Social Network

អនុក្រឹត្យ ស្តីពីប្រាក់បេសកកម្មនៅក្នុង និងក្រៅប្រទេស សម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញ អនុក្រឹត្យ ស្តីពីប្រាក់បេសកកម្មនៅក្នុង និងក្រៅប្រទេស សម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះ តាមសំណើររបស់ រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

Read more: អនុក្រឹត្យ ស្តីពីប្រាក់បេសកកម្មនៅក្នុង និងក្រៅប្រទេស សម្រាប់រដ្ឋបាលថ្នាក់ជាតិ...

ប្រកាស ស្តីពីការធ្វើប្រតិភូកម្ម នៃការងារទេសចរណ៍ ជូនដល់ខណ្ឌគោលដៅ នៃសាលារាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្រ្តី ថោង ខុន បានចេញ ប្រកាស ស្តីពីការធ្វើប្រតិភូកម្ម នៃការងារទេសចរណ៍ ជូនដល់ខណ្ឌគោលដៅ នៃសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤នេះ ។

Read more: ប្រកាស ស្តីពីការធ្វើប្រតិភូកម្ម នៃការងារទេសចរណ៍ ជូនដល់ខណ្ឌគោលដៅ...

សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិក របស់អគ្គីសនីកម្ពុជា

ភ្នំពេញ៖ អគ្គីសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិក ឲ្យចូលបម្រើការងារ ក្នុងអង្គភាពចំណុះឲ្យ ការិយាល័យកណ្ថាលរបស់ខ្លួន ក៍ដូចជាសាខា អគ្គីសនីខេត្តស្វាយរៀងផងដែរ។

Read more: សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិក របស់អគ្គីសនីកម្ពុជា

ការប្រកាសអាសន្ន របស់ ក្រសួងធនធានទឹក និង ឧតុនិយម ប្រចាំថ្ងៃទី២៣,២៤,២៥ ខែកក្កដានេះ

ភ្នំពេញ៖ នាយកដ្ឋានឧតុនិយម នៃក្រសួងធនធាន ទឹកនិងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា នេះបានចេញ សេចក្តីប្រកាស លើគេហទំព័រ របស់ខ្លួន សូមឲ្យប្រជាជនកម្ពុជា ទាំងមូល មានការប្រុងប្រយ័ត្ន ដោយសារ កម្ពុជា ទទួលរងនូវភ្លៀងធ្លាក់ ខ្លាំង និងខ្យល់បក់ខ្លាំង ដែលអាចបណ្តាលឲ្យ មានផលប៉ះពាល់ជាច្រើន។

Read more: ការប្រកាសអាសន្ន របស់ ក្រសួងធនធានទឹក និង ឧតុនិយម ប្រចាំថ្ងៃទី២៣,២៤,២៥ ខែកក្កដានេះ

ក្រសួងមហាផ្ទៃ និងក្រសួងការងារ បើកឲ្យដំណើរការ ច្រកចេញ-ចូល តែមួយ សម្រាប់ផ្តល់លិខិតឆ្លងដែន ដល់ពលករ-ពលការិនីខ្មែរ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងស្តីពី ការបើកឲ្យដំណើរការ ច្រកចេញ-ចូល តែមួយ សម្រាប់ការបំពេញបែបបទ ផ្តល់លិខិតឆ្លងដែន ដល់ពលករ ពលការិនីខ្មែរ។

Read more: ក្រសួងមហាផ្ទៃ និងក្រសួងការងារ បើកឲ្យដំណើរការ ច្រកចេញ-ចូល តែមួយ...

លិខិតផ្លូវការ របស់ក្រសួងព័ត៌មាន ជម្រាបមក ប្រធានស្ថានីយ៍ វិទ្យុ ទូរទស្សន៍ និងទូរទស្សន៍ខ្សែកាប ទាំងអស់

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញាវីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលិខិតផ្លូវការមួយ កាលពីម្សិលមិញ ថ្ងៃទី២១ កក្កដានេះ ជម្រាបមក ប្រធានស្ថានីយ៍ វិទ្យុ ទូរទស្សន៍ និងទូរទស្សន៍ខ្សែកាប ទាំងអស់ ដើម្បីស្នើសុំរក្សាសិទ្ធិ និងសិទ្ធិផ្តាច់មុខ ផ្សព្វផ្សាយកម្មវិធីនានា តាមប្រព័ន្ធផ្សព្វផ្សាយ ដូចខ្លឹមសារខាងក្រោម។

Read more: លិខិតផ្លូវការ របស់ក្រសួងព័ត៌មាន ជម្រាបមក ប្រធានស្ថានីយ៍ វិទ្យុ ទូរទស្សន៍...

ការប្រកាសអាសន្ន របស់ ក្រសួងធនធានទឹក និង ឧតុនិយម ប្រចាំថ្ងៃទី ២០,២១,២២ ខែកក្កដានេះ

ភ្នំពេញ៖ នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែកក្កដានេះ បានចេញសេចក្តីប្រកាស លើគេហទំព័ររបស់ខ្លួន សូមឲ្យប្រជាជនកម្ពុជាទាំងមូល មានការប្រុងប្រយ័ត្ន ដោយសារ កម្ពុជា ទទួលរងនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដែលអាចបណ្តាលឲ្យ មានផលប៉ះពាល់ជាច្រើន។

Read more: ការប្រកាសអាសន្ន របស់ ក្រសួងធនធានទឹក និង ឧតុនិយម ប្រចាំថ្ងៃទី ២០,២១,២២...

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ថ្ងៃទី១៨ កក្កដានេះ

ភ្នំពេញ៖ កាលពីថ្ងៃ១៨ ខែកក្កដានេះ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី មានបើកសម័យ ប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្រោមវត្តមាន ដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លង សេចក្តីព្រាងច្បាប់ និងបញ្ហាមួយចំនួន ដូចខាងក្រោម។

Read more: សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ថ្ងៃទី១៨...

ក្រសួងការងារ ចេញ​សារាចរ​បង្ហាញពីនីតិវិធី នៃការចេញ​ទៅ​ធ្វើ​ការងារ ដោយ​ស្រប​ច្បាប់​នៅ​ប្រទេសថៃ

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកក្កដានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសារាចរមួយ ដើម្បីណែនាំពី នីតិវិធី សម្រាប់ការចេញទៅធ្វើការងារ ដោយស្របច្បាប់ នៅប្រទេសថៃ។

Read more: ក្រសួងការងារ ចេញ​សារាចរ​បង្ហាញពីនីតិវិធី នៃការចេញ​ទៅ​ធ្វើ​ការងារ...

សារាចរណែនាំ ស្តីពីការចូលរួមគោរព ព្រះវិញ្ញាណក័្ខន្ធ និងដង្ហៃព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញ សារាចរណែនាំ ស្តីពីការចូលរួមគោរព ព្រះវិញ្ញាណក័្ខន្ធ និងដង្ហៃព្រះបរមអដ្ឋិ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ” កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ។

Read more: សារាចរណែនាំ ស្តីពីការចូលរួមគោរព ព្រះវិញ្ញាណក័្ខន្ធ និងដង្ហៃព្រះបរមអដ្ឋិ...

​ក្រសួង​អប់រំ ​ប្រគល់​សិទិ្ធ​ជូន ​គ្រឹះស្ថានឧត្តមសិក្សា ​ចុះហត្ថលេខា​បញ្ជាក់ ​សញ្ញាបត្រ​ថតចម្ល​ង

ភ្នំពេញ៖ លិខិតរបស់ក្រសួង ចេញផ្សាយ នៅថ្ងៃទី៣ ខែកក្កដា បានឲ្យដឹងថា ដើម្បីលើកកម្ពស់ស្វ័យភាព និងការទទួលខុសត្រូវ របស់គ្រឹះស្ថានឧត្តមសិក្សា ក្រសួង ប្រគល់សិទិ្ធជូន សាកលវិទ្យាធិការ នាយកគ្រឹះស្ថានឧត្តមសិក្សា ចុះហត្ថលេខាបញ្ជាក់វិញ្ញាបនបត្រ បណ្តោះអាសន្ន និងសន្លឹកសញ្ញាបត្រថតចម្លង ដោយមិនចាំបាច់ មានការចុះហត្ថលេខា បញ្ជាក់ពីក្រសួងអប់រំទៀតឡើយ។

Read more: ​ក្រសួង​អប់រំ ​ប្រគល់​សិទិ្ធ​ជូន ​គ្រឹះស្ថានឧត្តមសិក្សា ​ចុះហត្ថលេខា​បញ្ជាក់...

ប្រកាសប្រគល់ភារកិច្ច ឲ្យសាលាដំបូង ខេត្តកំពង់ចាម ដោះស្រាយរឿងក្តី ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ ប្រគល់ភារកិច្ចឲ្យ សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម មានសមត្ថកិច្ច ដោះស្រាយ រឿងក្តីទាំងឡាយ ដែលកើតមានឡើង នៅក្នុងរដ្ឋបាលដែនដី ខេត្តត្បូងឃ្មុំ។

Read more: ប្រកាសប្រគល់ភារកិច្ច ឲ្យសាលាដំបូង ខេត្តកំពង់ចាម ដោះស្រាយរឿងក្តី...

មន្រ្តីជំនាញ ក្រសួងព័ត៌មាន ចុះពិនិត្យ បច្ចេកទេស ស្ថានីយវិទ្យុ ក្នុងខណ្ឌចំការមន

ភ្នំពេញ៖ មន្ត្រីនាយកដ្ឋានសោតទស្សន៍ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន ចំនួន ៦រូប នឹងចុះធ្វើការ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ លក្ខណៈបច្ចេកទេស និងប្រមូលទិន្នន័យ នៅស្ថានីយវិទ្យុនានា នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

Read more: មន្រ្តីជំនាញ ក្រសួងព័ត៌មាន ចុះពិនិត្យ បច្ចេកទេស ស្ថានីយវិទ្យុ ក្នុងខណ្ឌចំការមន

ក្រសួងរ៉ែ និងថាមពល ប្រកាសលើកថ្ងៃប្រឡង និងពន្យារការលក់ និងទទួលពាក្យ ឲ្យចូលបម្រើការងារ ជាមន្រ្តីរាជការ

ភ្នំពេញ៖ ការប្រឡងជ្រើសរើស ឲ្យចូលបម្រើការងារ ជាមន្ត្រីរាជការ ក្របខ័ណ្ឌ ក្រសួងរ៉ែ និងថាមពល ដែលជាក្រសូង ទើបបំបែកចេញ ពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវបានលើកការប្រឡង ទៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៤វិញ រីឯការលក់ និងទទួលពាក្យ ក៍ត្រូវបានពន្យារ រហូតដល់ថ្ងៃទី២១ ខែកក្តដា វេលាម៉ោង ១៧៖០០ រសៀល។

Read more: ក្រសួងរ៉ែ និងថាមពល ប្រកាសលើកថ្ងៃប្រឡង និងពន្យារការលក់ និងទទួលពាក្យ...

ការប្រកាសអាសន្ន របស់ ក្រសួងធនធានទឹក និង ឧតុនិយម ប្រចាំថ្ងៃទី ៣០ ខែ មិថុនានេះ

ភ្នំពេញ៖ នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនានេះ បានចេញសេចក្តីប្រកាស លើគេហទំព័ររបស់ខ្លួន សូមឲ្យ ប្រជាជនកម្ពុជាទាំងមូល មានការប្រុងប្រយ័ត្ន ដោយសារ កម្ពុជា ទទួលរងនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដែលអាចបណ្តាលឲ្យ មានផលប៉ះពាល់ជាច្រើន។

Read more: ការប្រកាសអាសន្ន របស់ ក្រសួងធនធានទឹក និង ឧតុនិយម ប្រចាំថ្ងៃទី ៣០ ខែ មិថុនានេះ

បណ្ឌិត្យសភានគរបាលកម្ពុជា ប្រកាសជ្រើសរើស ឲ្យចូលបម្រើការងារ ជាមន្ត្រីនគរបាល ចំនួន ៤០កន្លែង

ភ្នំពេញ៖ បណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែង ជ្រើសរើស ឲ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិ ចំនួន៤០កន្លែង ដោយតម្រូវឲ្យមានសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ សម្រាប់ សាលានគរបាលជាតិភូមិភាគ ឬ សញ្ញាបត្រ បរិញ្ញាបត្រ សម្រាប់ បណ្ឌិត្យសភានគរបាលកម្ពុជា។

Read more: បណ្ឌិត្យសភានគរបាលកម្ពុជា ប្រកាសជ្រើសរើស ឲ្យចូលបម្រើការងារ ជាមន្ត្រីនគរបាល...

ការប្រកាសអាសន្ន របស់ ក្រសួងធនធានទឹក និង ឧតុនិយម ប្រចាំថ្ងៃទី ២៩ ខែ មិថុនានេះ

ភ្នំពេញ៖ នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនានេះ បានចេញសេចក្តីប្រកាស លើគេហទំព័ររបស់ខ្លួន សូមឲ្យប្រជាជនកម្ពុជាទាំងមូល មានការប្រុងប្រយ័ត្ន ដោយសារ កម្ពុជា ទទួលរងនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដែលអាចបណ្តាលឲ្យ មានផលប៉ះពាល់ជាច្រើន។

Read more: ការប្រកាសអាសន្ន របស់ ក្រសួងធនធានទឹក និង ឧតុនិយម ប្រចាំថ្ងៃទី ២៩ ខែ មិថុនានេះ

អគ្គិសនីកម្ពុជា សំណូមពរ ក្រុមហ៊ុន អ៊ីនធឺណែត ទូរស័ព្ទ និងទូរទស្សន៍ខ្សែកាប ដោះខ្សែចេញពីលើ បង្គោលអគ្គិសនី តង់ស្យុងខ្ពស់

ភ្នំពេញ៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនានេះ បានសំណូមពរ ក្រុមហ៊ុនធ្វើអាជីវកម្ម ខ្សែអ៊ីនធឺណែត ខ្សែទូរស័ព្ទ និងទូរទស្សន៍ខ្សែកាប មេត្តាប្រញាប់ ដោះខ្សែចេញពីលើ បង្គោលអគ្គិសនី តង់ស្យុងខ្ពស់។

Read more: អគ្គិសនីកម្ពុជា សំណូមពរ ក្រុមហ៊ុន អ៊ីនធឺណែត ទូរស័ព្ទ និងទូរទស្សន៍ខ្សែកាប...

ដំណឹងប្រឡងជ្រើសរើស ឲ្យចូលបម្រើការងារ ជាមន្ត្រីនគរបាល អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម សម្រាប់ឆ្នាំ២០១៤

ភ្នំពេញ៖ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ឌៃ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស បេក្ខជនទាំង២ភេទ ឲ្យចូលបម្រើការងារ ជាមន្ត្រីនគរបាលជាតិ ចំណុះឲ្យ អគ្គនាយកដ្ឋានទើបបង្កើតថ្មី មួយនេះ សម្រាប់ឆ្នាំ២០១៤ ចំនួន១៥នាក់ ដោយតម្រូវឲ្យ បេក្ខជនទាំងអស់ ត្រូវមានបរិញ្ញាបត្រ វិទ្យាសាស្រ្តកុំព្យូទ័រ។ ព័ត៌មានលម្អិត សូមអានលិខិតខាងក្រោម។

Read more: ដំណឹងប្រឡងជ្រើសរើស ឲ្យចូលបម្រើការងារ ជាមន្ត្រីនគរបាល អគ្គនាយកដ្ឋាន...

រដ្ឋសភា នឹងបន្តសម័យប្រជុំ លើកទី២ នីតិកាលទី៥ លើរបៀបវរៈ ចំនួន៤

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន រដ្ឋសភាព សូមជម្រាប់ជូន សាធារណជន ឲ្យបានជ្រាបថា នៅថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិថុនា ឆ្នាំ ២០១៤ វេលាម៉ោង ៨០០ ព្រឹក រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្ដសម័យប្រជុំ រដ្ឋសភាលើទី២ នីតិកាលទី៥ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

Read more: រដ្ឋសភា នឹងបន្តសម័យប្រជុំ លើកទី២ នីតិកាលទី៥ លើរបៀបវរៈ ចំនួន៤

សេចក្តីជួនដំណឹង ស្តីពីការប្រឡង ជ្រើសរើស ឲ្យចូលបម្រើ ការងារ ជាមន្រ្តីនគរបាល ខេត្តកំពង់ចាម

កំពង់ចាម៖ សាលាខេត្តកំពង់ចាម បានចេញសេចក្តីជួនដំណឹង ស្តីពីការប្រឡងប្រជែង ជ្រើសរើស ឲ្យចូលបម្រើ ការងារ ជាមន្រ្តីនគរបាលជាតិ សម្រាប់អង្គភាពនានា ចំណុះឲ្យ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម។ លិខិតនេះ ចុះហត្ថលេខា ដោយ ឯកឧត្តម ជឹម លាវ អភិបាលរងខេត្ត និងប្រធានក្រុមការងារ រៀបចំការប្រឡងជ្រើសរើស។

Read more: សេចក្តីជួនដំណឹង ស្តីពីការប្រឡង ជ្រើសរើស ឲ្យចូលបម្រើ ការងារ ជាមន្រ្តីនគរបាល...