បន្ទាប់ពី ក្រុមហ៊ុន Google បានប្រកាសបង្ហាញចេញ នូវប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ថ្មី (Beta) របស់ខ្លួន រួចមក ឃើញថាមានក្រុមហ៊ុនផលិតស្មាតហ្វូន មួយចំនួន បានធ្វើការប្រកាសចេញ ពីគម្រោងរបស់ខ្លួន ក្នុងការនាំយកស្មាតហ្វូន
ដែលបានចេញប៉ុន្មានជំនាន់ កន្លងមកនេះ អាចឡើងទៅកាន់ Android Q ផ្តាច់ខ្លួនពី Android Pie។ ក្នុងនោះ សម្រាប់ ក្រុមហ៊ុន Xiaomi ដែលជាម្ចាស់គ្រប់គ្រងត្រកូល Mi & Redmi វិញ ក៏កំពុងត្រៀមនាំយក Android Q (ជា Final Version) មកទម្លាក់លើស្មាតហ្វូន របស់ខ្លួន ផងដែរ។
តើស្មាតហ្វូន Xiaomi ម៉ូឌែលណាខ្លះ ដែលនឹងអាចភ្លក្សរសជាតិ Android Q បាន?
តាមការបញ្ជាក់ បានអោយដឹងថា ស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi ទាំងត្រកូល Mi & Redmi ជាច្រើនម៉ូឌែល នឹងទទួលបានកំណែអាប់ដេត អោយទាន់សម័យកាល អាចតម្លើងទៅកាន់ Android Q នៅក្នុងត្រីមាសទី 4 នៃឆ្នាំនេះ និងដើមឆ្នាំ 2020។ ចំពោះម៉ូឌែលស្មាតហ្វូន ទាំងអស់នោះ រួមមាន៖
• Mi 9
• Mi 9 SE
• Mi 8
• Mi 8 Pro
• Mi 8 Explorer Edition
• Mi Mix 2S
• Mi Mix 3
• Mi Mix 3 5G
• Redmi K20 Pro
• Redmi K20
• Redmi Note 7 (ដើមឆ្នាំ 2020)
អញ្ចឹង នេះជាដំណឹងដ៏ល្អមួយ សម្រាស់ប្រិយមិត្ត អ្នកដែលកំពុងប្រើប្រាស់ ស្មាតហ្វូន Xiaomi ទាំងប៉ុន្មានម៉ូឌែលខាងលើ ដែលមានឱកាស អាចឡើងទៅកាន់ ប្រព័ន្ធប្រតិបត្តិការថ្មី Android Q។ ម្យ៉ាងវិញទៀត វានឹងផ្ដល់បទពិសោធន៍ ប្រើប្រាស់កាន់តែ ប្រសើរជាងមុន ទំនើប និងមានសុវត្ថិភាព ផងដែរ។
ដកស្រង់ចេញពីCamborReport