ទោះគេរិះគន់ច្រើន ប៉ុន្តែ iPhone SE លក់ដាច់ខ្លាំងសម្បើមនៅចិន

iPhone SE ថ្មីបានដាក់លក់ជាផ្លូវការនៅទីផ្សារធំៗជាច្រើនលើពិភពលោក កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ។

ត្បិតថាទទួលបានរិះគន់ច្រើនលើរូបរាងហួសសម័យ ប៉ុន្តែ iPhone ថ្មីនេះលក់ដាច់គ្មានសល់លើវិបសាយ JD.com ដែលថ្ងៃដំបូងអាចលក់បានជាង ១៤,៥ ម៉ឺនគ្រឿងឯណោះ។

ចំណែកនៅលើវិបសាយ Apple នាប្រទេសចិនវិញ មានបង្ហាញអំពីពេលវេលានៃការដឹកជញ្ជូនមានចន្លោះពី ១ និង ២ សប្ដាហ៍ ខុសពី iPhone 11 ដែលមានដឹកជូនភ្លាមៗ។

ការលក់ដំបូងៗមានសន្ទុះខ្លាំងដោយសារតែមានការបញ្ចុះតម្លៃ និងការផ្ដល់ជូនពិសេសពីហាងលក់អនឡាញ។

ជាក់ស្ដែងដូចជាហាង Pinduoduo មានផ្ដល់ជូនគូប៉ុង ៥៦ដុល្លារ សម្រាប់ iPhone SE ហើយហាង JD.com សន្យាដល់អតិថិជនដែលទិញដំបូងៗថានឹងទិញយកវិញក្នុងតម្លៃពេញ សម្រាប់ការប្ដូរទិញ iPhone ស៊េរីថ្មីដែលរំពឹងថាចេញចុងឆ្នាំ៕

ដកស្រង់ពី៖sabay