Social Network

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨ និងកម្មវិធីរបស់ក្រសួងក្នុងអាណត្ដិទី៧

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ (២០២៤-២០២៨) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក លោកស្រីប្រធាននាយកដ្ឋាន ព្រមទាំងមន្ដ្រីជំនាញនៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈនៃក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំនេះបានកំណត់ឱ្យបានចក្ខុវិស័យថ្មីនៃការអភិវឌ្ឍន៍ជនបទសម្រាប់រយៈពេល៥ឆ្នាំរបស់ក្រសួងឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល

ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ក្នុងការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌

ធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់កម្ពជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕

ដកស្រង់ពី៖ Fresh News