Social Network

រសៀលនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ ម្ចាស់សហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជា អ្នកធ្វើធុរកិច្ចនៅកម្ពុជា

នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាស ធុនតូច និងមធ្យមកម្ពុជា (FASMEC) បានឱ្យដឹងថាៈ ក្នុងពិធីនេះ មាន ការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណប្រាំពាន់នាក់ មកពីក្រុមហ៊ុនដៃគូ និងសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា មកពី ២៥ រាជធាននី និងខេត្ត។

វិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេ ដ្ឋកិច្ចជាតិ ដោយក្នុងនោះ សហគ្រាសជាង ៩០ ភាគរយ នៅកម្ពុជា គឺជាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលបានផ្តល់ការងារជាង ៧០ ភាគរយ ស្មើនឹងប្រមាណ ៥៨ ភាគរយនៃផលិតផលក្នុងស្រុកសរុប។

បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា មានចំនួនសរុបជាង ៧០ ម៉ឺន មូលដ្ឋាន ក្នុងនោះ វិស័យកម្មន្តសាល មានប្រមាណ ៧ ភាគរយ ស្មើនឹងជាង ៤ ម៉ឺនមូលដ្ឋានហើយភាគច្រើន គឺប្រភេទកែច្នៃចំណីអាហារ ប្រមាណជា ៨០ ភាគរយ។

ក្នុងនោះរោងចក្រធុនធំ មានជិត ២ ពាន់មូលដ្ឋាន។ ដោយមើលឃើញពីសារៈសំខាន់ នៃសហគ្រាសធុនតូច និងមធ្យមនេះហើយ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាជាច្រើន ដើម្បីទ្រទ្រង់ដល់សកម្ម ភាពរបស់ពួកគេ ក្នុងកំឡុងពេលជួបវិបត្តិជំងឺកូវីដ ១៩។

ដើម្បីដោះស្រាយផលលំបាក បង្កដោយជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាពិសេស ៥០ លានដុល្លារ ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, បង្កើតគម្រោងសហហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ ក្នុងបដិភាគស្មើគ្នា រវាង SME Bank និងគ្រឹះស្ថានធនាគា

និងហិរញ្ញវត្ថុ ដែលចូលរួមចំនួន ៣៣ និងផ្តល់ដើមទុន ២០០ លានដុល្លារ សម្រាប់បង្កើតសាជីវកម្ម ធានាឥណទានកម្ពុជា៕

ដកស្រង់ពី៖ រស្មីកម្ពុជា