Social Network

ដល់​បាត់! មើល​តាម​ចំនួន​ស្បែក​ជើង សុគន្ធ និសា អាច​បើក​ឃ្លាំង​លក់​​ស្បែក​ជើង​បាន​ធូរ​ល្ហុយ

សិល្បករនីមួយៗ រមែងមានរបស់ប្រើប្រាស់ច្រើនជាងមួយ មិនថាកាបូប ស្បែកជើងជាដើមឡើយ ដោយឃើញជាក់ស្ដែងកាលពីខែមុន សុគន្ធកញ្ញា មានកាបូបដៃសម្រាប់ប្រើប្រាស់ឆ្លាស់វេនគ្នាជាច្រើនម៉ូដ។ ងាកមកសុគន្ធ និសា ក៏ដូចគ្នាដែរ។

សុគន្ធ និសា មិនសូវឃើញបញ្ចេញរបស់ប្រើប្រាស់ដូចជាកាបូបដៃនោះទេ ប៉ុន្តែតាមការបញ្ចេញឲ្យដឹងនៅលើបណ្ដាញសង្គម នាងមានស្បែកជើងចូលខ្ទង់រយគូឯណោះ។ ការដែលសិល្បករ ពិសេសសិល្បការិនីមានរបស់ប្រើប្រាស់ច្រើនបែបនេះ ព្រោះថា ពួកគេត្រូវតុបតែងខ្លួនតម្រូវតាមកាលៈទេសៈ និងទៅតាមម៉ូដសំលៀកបំពាក់របស់ពួកគេ និងម្យ៉ាងក៏ដើម្បីបន្ថែមភាពប្លែកភ្នែក ពោលគឺមិនច្រំដែលសម្រាប់ទស្សនិកជនផង។

មិនមានរបាយការណ៍ពីម៉ាកស្បែកជើងរបស់តារាស្រីហង្សមាសនេះនោះទេ ក្នុងនោះតម្លៃនៃស្បែកជើងនីមួយៗក៏មិនមានការបញ្ចេញឲ្យដឹងឡើយ។ ជុំវិញរបស់ប្រើប្រាស់មួយប្រភេទនេះ សុគន្ធ និសា ធ្លាប់បានប្រកាសថា នឹងចែកជូនដល់ប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្ររបស់នាង ប្រសិនបើពួកគេចង់បាន ឬអាចប្រើប្រាស់បាន។

តោះ...ឥឡូវមកទស្សនាម៉ូដស្បែកជើងជាច្រើនគូរបស់អ្នកនាង សុគន្ធ និសា ទាំងអស់គ្នា!

ដកស្រង់ពី៖ Sabay