Social Network

រឿង "បន្ទប់ចត្ដាឡីស័ក" មាន​អត្ថន័យ​អប់រំ​ល្អ អំពី​ការ​ទប់​ស្កាត់​ការ​រីករាល​ដាល Covid-19

ផលិតកម្មស្លឹកពោធិ៍ បានចេញភាពយន្តអប់រំខ្នាតខ្លីមួយទាក់ទងនឹងវិធានការទប់ស្កាត់ការឆ្លងរាតត្បាត នៃមេរោគផ្លូវដង្ហើមកូវីដ-១៩។

ការដាក់ឲ្យពលករទើបត្រឡប់មកពីបទេសរស់នៅដាច់ដោយឡែក ឬត្រូវរស់នៅក្នុងបន្ទប់ចត្តាឡីស័ករយៈពេល១៤ ថ្ងៃ មុនជួបប្រស្រ័យទាក់ទងជាមួយមនុស្សស្រីដែលខ្លួនស្រឡាញ់ គ្រួសារ និងសង្គមជាតិ គឺជាចំណុចស្នួលក្នុងរឿងនេះ។

តើប្រិយមិត្ត បានទស្សនារឿងអប់រំខ្លីនេះហើយ ឬនៅ? បើនៅទេ តោះ...ទស្សនាទាំងអស់គ្នា ដើម្បីទទួលបាននូវគតិអប់រំថ្មីមួយទៀត ហើយវាក៏អាចជួយលោកអ្នកបានដែរ បើស្ថិតនៅក្នុងស្ថានភាពដូចសាច់រឿងនេះ៖ ចំពោះពលរដ្ឋ ឬពលករដែលទើបត្រឡប់មកពីបរទេសដែលសង្ស័យពីកូវីដ-១៩ ហើយពុំមានលទ្ធភាពរៀបចំបន្ទប់ចត្ដាឡីស័កដើម្បីស្នាក់នៅតាមដានសុខភាពផ្ទាល់ខ្លួន ក្រសួងសុខាភិបាល ក៏បានគិតគូរលើបញ្ហានេះដែរ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានអនុវត្តជាក់ស្ដែងដោយរៀបចំកន្លែងមួយចំនួនដើម្បីទទួលពលករទើបត្រឡប់មកពីបរទេសដែលសង្ស័យថាបានឆ្លងមេរោគកូវីដ-១៩ ដាក់ឲ្យរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពពួកគេ។ គេសង្ឃឹមថា រឿអប់រំខ្លីនេះក៏នឹងជួយដល់ការទប់ស្កាត់កូវីដ-១៩ ដែរ៕

ដកស្រង់ពី៖ Sabay