Social Network

ថ្ងៃទី៣ គ.ជ.បទទួលចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះចំនួន៧ក្នុងចំណោម២៥រាជធានី-ខេត្ត

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)បាននៅថ្ងៃទី៣ បន្ទាប់ពីប្រកាសចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនមកបានទទួលចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះគណបក្សបានចំនួន៧ហើយ ។

នេះបើតាមអ្នកនាំពាក្យគ.ជ.ប.។ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងកោះសន្តិភាពដឹងនៅព្រឹកថ្ងៃទី២៦ មេសា ឆ្នាំ២០២៣ថា

គិតត្រឹមម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃនេះ គ.ជ.ប បានទទួលចុះបញ្ជីឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណ្តតិទី៧ រដ្ឋសភាបានចំនួន៧គណបក្សនយោបាយហើយ ។

ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយរួមមាន ៖

១.គណបក្សប្រជាជនកម្ពុជា បាននៅ២៥ រាជធានី-ខេត្ត ដាក់បេក្ខជនសរុបចំនួន២៧៤នាក់ (ស្រី៥៤នាក់)។

២.គណបក្សយុវជនកម្ពុជា ដាក់នៅ២៥រាជ ធានី-ខេត្តដាក់បេក្ខជន សរុប២៦៦នាក់(ស្រី៩០នាក់)។ ៣.គណបក្សខ្មែររួបរួមជាតិដាក់បេក្ខជនសរុប២៦៦នាក់(ស្រី៥០នាក់)។

៤.គណបក្សខ្មែរធម្មាធិបតេយ្យ ដាក់នៅ២៥រាជធានី-ខេត្ត ២៦៦នាក់(ស្រី១៦៣នាក់) ។

៥.គណបក្សកម្លាំងប្រជាធិបតេយ្យ ដាក់បេក្ខជននៅ១២ រាជធានី-ខេត្ត បេក្ខជនសរុប១៣៨នាក់(ស្រី៧៥នាក់) ។

៦.គណបក្ស សញ្ជាតិកម្ពុជា ដាក់២៥រាជធានី-ខេត្ត បេក្ខជនសរុប២៥០នាក់ (ស្រី៦៣នាក់)។

៧.គណ បក្សខ្មែរតែមួយ ដាក់នៅ២៥រាជធានី- ខេត្ត ចំពោះបេក្ខជនកំពុងពិនិត្យ ។

តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈ ពេល ១៥ (ដប់ប្រាំ) ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្លាប់បានឲ្យដឹងថា គ.ជ.ប ត្រូវពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះក្នុងរយៈពេលយ៉ាងយូរ ៧ (ប្រាំពីរ) ថ្ងៃបន្ទាប់ពីទទួលបានពាក្យស្នើសុំ ។

ចំពោះការប្តឹងតវ៉ា និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សាមីគណបក្សនយោបាយ ឬតំណាងអាចប្តឹងតវាជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹ ក្សាធ ម្មនុញ្ញ ក្នុងរយៈពេលយ៉ាងយូរ៥ (ប្រាំ) ថ្ងៃបន្ទាប់ពីថ្ងៃទទួលបានសេចក្ដីសម្រេចបដិសេធដោយ គ.ជ.ប លើបញ្ជីបេក្ខជនន

គណបក្សនយោបាយរបស់ខ្លួន។គណបក្សនយោបាយអាចប្ដឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញតាមនីតិវិធីច្បាប់។សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណ្តិតទី៧នៃរដ្ឋសភានឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕

ដកស្រង់ពី៖ កោះសន្តិភាព