Social Network

ព្រឹកស្អែក បណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធបើកឲ្យដំណើរការជាផ្លូវការសណ្ឋាគារផ្កាយ៥ «សាន់ & មូន រីវើសាយ» នៅជិតស្ពានព្រះមុនីវង្ស

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញជាអធិបតីសម្ពោធបើកឲ្យដំណើរការជាផ្លូវការ សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» (SUN & MOON, Riverside Hotel) ស្ថិតនៅជិតស្ពានព្រះមុនីវង្ស រាជធានីភ្នំពេញ។ សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» បានបង្កើតដោយកូនខ្មែរសុទ្ធសាធ ដែលជាសមិទ្ធិផលថ្មីមួយទៀតរបស់កម្ពុជា ដែលបង្ហាញថា ខ្មែរអាចធ្វើបាន។

«សាន់ & មូន រីវើសាយ» បានស្ថិតនៅចំបេះដូងរាជធានីភ្នំពេញ សាងសង់លើផ្ទៃដីចំនួន ១ម៉ឺនម៉ែត្រការ៉េ កម្ពស់២៣ជាន់ មានអាងហែលទឹកលើអាកាសផងដែរ។

លក្ខណៈពិសេស «សាន់ & មូន រីវើសាយ» គឺបានសាងសង់ជាប់មាត់ទន្លេបាសាក់ អគារបែបមុខទៅទិសខាងកើត ទទួលបានខ្យល់អាកាស និងបរិយាយកាសធម្មជាតិបរិសុទ្ធ ហើយអតិថិជនស្នាក់នៅសណ្ឋាគារនេះ អាចជិះទូកកំសាន្ដ គយគន់ជាមួយព្រះអាទិត្យរះ និងអស្តង្គត់ ដ៏រ៉ូមែនទិចជាមួយដៃគូជីវិត គ្រួសារ និងក្រុមការងារ បង្កើតអនុស្សាវរីយ៍ដ៏មានន័យ។

កាន់តែពិសេស សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» បានរចនាឡើងដ៏ល្អឯក មានជាប្រព័ន្ធអេកូឡូស៊ី នៃការរស់នៅដែលមានការរចនាតែមួយគត់ ដែលរួមបញ្ជូលបច្ចេកវិទ្យាដ៏ជឿនលឿន សម្រាប់សុខុមាលភាព និងកន្លែងហាត់ប្រាណ ជាមួយនឹងការរៀបចំព្រឹត្ដិការណ៍ទ្រង់ទ្រាយធំ បន្ទប់ប្រជុំ និងបរិវេណការិយាល័យរួម និងបទពិសោធន៍ទទួលទានអាហារចម្រុះជាតិសាសន៍ ប្រកបដោយប្រភពនៃរសជាតិដ៏ឈ្ងុយឆ្ងាញ់ពិសាគ្មានពីរ ជាមួយចុងភៅឆ្នើមប្រចាំសណ្ឋាគារ។

លើសពីនេះសណ្ឋាគារលំដាប់ផ្កាយ៥នេះ ក៏មានទទួលរៀបចំកម្មវិធីលក្ខណៈ VIPផ្សេងៗ ដូចជាពិធីខួបកំណើត អាពាហ៍ពិពាហ៍ ជប់លៀងឆ្លងឆ្នាំសកល ចូលឆ្នាំខ្មែរ និងកម្មវិធីផ្សេងៗទៀត

ដែលសក្ដិសមគ្រប់កម្មវិធី ជាមួយភាពទំនើបទាន់សម័យ តម្លៃសមរម្យនៃសណ្ឋាគារ ដែលត្រូវបានរចនាឡើងជាមួយមុខងារដែលបំពេញតម្រូវការជាច្រើន និងផាសុកភាព ធ្វើឱ្យរបៀបរស់នៅប្រកបដោយតុល្យភាពសម្រាប់ អ្នកធ្វើដំណើរ បែបធុរកិច្ច និងភ្ញៀវទេសចរណ៍ ដែលក្លាយជាផ្ទះទីពីរ កន្លែងធ្វើការប្រកបដោយភាពច្នៃប្រឌិត និងរៀបចំកម្មវិធីដែលគួរឱ្យចងចាំ។

ដោយសារតែការច្នៃប្រឌិតខ្ពស់ ប្រកបដោយស្ដង់ដារបស់កូនខ្មែរដ៏ឆ្នើមនេះ ទើបក្នុងរយៈពេលបើកសាងល្បងកន្លងមកនេះ បានឆ្លើយតបទៅនឹងតម្រូវការ និងក្ដីប្រាថ្នារបស់អតិថិជនយ៉ាងខ្លាំងទាំងជាតិ និងអន្ដរជាតិ

ព្រោះបានស្គាល់នូវបទពិសោធន៍នៃការកេ្របរសជាតិជីវិតតាមយុគសម័យថ្មី ពិសេសសណ្ឋាគារលំដាប់ផ្កាយ៥នេះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋាន និងបង្កើតការងារធ្វើសម្រាប់ពលរដ្ឋកម្ពុជាផងដែរ។

សម្រាប់លក្ខណៈពិសេសជាច្រើនទៀត នឹងមានបង្ហាញជូនដល់អតិថិជន បន្ទាប់ពីបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវ

សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» (SUN&MOON Riverside) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ខាងមុននេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត៕

ដកស្រង់ពី៖ Fresh News