Social Network

ចេញ​រូបភាព​ប៉ុន្មាន​សន្លឹក ទេព បូព្រឹក្ស ប្រែ​ទម្រង់​មុខ​ប្លែក​ខ្លាំង​មើល​ស្ទើរ​មិន​ស្គាល់!

កញ្ញា ទេព បូព្រឹក្ស នៅរយៈកាលចុងក្រោយនេះ បានបង្ហាញឲ្យឃើញពីភាពខុសប្លែកខ្លាំងនៅលើទម្រង់មុខ ដោយប្រែប្រួលមើលមិនចង់ស្គាល់ ពោលគឺរូបខ្លះនាង ខុសស្ទើរ ១៨០ ដឺក្រ ធៀបនឹងកាលពីមុន។

ភាពខុសប្លែកនោះ បានស្ដែងឡើងតាមរយៈរូបភាពចុងក្រោយរបស់នាងជាច្រើនសន្លឹកនៅលើទំព័រហ្វេសប៊ុករបស់នាង។ ទាំងនោះ មានបច្ច័យពីរដែលនាំឲ្យមានការខុសប្លែក ទី១ អាចមកពីការតុបតែងខ្លួន ផាត់មុខរបស់នាងផ្ទាល់ ព្រោះថា បូព្រឹក្ស ជាតារាស្រីម្នាក់និយមតុបតែងខ្លួន តែងកាយដោយសំលៀកបំពាក់ប្លែកៗ ដូច្នេះហើយ ការផាត់មុខតម្រូវឲ្យស៊ីនឹងសំលៀកបំពាក់ ក៏បានធ្វើឲ្យនាងមើលទៅប្លែកដូច្នេះ។

ប៉ុន្តែទី២ទៀត តារាស្រី ក៏ត្រូវបានអ្នកគាំទ្រមួយចំនួនបានដាក់ការសង្ស័យដែរថា នាងអាចនឹងកែសម្ផស្សលើផ្ទៃមុខផងដែរ ក៏ព្រោះថា នេះជាទំនោរពេញនិយមមួយរបស់សិល្បការិនីខ្មែរ ដែលតែងតែចូលចិត្តនូវភាពស្រស់ស្អាត តាមរយៈការជ្រើសរើសយកវិធីកែសម្ផស្សដោយការចាក់ ឬវះកាត់។

តែទោះជាយ៉ាងណា ភាពខុសប្លែកលើទម្រង់មុខតារាស្រីចូលចិត្តតែងខ្លួនប្លែកៗ ហាក់មិនត្រូវបានរងការរិះគន់នោះទេ ពោលគឺភាគច្រើន សរសើរថា បូព្រឹក្ស ឥឡូវរឹតតែមានសម្រស់ស្អាតថែមទៀត។

តោះ...ទស្សនាសម្រស់របស់ បូព្រឹក្ស នាពេលបច្ចុប្បន្នទាំងអស់គ្នា!!!

ដកស្រង់ពី៖ Sabay