Social Network

សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យដឹងពីពាក្យ ដែលត្រូវថ្លែងបើកស៊ីហ្គេម ២០២៣

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្រាប់ការ ថ្លែងបើកស៊ីហ្គេម នៅពេលខាងមុខ គឺ “ក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមប្រកា សបើកស៊ីហ្គេមឆ្នាំ ២០២៣ ចាប់ពីពេល នេះតទៅ“។ថ្លែងនៅក្នុងពិធីកាត់ឫសសីមាព្រះវិហារ វត្តព្រះបារមីវង្គត់បុរី នាព្រឹកថ្ងៃទី២៤ ខែមេសា នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ

“យប់មិញ គឺខ្ញុំបានផ្ញើសារសំឡេងឲ្យលោក ថោង ខុន ហើយអំពីពាក្យដែលត្រូវប្រការបើក ស៊ីហ្គេមនោះ កុំវែងឆ្ងាយពេក “ក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមប្រកា សបើកស៊ីហ្គេម ឆ្នាំ២០២៣ ចាប់ពីពេល នេះតទៅ“។

សម្តេចតេជោ បានបន្តថាៈ ការថ្លែងខ្លីបែបនេះ គឺដើម្បីទុកពេលឲ្យប្រជាពលរដ្ឋ បានមើលការប្រកួតកីឡា ។

សម្តេចថាកុំឱ្យឯកឧត្តមថោង ខុន គាត់សរសេរ វែងពេក … ក្រោយរង់ចាំអស់រយៈពេល ៦៦ ឆ្នាំកន្លងទៅ វាវែងពេក។ សម្តេច បានបន្តថាៈ ឥឡូវ នៅសល់ ១១ ថ្ងៃទៀតប៉ុណ្ណោះ ភ្លើងគប់របស់យើង បានឆ្លងកាត់បណ្តាប្រទេសអាស៊ាន ទាំងលើកលែងតែ ប្រទេសព្រុយណេ ដែលគាត់ជាប់ពិធីបុណ្យរាម៉ាដន ។

ថ្ងៃស្អែក នឹងមកដល់កម្ពុជា ដោយឆ្លងកាត់ ស្ទឹងត្រែង ចូលក្រចេះ ចេញពីក្រចេះ ចូលកំពង់ចាម ចេញពីកំពង់ចាមទៅ កាន់ខេត្តជុំវិញបឹងទន្លេសាប មុនមកដល់ភ្នំពេញ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា