Social Network

ឯកឧត្តម​ ងឿន​ ច័ន្ទលីន​ ប៉ូឡែន​ អញ្ជេីញចុះមកសំណេះសំណាល​ ពិនិត្យហេដ្ឋារចនាសម្ព័ន្ធ​ និងការផ្សាយរបស់ស្ថានីយវិទ្យុជាតិត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៍មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ អញ្ជេីញចុះមកសំណេះសំណាល ពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងការផ្សាយរបស់ស្ថានីយវិទ្យុជាតិត្បូងឃ្មុំ ស្ថិតនៅក្រោយសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នារសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីបានអមដំណើរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្តត្បូងឃ្មុំ» និងពិនិត្យមើលការផ្សាយរបស់ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ក្នុងអគាររដ្ឋបាលរបស់មន្ទីរ ស្ថិតក្នុងបរិវេណ តំបន់រដ្ឋបាលខេត្ត។