រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ទៀតហើយ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវចាប់ខ្លួនជាបន្តបន្ទាប់ ករណីទិញ-លក់គណនីធនាគារ ដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមតេឡេក្រាម ក្រោមរូបភាពវិនិយោគរយៈពេលខ្លី ចំណេញត្រលប់មកវិញច្រើន ។
Read more: ឃាត់ខ្លួនបន្តបន្ទាប់ ក្រុមជនល្មើសប្រមូលទិញគណនីធនាគារ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់របួសធ្ងន់បែ.កក្បាល បន្ទាប់ពីឈ្លោះប្រកែកគ្នារឿងចា.ក់ល្បែ.ងជល់មាន់ចាញ់ច្រើនពេក ត្រូវភាគីម្ខាងទៀតវា.យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
Read more: ខឹ.ងរឿងចា.ក់មាន់ជ.ល់ចាញ់ច្រើនពេក ផ្ទុះជម្លោះបែកផ្សែង
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានលួចយកម៉ូតូរបស់ស្ត្រីរងគ្រោះ ពេលនាងជិះម៉ូតូអស់សាំង ក៏បានប្រើល្បិចទៅទិញសាំងអោយជនរងគ្រោះ ពេលនាងដេម៉ូតូមិនឆេះ ជនសង្ស័យក៏ធ្វើជាមកជួយដេម៉ូតូទៀត លុះដេម៉ូតូឆេះ ក៏ជិះម៉ូតូគេចខ្លួនបាត់តែម្តង ។
Read more: លួ.ចម៉ូតូបាន២ថ្ងៃ ត្រឡប់មកជាប់អន្ទា.ក់វិញ ដោយសារនាងប្រើល្បិ.ចមួយ
ភ្នំពេញ៖ ក្រុមអ្នកពន្លត់ភ្លើង ដែលឆាបឆេះផ្ទះលក់ដូរ នៅសង្កាត់ចោមចៅទី៣ តាមផ្លូវជាតិលេខ៤ ជិតផ្សារជម្ពូវ័ន បានពន្លត់ រលត់ម្ដងហើយ។
Read more: ករណីភ្លើងឆេះផ្ទះលក់ដូរ នៅចោមចៅទី៣ តាមផ្លូវជាតិលេខ៤ ពន្លត់ម្តងហើយ...
រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីកន្លែងធ្វើការត្រឡប់ទៅផ្ទះជួល ស្រាប់តែត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពធាក់ម៉ូតូផ្ដួលបំរុងយក តែមិនបានសម្រេច បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងទល់មុខខ្លោងទ្វារបុរីជីម៉ុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
Read more: ជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះ ត្រូវជនសង្ស័យ១ក្រុមធ្វើសកម្មភាព...
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យ បានធ្វើការស្រាវជ្រាវ នឹងបើកការស៊ើបអង្កេត កំណត់មុខសញ្ញា តាមរយៈកាមេរ៉ាសុវត្ថិភាព នៅវេលាម៉ោង១២និង៥៥នាទីត្រង់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចផ្លូវប៉េតុង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នឹងបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ទៀត វេលាម៉ោង១៤និង០៥នាទីថ្ងៃដដែល នៅចំណុចផ្លូវប៉េតុងធំ ក្នុងបុរីផុនស៊ុយ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
Read more: មុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ...
ខេត្តពោធិ៍សាត់ ៖ គ្រួសារមួយដែលកំពុងហូបបាយជួបជុំគ្នា ស្រាប់តែមានខ្មាន់កាំភ្លើងមិនស្គាល់មុខ២នាក់ ដោយម្នាក់ជិះម៉ូតូមួយគ្រឿង មកឈប់មុខផ្ទះជនរងគ្រោះ ម្នាក់ទៀតបានចុះដើរចូល ហើយដកកាំភ្លើងខ្លីបាញ់ប្រហារប្រមាណជា៦គ្រាប់ បណ្ដាលឲ្យរងរបួសចំនួន ៣នាក់ (ប្តីប្រពន្ធ និងម្តាយ) ក្រោយធ្វើសកម្មភាពភ្លាមៗ ក្រុមជនសង្ស័យនាំគ្នាជិះគេចខ្លួនបាត់ស្រមោល ។
Read more: ខ្មាន់កាំភ្លើង២នាក់ ចូលបា.ញ់ជនរងគ្រោះដល់ក្នុងផ្ទះ រងរបួស៣នាក់...
ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចចុះបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀនម្នាក់មិនបានសំរេច តែឃាត់ខ្លួនអ្នកទទួលទិញនិងប្រើប្រាស់ចំនួន៩នាក់ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៦ និង១៩នាទី នៅចំណុចរោងចំការស្វាយចន្ទីក្រោយផ្ទះឈ្មោះ ពេញ ធាពី ហៅហើម ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
Read more: យ៉ាងហោចក៏ចាប់អ្នកទិញនិងអ្នកប្រើដែរ ទោះចាប់មេខ្លោងមិនទាន់បាន
ភ្នំពែញ៖ នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារ «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ ដើម្បីពង្រឹងសុវត្ថិភាពទប់ស្កាត់បទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ នៅទីស្តីការក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ចូលរួមសហការផ្ដល់ព័ត៌មានឲ្យបានលឿន និងទាន់ពេលវេលា ក្នុងករណីចាញ់បោកក្រុមឧក្រិដ្ឋជន តាមប្រព័ន្ធបច្ចេកវិទ្យា មកកាន់ក្រុមការងារ Hotline Scam ដែលមានមន្រ្តីជំនាញប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង និង ៧ថ្ងៃ ក្នុងមួយសប្ដាហ៍ ដោយឆាតទៅ Facebook ផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
Read more: ប៉ូលិស ប្រកាសអំពាវនាវដល់ពលរដ្ឋ សូមផ្ដល់ព័ត៌មានឲ្យបានលឿន...
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទែ បានបញ្ជាក់ថា គិតត្រឹមរយៈពេល២៨ថ្ងៃ នៃខែមករា ឆ្នាំនេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង ចំនួន៥៣ទីតាំង នៅរាជធានី-ខេត្តចំនួន១៥ ។
Read more: ជិត១ខែមករានេះ បង្ក្រាបករណីល្បែងស៊ីសង ៥៣ទីតាំង បញ្ចូនជនសង្ស័យ ៧២នាក់...
រាជធានីភ្នំពេញ ៖ ទីបំផុត! នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានកោះហៅបុគ្គលម្នាក់ឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះនាងឥន្ទ្រទេវី វីរៈក្សត្រី នាសម័យអង្គរ តាមការស្នើសុំកិច្ចអន្តរាគមន៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
Read more: ទីបំផុត! សមត្ថកិច្ចកោះហៅ”អ្នកគ្រូលី”លក់អនឡាញ...
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋប្រទះឃើញទារក ទើបតែកើតម្នាក់ ត្រូវគេយកមកទុកចោលនៅច្រាំងទន្លេវ៉ៃគោ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចច្រាំងទន្លេវ៉ៃគោ ខាងលើស្ថិតក្នុងភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។
Read more: ទារកទើបតែកើត៣ម៉ោង ជីដូនយកទៅចោលនៅច្រាំងទន្លេវ៉ៃគោ ក្រុងស្វាយរៀង
ខេត្តកំពង់ចាម៖ អ្នកនាំពាក្យតុលាការ សាលាដំបូង ខេត្តកំពង់ចាម បានប្រកាសនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ពីករណីសំណុំរឿងព្រហ្មទណ្ឌលេខ ៥៧២ ដែលមានជនត្រូវចោទម្នាក់ ឈ្មោះ ឈុន ហុងលុយ ភេទប្រុស អាយុ ៣៨ឆ្នាំ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ បើកសវនាការជំនុំជម្រះ ពីបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិកងតាណឹង ទី៥ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។
Read more: បុរសម្នាក់ ជួញដូរគ្រឿងញៀ.ន មេតំហ្វេតាមីន ជិត ១៥០ក្រាម ត្រូវបានតុលាការ...
រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានអោយដឹងថា ជនម្នាក់ ដែលបាញ់សត្វស្លាបដោយខុសច្បាប់ ត្រូវគេថតបាន ហើយបង្ហោះលើបណ្ដាញសង្គមនោះ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនហើយនៅថ្ងៃអង្គារ៍នេះ ហើយប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើ ។
Read more: ឃាត់ខ្លួនមន្ត្រីអាវុធហត្ថស្រុកចិត្របុរីម្នាក់...
រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃា.តកម្មនៅស្រុកស្នូល ខេត្ដក្រចេះ ស្រាវជ្រាវចាប់ខ្លួនជនដៃដល់សរុប៣នាក់ ជាបន្ដបន្ទាប់ ។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើងកាលពីវេលាម៉ោងប្រហែល១៨និង០០នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចគីឡូម៉ែត្រ៩៦ ស្ថិតនៅភូមិជ្រៃម៊ាំង ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
Read more: ហិ.ង្សាស្លា.ប់ម្នាក់ និងរបួសធ្ងន់ម្នាក់ក្នុងខេត្ដក្រចេះ...
ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ក្នុងចំណោម០៣នាក់ ដែលតែងដើរលួចទ្រព្យសម្បត្តិភ្ញៀវតាមផ្ទះសំណាក់យ៉ាងមមារញឹក ត្រូវកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួន និងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅសៀលថ្ងៃទី៣០ មករា នេះហើយ ។
Read more: លោកចោរតែងលួចទ្រព្យភ្ញៀវតាមបន្ទប់ផ្ទះសំណាក់បានជាប់ជុចហើយ
រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ចំនួន៥នាក់ ដែលបានធ្វើសកម្មភាព លួច និងវាយប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជាសាធារណៈ កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤នេះ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវីធី ។
Read more: កម្លាំងព្រហ្មទណ្ឌតំរិតស្រាល បង្ហាញមុខជនសង្ស័យ៥នាក់...
ខេត្តព្រះវិហារ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនលើជនត្រូវចោទ២នាក់ ទាក់ទងទៅនឹងករណីដឹកជញ្ជូន សមគំនិតដឹកជញ្ជូនគ្រឿងញៀនជាង១តោន ។
Read more: តុលាការខេត្តព្រះវិហារ សម្រេចឃុំខ្លួនជនត្រូវចោទ ២នាក់...
ខេត្តបន្ទាយមានជ័យ ៖ បុរសជាជនសង្ស័យម្នាក់លួចម៉ូតូបងប្អូនឯងរត់មិនរួច ក៏ត្រូវអ្នកស្រុកចាប់បានប្រគល់ឱ្យសមត្ថកិច្ចនៅវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
Read more: ទុកម៉ូតូមុខផ្ទះភ្លេចដកសោ ត្រូវចោរលួ.ចបាត់ លុះអ្នកស្រុកចាប់បាន...
ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ អ្នកនាំពាក្យតុលាការ សាលាដំបូងខេត្តព្រះវិហារ បានចេញប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីសំណុំរឿង ព្រហ្មទណ្ឌលេខ២៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទ ចំនួន ០២នាក់ ជាប់ចោទពី បទល្មើសដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅស្រុកជ័យសែន ខេត្តព្រះវិហារ អំឡុង ខែមករា ឆ្នាំ២០២៤។
Read more: សំណុំរឿងគ្រឿងញៀ.ន ជាង ១តោន នៅខេត្តព្រះវិហារ៖ តុលាការចោទប្រកាន់...
ភ្នំពេញ៖ មន្ទីរពេទ្យរុស្ស៊ី ឬមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញប្រកាស បំភ្លឺករណីកូនជនរងគ្រោះម្នាក់ បានបង្ហោះសារតាមហ្វេសប៊ុក ក្រោយពីឪពុក រងគ្រោះដោយជំងឺដាក់សរសៃឈាមខួរក្បាល ហើយចូលពេទ្យសង្គ្រោះបន្ទាន់ កាលពីយប់ម៉ោងជាង ២រំលងអាធ្រាត្រ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។
Read more: ពេទ្យរុស្ស៊ី បំភ្លឺករណីកូនជនរងគ្រោះ បង្ហោះសារតាមហ្វេសប៊ុក!