Social Network

សម្តេចតេជោ ហ៊ុន សែន យើងចាំបាច់ត្រូវហ៊ានវិនិយោគទៅលើការបណ្តុះបណ្តាលធនធានមនុស្ស

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖យើងត្រូវហ៊ានវិនិយោគលើ ធនធានមនុស្សបើមិនហ៊ានទេគឺមិនចាំបាច់និយាយដល់ការអភិវឌ្ឍទេ ។

សម្តេចតេជោបានថ្លែងនៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣នេះក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត គរុសិស្ស គរុនិស្សិត និងមន្រ្តីអបរំប្រមាណជាង ២ពា ន់នាក់នៅវិទ្យា ស្ថានជាតិអប់រំ ។

សម្តេចតេជោមានប្រសាសន៍ថា៖ការបណ្តុះបណ្តាលធនធានមនុស្សគឺជាការវិនិយោគលើធនធានមនុស្សដូច្នេះដែរ ប្រទេសជាតិមួយមានការអភិវឌ្ឍទៅបានអាស្រ័យលើមាន ធនធានមនុស្សគ្រប់គ្រាន់ ។

ដូច្នេះយើងត្រូវហ៊ានវិនិយោគបើមិនហ៊ានទេគឺមិនចាំបាច់និយាយដល់ការអភិវឌ្ឍទេ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងទៀតថាការដាំដើមឈើនិងដាំមនុស្សគឺខុសគ្នាឆ្ងាយណាស់ដាំដើមឈើត្រឹមតែ៥-៦ឆ្នាំបានទទួលផល ប៉ុន្តែដាំមនុស្សត្រូវការពេលរហូតដល់១៦ឆ្នាំទើបទទួលបានសញ្ញាបត្របរិញ្ញាបត្រ, ១៨ឆ្នាំទើបបានបរិញ្ញាបត្រជាន់ខ្ពស់និងជាង២០ឆ្នាំទើបបានបណ្ឌិត។ហើយយើង ត្រូវហ៊ានវិនិយោគបើមិនហ៊ាន ទេគឺមិនចាំបាច់និយាយដល់ការអភិវឌ្ឍទេ អត់មានធនធានមនុស្សមិនដឹងថាត្រូវធ្វើអ្វីទេ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាវិស័យអប់រំរបស់កម្ពុជាពេលនេះបានដើរចេញមកឆ្ងាយហើយ ។

បើប្រៀបធៀបឆ្នាំ ១៩៧៩ ពេលនោះកម្ពុជាមានការលំបាកណាស់ក្នុង ការជ្រើសរើសគ្រូបង្រៀនដើម្បីមកបង្រៀនសិស្សដោយសារតែសង្គ្រាមបានបំផ្លាញអស់សូម្បីតែគ្រូបង្រៀន ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថារឿងអតីតកាលវាបានកន្លងហួសទៅហើយតែវាបានផ្ដល់មេរៀនច្រើនណាស់សម្រាប់ទាំងអស់គ្នាដើម្បីឈានទៅមុខទាំងអស់គ្នាដែរ។

ពង្រឹងនូវសមត្ថភាពធនធានមនុស្សរបស់កម្ពុជាកុំឲ្យកម្ពុជាអភ័ព្វដូចខ្ញុំកាលពីកុមារដែលត្រឹមតែអាយុ ១៣ឆ្នាំតែប៉ុណ្ណោះគឺបែកពីឪពុ ក-ម្ដាយ ដែលជារឿងកំសត់ៗ។ សម្ដេ ចតេជោបន្តថាក្នុងដំណាក់កាលដែលសម្ដេចគ្រប់គ្រងប្រទេសសម្ដេចបានខិតខំអភិវឌ្ឍន៍វិស័យអប់រំឲ្យដល់មូលដ្ឋានជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនធ្វើឲ្យសាលា រៀនរត់រកសិស្ស ដោយមិនទុកឲ្យសិស្សរត់រកសាលារៀនទេ ។

អញ្ចឹងទេបានជាដំណាក់កាលដែលសម្តេចមានលទ្ធភាពគ្រប់គ្រងប្រទេសសម្តេចខិតខំធ្វើឲ្យវិស័យអប់រំ ទៅដល់មូលដ្ឋានជាមួយហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីឲ្យកូនសិស្សងាយទៅកាន់សាលារៀនដោយមានផ្លូវល្អនិងសុវត្ថិភាព។

សម្តេចតេជោ ហ៊ុន សែន បានបន្តថានេះគឺជាការខិតខំមួយមិនមែនតែរាជរដ្ឋាភិបាលម្នាក់ឯងឬក្រសួងអប់រំម្នាក់ឯងនោះទេប៉ុន្តែយើងបានរួមគ្នារៀប ចំការបណ្ដុះបណ្ដាល នឹងរៀបចំប្រព័ន្ធថ្មីសម្រាប់វិស័យអប់រំនៅកម្ពុជា ។

បើយើងពិនិត្យមើលវិស័យឯកជននិងប្រជាពលរដ្ឋយើងគ្រប់ស្រទាប់បានចូលរួមវិនិយោគធំណាស់ទៅលើបញ្ហាទាក់ទង ជាមួយនឹងវិស័យអប់រំនេះ ។

សាលារៀនជាច្រើនមិនមែនជាសាលាដែលរដ្ឋធ្វើនោះទេកាលពីមុននេះសាលារៀនភាគច្រើនគឺធ្វើឡើងដោយប្រជាពលរដ្ឋ ធ្វើឡើងដោយសប្បុ រសជន ហើយទម្លាប់នេះវាក្លាយជាប្រពៃណីដែលបានកើតពីមុនមកបើយើងពិនិត្យអំពីសម័យជំនា ន់បារាំងយើងកើតមិនទាន់ទេ។

ប៉ុន្តែបើយើងពិនិត្យអំពីសម័យសង្គម រាស្ត្រនិយមគឺបានប្រើប្រាស់ការគួបសមគ្នារវាងរដ្ឋនិងប្រជាជនដែលជាវិធីសាស្ត្រមួយអនុញ្ញាតឲ្យមានការពង្រីកវិស័យអប់រំបានយ៉ាងល្អ ខាងរដ្ឋពេលសម័យនោះគឺផ្ដល់តែ គ្រូបង្រៀនទេ ,អាចមានការកសាងសាលាក្នុងកម្រិតតិចតួច ។ ក៏ប៉ុន្តែនៅតាមសាលានៅតាមភូមិ ឃុំ គឺសហគមន៍ធ្វើទាំងអស់ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថាវិស័យអប់រំនៅពេលនេះបានដើរដល់ចំណុចមួយដែលទាមទារឲ្យមានការជំរុញទៅមុខបន្ថែមទៀតលើការធ្វើកម្រែទម្រង់វិស័យអប់រំដោយមិនអាចស្កប់ស្កល់ត្រឹមនេះទេធ្វើយ៉ាងណាឲ្យគុណភាពនៃការអប់រំក្នុងប្រទេសទទួលបានផលលើសពីពេលនេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា