Social Network

ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញអ្នកកើតជំងឺអុតស្វាម្នាក់ថែមទៀត នៅរាជធានីភ្នំពេញ ដែលជាករណីទី១២

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺជំងឺអុតស្វា (Mpox) លើបុរសម្នាក់ទៀតនៅរាជធានីភ្នំពេញ ដែលជាករណីទី១២។

Read more: ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញអ្នកកើតជំងឺអុតស្វាម្នាក់ថែមទៀត...

ក្រសួងប្រៃសណីយ៍ ជូនដំណឹងពីការប្រកួតប្រជែង សរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

Read more: ក្រសួងប្រៃសណីយ៍ ជូនដំណឹងពីការប្រកួតប្រជែង សរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម ។

អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕

សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖

ដកស្រង់ពី៖Fresh New

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់ ខណៈអ្នកជាសះស្បើយគ្មាន (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយ គ្មាន។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់...

គ.ជ.ប នឹងបណ្ដុះបណ្ដាលភាគីពាក់ព័ន្ធ និងមន្រ្តី គ.ជ.ប ពី «ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត» សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត» សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) សមាជិក គធ.ខប តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងមន្រ្តី គ.ជ.ប ។

Read more: គ.ជ.ប នឹងបណ្ដុះបណ្ដាលភាគីពាក់ព័ន្ធ និងមន្រ្តី គ.ជ.ប ពី «ការបោះឆ្នោត...

គ.ជ.ប បង្ហាញលទ្ធផលកិច្ចប្រជុំពិនិត្យ និងសម្រេចលើខ្លឹមសារបដាសម្រាប់ផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត ស្ប៉តវីដេអូអប់រំពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារបដាសម្រាប់ ផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត ស្ប៉តវីដេអូអប់រំពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងខ្លឹមសារសង្ខេបសៀវភៅអំពីដំណើរការបោះឆ្នោតនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន។

កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមវត្តមានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួនលើឯកសារទាំងនោះ រួចបានសម្រេចដូចខាងក្រោម៖

*ទី១៖ ឯកភាពបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅខេត្តចំនួន៣ រួមមាន៖ ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដែលមានខ្លឹមសារបដាអប់រំបោះពុម្ពបិទផ្សាយនៅទីនោះ សម្រាប់ការសិក្សាស្រាវជ្រាវរបស់សាធារណជន ស្វែងយល់អំពីការបោះឆ្នោត។

មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតទាំង ៣ ខេត្តខាងលើ ដំណើរការក្រោមជំនួយឧបត្ថម្ភគាំទ្រទាំងសម្ភារ និងបច្ចេកទេសរបស់ជំនាញការប្រចាំនៅ គ.ជ.ប ដែលមកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា។

*ទី២៖ ឯកភាពលើខ្លឹមសារ និងរូបភាពវីដេអូអប់រំចំនួន ២រឿង៖

*រឿងអប់រំខ្លី មានចំណងជើងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

*រឿងអប់រំ និងបណ្តុះបណ្តាលអំពីនីតិវិធីស្តីពី ការបោះឆ្នោត និងរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

*ទី៣៖ ឯកភាពជាគោលការណ៍លើខ្លឹមសារសង្ខេបសៀវភៅអំពី ដំណើរការបោះឆ្នោតនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន។

លោកប្រាជ្ញ ចន្ទ បានណែនាំដល់លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ត្រូវពន្យល់ណែនាំដល់មន្ត្រីការិយាល័យបោះឆ្នោតឱ្យបានច្បាស់លាស់អំពីការប្រគល់ ការទទួល និងការរក្សាទុកសម្ភារ ឯកសារបោះឆ្នោតសំខាន់ៗ នៅមុនថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

ការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានចំនួន ៣៣ការិយាល័យ ដែលទីតាំងការិយាល័យបោះឆ្នោតទាំងនោះមាននៅទីប្រជុំជន រាជធានី ខេត្តទាំង២៥។

អ្នកបោះឆ្នោត និងអង្គបោះឆ្នោតមានចំនួនសរុប ១១,៧៤៧នាក់ ដែលជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង៕

ដកស្រង់ពី៖Fresh New

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺជំងឺអុតស្វា (Mpox) លើបុរសម្នាក់ទៀតនៅរាជធានីភ្នំពេញ ដែលជាករណីទី១១

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺជំងឺអុតស្វា (Mpox) លើបុរសម្នាក់ទៀតនៅរាជធានីភ្នំពេញ ដែលជាករណីទី១១។

Read more: ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺជំងឺអុតស្វា (Mpox)...

ក្រសួងរៀបចំដែនដី ជូនដំណឹងពីការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។

Read more: ក្រសួងរៀបចំដែនដី ជូនដំណឹងពីការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ ១នាក់ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ១នាក់។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

និយ័តករគណនេយ្យនិងសវនកម្ម ជូនដំណឹងពីការអញ្ជើញចូលរួមពិគ្រោះថ្លៃ ដើម្បីផ្គត់ផ្គង់លើការងារចំនួន៥

(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃ ដើម្បីផ្គត់ផ្គង់លើការងារចំនួន៥ រួមមាន ការផ្គត់ផ្គង់ការបោះពុម្ភសម្រាប់ឆ្នាំ២០២៤, ផ្គត់ផ្គង់សម្ភារការិយាល័យសម្រាប់ឆ្នាំ២០២៤, ការផ្គត់ផ្គង់សម្ភារនិងបរិក្ខារបច្ចេកទេសសម្រាប់ព័ត៌មានវិទ្យា សម្រាប់ឆ្នាំ២០២៤, ការផ្គត់ផ្គង់សម្ភារសម្អាត និងអនាម័យសម្រាប់ឆ្នាំ២០២៤ និងការផ្គត់ផ្គង់ស្បៀងរដ្ឋបាល សម្រាប់ឆ្នាំ២០២៤។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤៕

Read more: និយ័តករគណនេយ្យនិងសវនកម្ម ជូនដំណឹងពីការអញ្ជើញចូលរួមពិគ្រោះថ្លៃ...

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (ស.ជ.គ.) បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រវាងក្រសួង និងសាកលវិទ្យាល័យ ដើម្បីដាក់

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (ស.ជ.គ.) បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រវាងក្រសួង និងសាកលវិទ្យាល័យ ដើម្បីដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់តាមរយៈ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» លើសញ្ញាបត្រដែលចេញដោយសាកលវិទ្យាល័យជាតិគ្រប់គ្រង។

Read more: (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.)...

ក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍ រួមគ្នាដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងយុត្តិធម៌។

Read more: ក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍ រួមគ្នាដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ...

គ.ជ.ប បង្ហាញពីស្ថានភាពទូទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ថ្ងៃទី៣

(ភ្នំពេញ)៖ តាមរបាយការណ៍ពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានឱ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី៣ នៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែសកម្មភាពឃោសនាផ្សេងទៀត ត្រូវបានធ្វើឡើងជាធម្មតានៅថ្ងៃនេះ។

Read more: គ.ជ.ប បង្ហាញពីស្ថានភាពទូទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា...

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺជំងឺអុតស្វា (Mpox) លើបុរសម្នាក់ទៀតនៅរាជធានីភ្នំពេញ ដែកជាករណីទី១០

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺជំងឺអុតស្វា (Mpox) លើបុរសម្នាក់ទៀតនៅរាជធានីភ្នំពេញ ដែកជាករណីទី១០។

Read more: ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺជំងឺអុតស្វា (Mpox)...

ក្រសួងសុខាភិបាលប្រកាសព័ត៌មានពីករណីឆ្លងជំងឺផ្ដាសាយបក្សីលើក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់នៅក្រុងក្រចេះ និងប្រាប់ពីវិធានការបង្ការដល់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីឆ្លងជំងឺផ្ដាសាយបក្សី (H5N1) លើក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ ដែលមានទីលំនៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

Read more: ក្រសួងសុខាភិបាលប្រកាសព័ត៌មានពីករណីឆ្លងជំងឺផ្ដាសាយបក្សីលើក្មេងប្រុសអាយុ១៦ឆ្នាំម្ន...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ ក៏គ្មានដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ក៏គ្មានដែរ។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

Read more: ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែកុម្ភៈ...

ស្អែកនេះ ក្រសួងអធិការកិច្ចបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងអធិការកិច្ចនឹងបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

Read more: ស្អែកនេះ ក្រសួងអធិការកិច្ចបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺអឹមផក (Mpox) (ឈ្មោះដើម ជំងឺអុតស្វា) ចំនួន៣ករណីបន្ថែម

(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺអឹមផក (Mpox) (ឈ្មោះដើម ជំងឺអុតស្វា) ចំនួន៣ករណីបន្ថែម។

Read more: ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺអឹមផក (Mpox)...

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មានពីការឃុំខ្លួនជនត្រូវចោទ៤នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជាង២គីឡូក្រាម

(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធការឃុំខ្លូនជនត្រូវចោទ៤នាក់ ដាក់ពន្ធនាគារករណីជួញដូរគ្រឿងញៀនជាង២គីឡូក្រាម ដែលត្រូវបានកម្លាំងនគរបាលបង្ក្រាបបាននៅខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ។

Read more: អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ...

គ.ជ.ប សេចក្តីប្រកាសព័ត៌មានស្ថានភាពទូទៅថ្ងៃទីមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

Read more: គ.ជ.ប សេចក្តីប្រកាសព័ត៌មានស្ថានភាពទូទៅថ្ងៃទីមួយ...