Social Network

Lexus ចេញឡាន GS ម៉ូដែលពិសេសចុងក្រោយ មុនឈប់ផលិត

Lexus បានបញ្ចេញរថយន្ត GS ម៉ូដែលពិសេសហៅថា Eternal Touring ដែលជាម៉ូដែលចុងក្រោយបង្អស់របស់ត្រកូលមួយនេះ ក្រោយប្រកាសឈប់ផលិតម៉ូដែល GS នៅក្នុងខែសីហា ឆ្នាំ២០២០ ខាងមុខ។

រថយន្ត Lexus GS Eternal Touring មានប្រភេទម៉ាស៊ីនដូច GS450h, GS350, GS300h និង GS300 ដែរ ហើយត្រូវបានផលិតផ្អែកតាមម៉ូដែល F Sport។ផ្នែកខាងក្រៅ GS Eternal Touring មានលេងតួខ្លួនពណ៌ខ្មៅ ដូចជា ប៉ាណាមុខ, កាងមុខចំហៀង, គម្របកញ្ចក់, កាងកន្ទុយត្រីខាងក្រោយ និងយ៉ាន់ F Sport អាលុយមីញ៉ូម ១៩អ៊ីងពណ៌ខ្មៅ ផងដែរ។ក្រៅពីនោះ រថយន្ត Sedan ប្រណីតរបស់ជប៉ុននេះ មានបំពាក់មុខងារដូចជា កញ្ចក់ចំហៀងចុចមានមុខងារកម្តៅ, ចង្កៀងមុខ LED, អំពូលស៊ីញ៉ូ LED, ពូកស្បែក F Sport មានមុខងារបញ្ចេញខ្យល់ និងកម្តៅ, សេនស័រចូលចត និង Blind Spot Monitor។

គួរឲ្យដឹងថា រថយន្ត Lexus GS Eternal Touring នឹងមានលក់នៅក្នុងប្រទេសជប៉ុន នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ជាមួយនឹងតម្លៃចាប់ពីខ្ទង់ ៦៥ ៩២៥ដុល្លារ សម្រាប់ប្រភេទ GS300 Eteranl Touring (Base Model)៕

ដកស្រង់ដោយ៖sabsay