Social Network

ម្ដង​នេះ សុខ លីន ចាប់ផ្ដើមបញ្ចេញលក្ខខណ្ឌគូជីវិតហើយ!

សុខ លីន ចាប់ផ្ដើមមានអារម្មណ៍អផ្សុកក្នុងការរស់នៅម្នាក់ឯង ឬជីវិតនៅលីវហើយ ដោយនាងបានបង្ហើរពាក្យសម្ដីជារឿយៗតាមរយៈSabay និងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ហើយនាងនៅទុកចម្ងល់ឲ្យអ្នកគាំទ្រជានិច្ច។

តារាTik Tok ល្បីឈ្មោះ និងមានរូបស្រស់សោភារូបនេះ បានបង្ហើរពាក្យសម្ដីដូចជា៖ តើខ្ញុំត្រូវរស់នៅម្នាក់ឯងដល់ពេលណាទៀត? មានគូរក៏ម្យ៉ាង អត់គូរក៏ម្យ៉ាង និងពាក្យថា រស់នៅម្នាក់អត់មានអ្នកឈ្លោះអត់អផ្សុកជាដើម។

សុខ លីន បានបញ្ជាក់ជាថ្មីថា ដ្បិតពេលនេះនាងមានវ័យ២៥ឆ្នាំទៅហើយក្ដី ក៏នាងនៅមិនទាន់សម្រេចចិត្តទទួលយកក្ដីស្រឡាញ់ពីបុរសម្នាក់ណានៅឡើយទេ បើទោះបីជាមានបុរសខ្លះលួចស្រឡាញ់រូបនាងក្ដី។ នៅពេលដែលSabay សួរថាតើបុរសបែបណាដែលប្អូននឹងទទួលយកធ្វើជាដៃគូជីវិត? សុខ លីន ឆ្លើយយ៉ាងខ្លីថា "បុរសក្នុងសបិ្ដ គឺដូចគេដូចឯងអីចឹងតែចង់បានប្ដីមានអាយុច្រើនជាងខ្ញុំ ព្រោះមានទំនួលខុសត្រូវខ្ពស់"។

សុខ លីន រលាស់ខ្លួនបានយ៉ាងលឿនពីជាងអ៊ុតសក់ម្នាក់នៅខេត្តកំពង់ចាម មកជាតារាល្បីខាងលេងបណ្ដាញសង្គមTik Tok ដើរម៉ូដ ហើយបច្ចុប្បន្ននាង កំពុងត្រូវប៉ាន់ខាងឡាយលក់ផលិតផលឲ្យក្រុមហ៊ុនផ្សេងៗ៕

ដកស្រង់ពី៖ Sabay