Social Network

vivo ឡើងកូដ ក្លាយជាក្រុមហ៊ុនទូរសព្ទធំលេខ ២នៅឥណ្ឌា

• ឥណ្ឌាគឺជាទីផ្សារស្មាតហ្វូនធំមួយរបស់ពិភពលោក ដោយមាន Samsung ជាម៉ាកទូរសព្ទលក់ដាច់បានច្រើនជាងគេជាច្រើនឆ្នាំជាប់គ្នា រហូតដល់ឆ្នាំ ២០១៧ ទើបតំណែងលេខ ១ ត្រូវ Xiaomi ដណ្ដើមបាន។

បើផ្អែកតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បានឲ្យដឹងថានៅ Samsung បានបាត់បង់តំណែងកំពូលទីពីរនៅត្រីមាសដំបូងនាឆ្នាំ ២០២០ ដោយត្រូវ vivo ដណ្ដើមតំណែងបាន។ • ទិន្នន័យរបស់ Canalys បានបង្ហាញថាត្បិតមានការផ្ទុះជំងឺកូវីដ១៩មែន ប៉ុន្តែចំនួនលក់ស្មាតហ្វូននាត្រីមាសទី ១ ឆ្នាំ ២០២០ នៅឥណ្ឌា មានកំណើន ១២% លក់បានសរុប ៣៣,៥ លានគ្រឿង។ ចំនួនលក់របស់ vivo មានកំណើន ៤៨,៩% ដែលលក់បាន ៦,៧លានគ្រឿង ចំណែក Samsung ធ្លាក់ចុះ ១៣,៧% លក់បាន ៦,៣លានគ្រឿង។ • Xiaomi ដែលជាម៉ាកសញ្ញានាំមុខគេ កាន់កាប់ចំណែកទីផ្សារ ៣០,៦% លក់ស្មាតហ្វូនបាន ១០,៣លានគ្រឿង នៅត្រីមាសទីមួយ។ ចំណែកលេខ ៤ និងលេខ ៥ គឺកាន់កាប់ដោយក្រុមហ៊ុនចិនពីរទៀតគឺ realme និង OPPO៕

ដកស្រង់ពី៖sabay