Social Network

Telegram នឹងបន្ថែមមុខងារវីដេអូខលជាក្រុម ក្នុងឆ្នាំនេះ

កម្មវិធីផ្ញើសារ Telegram កំពុងអភិវឌ្ឍន៍នូវសេវាកម្មវីដេអូខលជាក្រុម ដែលនឹងត្រូវដាក់ដំណើរការនាចុងឆ្នាំ ២០២០ នេះ។

Telegram ប្រកាសផែនការនេះស្របជាមួយដំណឹងអំពីចំនួនអ្នកប្រើប្រាស់ប្រចាំខែដែលកើនឡើងដល់ ៤០០លាននាក់។

Telegram អះអាងថាសេវាកម្មវីដេអូខលជាក្រុមដែលមានផ្ដល់ជូនដោយក្រុមផ្សេងនាពេលបច្ចុប្បន្ននេះ រវាងសុវត្ថិភាពខ្ពស់ និងភាពងាយស្រួលគឺមានតែមួយចំណុចប៉ុណ្ណោះ។ ប៉ុន្តែសេវាកម្មរបស់ខ្លួនគឺនឹងមានទាំងពីរចំណុចតែម្ដង ពោលសុវត្ថិភាពខ្ពស់ ហើយងាយស្រួលប្រើទៀត។

ការអះអាងនេះប្រៀបដូចជាបញ្ឆិតបញ្ឆៀងឌឺដងដល់កម្មវិធី Zoom ដែលកើតមានរឿងអាស្រូវទាក់ទងនឹងផ្នែកសុវត្ថិភាពជាច្រើនដងក្នុងពេលថ្មីៗនេះ៕


ដកស្រង់ដោយ៖sabay