Social Network

Samsung ប្រហែលជាទិញអេក្រង់ OLED របស់ក្រុមហ៊ុនចិននេះ ដូច Apple ដែរ

ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះអេក្រង់ OLED ធំជាងគេក្នុងលោក វាគឺជារឿងធម្មតាដែល Samsung ប្រើប្រាស់អេក្រង់ OLED ផលិតដោយខ្លួនឯង សម្រាប់ស្មាតហ្វូនរបស់ខ្លួន។

ប៉ុន្តែវាអាចនឹងប្រែប្រួលក្នុងពេលអនាគត។ នេះបើផ្អែកតាមក្រុមហ៊ុនវិភាគ DSCC។DSCC និយាយថា Samsung កំពុងពិភាក្សាជាមួយក្រុមហ៊ុនចិន BOE ឲ្យផលិតអេក្រង់ OLED ខ្លះៗសម្រាប់ស្មាតហ្វូនត្រកូល Galaxy នាពេលអនាគត។

Samsung ចង់ឲ្យ BOE ផ្គត់ផ្គង់បន្ទះអេក្រង់ទំហំ ៦,៦៧អ៊ីញ សម្រាប់ត្រកូល Galaxy S21 ឬ Galaxy S30 យ៉ាងតិចមួយម៉ូដែលដែលចេញឆ្នាំក្រោយ។

Galaxy A91 ដែលរៀបនឹងប្រកាសចេញក៏នឹងប្រើប្រាស់អេក្រង់ OLED ទំហំ ៦,៦៧អ៊ីញ ផលិតដោយ BOE ដែរ។ វាជារឿងគួរឲ្យចាប់អារម្មណ៍មួយ ដោយសារ BOE បច្ចុប្បន្ននេះគឺជាក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់ LCD ធំជាងគេក្នុងលោក ប៉ុន្តែចំណែកទីផ្សារ OLED របស់ក្រុមហ៊ុននេះគឺស្ថិតនៅលំដាប់លេខ ៣ ប៉ុណ្ណោះ នៅពីក្រោយ Samsung និង LG។ មើលទៅការព្យាករណ៍ថា Samsung បាត់បង់ចំណែកទីផ្សារអេក្រង់ OLED ចំនួន ១១% នៅត្រីមាសទី ៤ ឆ្នាំ ២០២០ នេះ ទំនងក្លាយជាការពិត ដោយសារ Apple ក៏កំពុងស្វែងរកអ្នកជំនួសអាច Samsung ហើយ Apple ទំនងជារក BOE ឲ្យជួយក្នុងការផលិតអេក្រង់ OLED សម្រាប់ iPhone 12 ផងដែរ។

ការស្វែងរក BOE ជាដៃគូផ្គត់ផ្គង់អេក្រង់ OLED របស់ Samsung នេះ អាចដោយសារក្រុមហ៊ុនចង់ការបន្ថយការចំណាយលើថ្លៃផលិតសម្រាប់ស្មាតហ្វូនធន់កណ្ដាល និង Flagship តម្លៃធូរ ហើយក៏អាចដោយសារតែក្រុមហ៊ុនចង់ប្រើប្រាស់ធនធានសម្រាប់ផ្ដោតលើអេក្រង់ OLED អាចបត់បានចាប់ពីពេលនេះ៕

ដកស្រង់ពី៖sabay