Social Network

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រគល់សេចក្តីព្រាងច្បាប់ចំនួនបី ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា។

អង្គប្រជុំ បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ចំនួនពីរ ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទាំងពីរនោះ រួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពី សារពើពន្ធ និងសេចក្តីព្រាងច្បាប់ស្តីពី លទ្ធកម្មសាធារណៈ។

គណៈកម្មាធិការអចិន្រ្តៃយ៍ ក៏បានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា

និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដោយសហការជាមួយ

គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យ សិក្សាហើយធ្វើរបាយការណជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា