Social Network

កុំឲ្យឆ្ងល់ច្រើនទៀត៖ មកដឹងទឹកលុយអ្នករកស៊ីលើយូធូប តើអ្នកចូលមើលប៉ុន្មាន បានលុយប៉ុន្មាន?

YouTube ជាកន្លែងផ្តល់ចំណេះដឹង និងជាកន្លែងកម្សាន្តដ៏ពេញនិយមបំផុតមួយ នៅសម័យកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាទូទៅរាល់វីដេអូ

ដែលបានបង្ហោះនៅលើយូធូប មិនត្រឹមតែអាចផ្តល់ប្រយោជន៍ និងចំណេះដឹងផ្សេងៗទៅកាន់អ្នកទស្សនាប៉ុណ្ណោះទេ វាក៏បានផ្តល់ប្រយោជន៍ជាច្រើនទៅដល់អ្នកបង្កើតវីដេអូផងដែរ។ពោលគឺអ្នកបង្កើតវីដេអូនីមួយៗ អាចក្លាយជាបុគ្គលល្បីឈ្មោះ និងអាចរកចំណូលបានរាប់ម៉ឺនដុល្លារ តាមរយៈបណ្តាញសង្គមមួយនេះ។

អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយ ថាតើអ្នកបង្កើវីដេអូផុសនៅលើយូធូបរាល់ដង ពួកគាត់ទទួលបានប្រាក់កម្រៃប៉ុន្មានពីវីដេអូទាំងអស់នោះ? បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider កាលពីពេលថ្មីៗកន្លងទៅនេះ បានឱ្យដឹងថា បើចំនួនអ្នកចូលមើលមានចាប់ពី ១០០០នាក់ ម្ចាស់ Channel នៅលើយូធូបនឹងទទួលបានប្រាក់កម្រៃជាមធ្យម ចន្លោះពី១.៥ដុល្លារ ទៅ ៣ដុល្លារ ពេលខ្លះអាចលោតដល់ ៧ដុល្លារក៏មានដែរ។ 

ជាមួយគ្នានេះ បើមានការចូលមើលទៅដល់ ១លានដង កម្រៃដែលទទួលបានចាប់ពី ៣០០០ដុល្លារ ទៅ ១៥០០០ដុល្លារក្នុងមួយវីដេអូឯណ្ណោះ សម្រាប់ Channel ដែលមានពួកអឺរ៉ុបមើលច្រើន។ ប៉ុន្តែបើសិនជា Channel ដែលមានអ្នកមើលនៅតែក្នុងស្រុកខ្មែរយើងវីញ គឺបានប្រមាណពី ១៨០ដុល្លារ ដល់ ៣០០ដុល្លារតែប៉ុណ្ណោះ។


តាមរបាយការណ៍របស់សារព័ត៌មាន Business Insider បានបញ្ជាក់ដែរថា ក្នុងមួយឆ្នាំ YouTuber អាចរកលុយពីយូធូប បានរហូតដល់ជាង ៥៧,២០០ដុល្លារឯណ្ណោះ ឬក៏ច្រើនជាងនេះទៅទៀត ប្រសិនបើមានចំនួនអ្នក Subscribers ឡើងដល់ ១លាននាក់។ នេះសម្រាប់ Channel យូធូប ដែលផ្តោតលើអ្នកមើលនៅក្នុងស្រុកតែប៉ុណ្ណោះ ៕ 

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

https://youtu.be/pSnWFqjlZQk

FacebookPage

https://www.facebook.com/tvtbaungkhmum

https://www.facebook.com/pditbk

ដកស្រង់ចេញពីbusiness-cambodia អត្ថបទដោយ៖ សម្បត្តិ សុខឡាង