Social Network

វ៉ែនតា​តម្លៃ​ចាប់​ពី ២៥០​ដុល្លារ របស់ Jennie អស់​ស្តុក​គ្មាន​សល់​ក្រោយ​បើក​លក់​ប៉ុន្មាន​តែ​នាទី

កម្រងវ៉ែនតាម៉ូដថ្មីដែលមានតារាចម្រៀងស្រីល្បីឈ្មោះកូរ៉េ Jennie ក្រុម BlackPink ជាតំណាង ត្រូវបានលក់ដាច់ខ្លាំងទោះបីជាមានតម្លៃថ្លៃ និងក្នុងស្ថានភាពកំពុងមានជំងឺ Covid-19រាលដាលក៏ដោយ ចាប់តាំងពីខែមីនាកន្លងមក

តារាចម្រៀងស្រីល្បីឈ្មោះកូរ៉េ Jennie សមាជិកកំពូលក្រុមចម្រៀង BlackPink បានចាប់ផ្ដើមពញ្ញាក់អារម្មណ៍អ្នកគាំទ្រដោយការបង្ហាញរូបភាពខ្លួនពាក់វ៉ែនតារបស់ម៉ាក មួយដែលខ្លួនតំណាងជាបណ្ដើរៗ។ រហូតមកដល់ដើមខែមេសានេះ នាងបានបង្ហាញរូបភាពទាំងស្រុងនូវម៉ូដវ៉ែនតារបស់ប្រេនខាងលើ ដែលខ្លួនក៏នឹងជាអ្នកតំណាងលើទស្សនាវដ្ដី Marie Claire ផងដែរ។

ម៉ូដវ៉ែនតាថ្មីទាំងនេះ មានតម្លៃចាប់ពី ២៥០ ទៅ២៦០ដុល្លារក្នុងមួយគូ រីឯខ្សែពាក់បន្ថែមមានតម្លៃ ១៣០ដុល្លារក្នុង១ខ្សែ។ នៅព្រឹកថ្ងៃទី ២១ ខែមេសា ក្រោយពេលដាក់លក់លើវិបសាយរបស់ប្រេននេះ នៅប្រទេសចិន មិនបានប៉ុន្មាននាទីផង វ៉ែនតាទាំងអស់ដែលមានម្ចាស់បទ Solo តំណាងគឺលក់ដាច់គ្មានសល់។

ទោះបីជាកំពុងមានការប៉ះពាល់ពីជំងឺកូវីដ១៩ ដែលធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ តែឥទ្ធិពលរបស់ស្រីស្អាតនេះនៅតែខ្លាំងសម្រាប់ប្រេននានា៕

ដកស្រង់ពី៖ Sabay