Social Network

Wang Yi Bo កំពូល​តារា​ប្រុស​ដែល​ចូលចិត្ត​ស្លៀកពាក់​ខោអាវ​ស្រី​ជាង​គេ

ទោះបីជាសម្លៀកបំពាក់របស់នារីមែនពិត តែកំពូលតារាសម្ដែងប្រុសកំពុងឡើងកូដចិន Wang Yi Bo បានប្រែខោអាវទាំងនេះឲ្យស័ក្ដិសមនឹងខ្លួនឥតខ្ចោះ។

ក្រោយជោគជ័យដ៏ត្រចះត្រចង់នៃខ្សែភាពយន្តភាគបុរាណ The Untamed កេរ្តិ៍ឈ្មោះតារាសម្ដែងប្រុសវ័យក្មេងចិន Wang Yi Bo កាន់តែមានឥទ្ធិពលនៅក្នុងពិភពសិល្បៈ។ មិនត្រឹមតែអាចសម្ដែង និងច្រៀងបានយ៉ាងប៉ិនប្រសប់នោះទេ ស្ទីលស្លៀកពាក់របស់ ប្រុសស្អាតវ័យ២២ឆ្នាំ ក៏ទទួលបានចំណាប់អារម្មណ៍ច្រើនដែរ។

ខុសពីតារារួមជំនាន់ដែលនិយមស្ទីលសាមញ្ញនោះ តារាកើតឆ្នាំ១៩៩៧ ចូលចិត្តខោអាវប្រេនៗ និងលេចធ្លោ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏និយមស្លៀកពាក់ខោអាវប្រេនសម្រាប់នារីផងដែរ។ ទោះបីជាខោអាវរបស់មនុស្សស្រីមែនពិត តែលោកបានប្រែឲ្យវាទៅជាសមនឹងខ្លួន ដោយមើលទៅមិនឆ្គងភ្នែកឡើយ។

រាល់ពេលបង្ហាញមុខនៅព្រលានយន្តហោះ ក៏ដូចជាក្នុងកម្មវីធីនានា Yi Bo និយមប្រើខោអាវមកពីម៉ាក Chanel ដែលមានតម្លៃពីខ្ទង់ពាន់ ទៅម៉ឺនដុល្លារសម្រាប់អាវមួយ៕

ដកស្រង់ពី៖ Sabay