Social Network

បើ​មើល​ពី​ចំណង់​ចំណូល​ចិត្ត តារា​ម៉ូដែល​ខ្មែរ​-ឥណ្ឌា ដ៏​ស្រស់​ស្អាត គួរ​តែ​ជា​អត្តពលិក​ច្រើន​ជាង​ម៉ូដែល

តារាម៉ូដែលដ៏ស្រស់ស្អាតទើបលេចមុខ Usha បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងតាមរយៈសម្រស់ ក្រោយពីបង្ហាញមុខលើកដំបូងក្នុងកម្មវិធីជួបជុំតារាម៉ូដែលមួយកាលពីខែមុន។

ត្បិតជាតារាម៉ូដែល ប៉ុន្តែតារាកូនកាត់វ័យ ១៦ឆ្នាំ រូបនេះ មានចំណូលចិត្តភាគច្រើនដូចជាអត្តពលិកមួយរូប។ តាមការបញ្ជាក់ប្រាប់របស់សាមីខ្លួន នាងចូលការកម្សាន្តជាច្រើនសុទ្ធជារបៀបកីឡា ប៉ុន្តែការដែលនាងជ្រើសរើសធ្វើឲ្យខ្លួនជាតារាម៉ូដែល គឺដើម្បីស្វែងរកចំណុចវិជ្ជមានផ្សេងទៀតសម្រាប់ខ្លួនឯង ក្នុងនោះ គឺពង្រឹងនូវភាពជឿជាក់លើខ្លួនឯងប៉ុណ្ណោះ។

ក្រឡេកមកមើល ការកម្សាន្តរបស់ Usha សល់ពេលពីការសិក្សា ឬការងារនាងចូលចិត្តទី ១ អានសៀវភៅផ្សេងៗដើម្បីបង្កើនចំណេះដឹង។ ក្រៅពីនេះនាងចូលចិត្តលេងកីឡាហែលទឹក ដែលនាងបានចាប់ផ្ដើមជាមួយវាតាំងពីអាយុ ៣ឆ្នាំ។ តារាស្រី ក៏ចូលចិត្តប្រភេទកីឡាផ្សេងៗទៀតដូចជា ជិះសេះ កីឡានេះនាងបានចាប់ផ្ដើមតាំងពីអាយុ ៥ឆ្នាំ។

ដោយឡែកប្រភេទកីឡាដែលនៅសល់ គឺបច្ចុប្បន្ននាងក៏ជាម្នាក់ក្នុងចំណោមកីឡាការិនីក្នុងក្រុមបាល់ទាត់របស់សាលាដែលនាងសិក្សានៅប្រទេសចិន និងក៏អាចលេងបានកីឡាបាដមីនតុន និងបាល់បោះផងដែរ។ ក្រៅពីចូលចិត្តលេងកីឡាទាំងប៉ុន្មានខាងលើ Usha ប្រាប់ដែរថា ក៏ក៏ចិត្តលេងហ្គីតា និងច្រៀងចម្រៀងដែលសម្រាប់ពេលកម្សាន្តផ្ទាល់ខ្លួនរបស់នាង។ Usha ជាកូនកាត់ ខ្មែរ-ឥណ្ឌា ដោយក្នុងនោះម្ដាយជាជនជាតិខ្មែរ ហើយឪពុកជាជនជាតិឥណ្ឌា។

នាងកើតនៅខេត្តបាត់ដំបង ប៉ុន្តែ Usha បានតាមឪពុកម្ដាយដែលជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាលទៅរស់នៅបរទេសជាច្រើនឆ្នាំ ក្នុងនោះនាងបានចំណាយពេលវេលាកុមារភាពរបស់នាងច្រើនបំផុតនៅក្នុងទ្វីបអាហ្វ្រិក នៅប្រទេស អេរីទ្រា និងសូដង់។ Usha បានវិលមកកម្ពុជាវិញនៅក្នុងឆ្នាំ ២០១០ ហើយនៅឆ្នាំ ២០១៨-២០១៩ បានទៅបន្តការសិក្សានៅ បឹងហ្គាឡូ ក្នុងប្រទេសឥណ្ឌា និងចុងក្រោយបានផ្លាស់ប្ដូរទៅសិក្សាបន្តនៅក្នុងប្រទេសចិនរហូតដល់សព្វថ្ងៃ។

ការសិក្សានៅចិនរបស់នាង បានឈានដល់វិស្សមកាល ហើយនាងក៏បានវិលត្រឡប់មកលេងស្រុកកំណើតនាប្រទេសកម្ពុជាយើង ហើយក៏បានសម្រេចចិត្តចូលប្រឡូកក្នុងសិល្បៈបង្ហាញម៉ូដដោយធ្វើជាតារាម៉ូដែលក្នុងក្រុម Perfect 10 ទើបបានប៉ុន្មានខែប៉ុណ្ណោះ៕

 

 

 

 

 

ដកស្រង់ពី៖ Sabay