កាលពីល្ងាចថ្ងៃទី ១៤ ខែតុលា កន្លងទៅ ក្រុម SmallWorld SmallBand បានប្រកាសចេញអាល់ប៊ុមថ្មីរបស់ខ្លួនដែលមានឈ្មោះថា «SmallWorld SmallBand» ដែលបានធ្វើឡើងនៅ Smart Shop មុនីវង្ស។
អាល់ប៊ុមថ្មីនេះ គឺចង់និយាយអំពីក្ដីស្រឡាញ់ ជីវិត និងការទទួលខុសត្រូវ ពោលគឺជាការធំដឹងក្ដី ហើយក្រុមតូចបានចំណាយពេល ១៥ ខែ ដើម្បីតាក់តែងអាល់ប៊ុមនេះឡើង។ អាល់ប៊ុម «SmallWorld SmallBand» នេះមានចំនួនសរុប ១២ បទ ដោយ ៦ បទដំបូង លោកអ្នកអាចរកស្ដាប់បាននៅក្នុងកម្មវិធីទូរសព្ទដៃ Pleng by Smart ។
ចំណែកឯ ៦ បទផ្សេងទៀតនឹងចេញនៅដើមខែមករា ឆ្នាំ ២០២០។ ភ្ជាប់ជាមួយនឹងការប្រកាសអាល់ប៊ុមថ្មីនេះ ក្រុម តូច ឬ SWSB ក៏បានប្រកាសថា ពួកគេនឹងមានការប្រគំតន្ត្រីផ្ទាល់ខ្លួនដែលនឹងធ្វើឡើងនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ នៅឯ សាលជាន់ទី ៣ ផ្សារទំនើប AEON Mall Sen Sok ។
អ្នកគាំទ្ររបស់ SmallWorld SmallBand អាចមកទទួលយកសំបុត្រនៃការប្រគំតន្ត្រីនេះបានដោយឥតគិតថ្លៃ ប្រសិនបើលោកអ្នកជាអ្នកប្រើប្រាស់កម្មវីធីទូរសព្ទដៃ Pleng Pro by Smart ។ រីឯអ្នកដែលមិនមែនជាអ្នកប្រើប្រាស់ Pleng Pro by Smart លោកអ្នកអាចជាវសំបុត្របានដែលមានតម្លៃ ៣ ដុល្លារប៉ុណ្ណោះ។
រាល់ការទៅទទួលយកនិងជាវសំបុត្រ លោកអ្នកអាចទៅសាខា Smart Shop ចាប់ពីថ្ងៃទី ១៩ ខែតុលា នេះតទៅនៅ Smart Shop មុនីវង្ស Smart Shop កោះពេជ្រ Smart Shop AEON Mall ១ & ២ និង Smart Shop TK Avenue។
ដកស្រង់ពី៖ Sabay