Social Network

ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើសន្និបាតប្រចាំឆ្នាំ និងលើកទិសដៅការងារ ឆ្នាំ២០២៣

ភ្នំពេញៈ ក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានប្រារព្វធ្វើសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ នៅសណ្ឋាគារ

រ៉េស៊ីដងសុខា ភ្នំពេញ ក្រោមអធិបតីភាពរបស់ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញ ចូលរួមពីមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធជាច្រើនរូប '

ដើម្បីស្តាប់ លទ្ធផលការងារ ដែលក្រសួងអនុវត្ត បាននិងចូលរួមពិភាក្សាលើទិសដៅ សម្រាប់អនុវត្តបន្ត នៅក្នុងឆ្នាំ២០២៣។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងក្នុងពិធីបើក សន្និបាតខាងលើថាៈ ” ខ្ញុំសូមនូវការស្វាគមន៍ យ៉ាងកក់ក្តៅ និងអំណរគុណយ៉ាង ស្មោះស្ម័គ្រ

ចំពោះលោកជំទាវ ឯកឧត្តម លោកស្រី អស់លោក តំណាងក្រសួង ស្ថាប័នដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងកម្មវិធីសន្និបាតរបស់

ក្រសួងអភិវឌ្ឍន៍ជនបទ នាពេលនេះ។ ការអញ្ជើញចូលរួមរបស់លោកជំទាវ ឯកឧត្តម លោកស្រី អស់លោក គឺជាសក្ខីភាព នៃការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យអភិវឌ្ឍន៍ជនបទដែលជាការងារដ៏ មានសារសំខាន់បំផុត ក្នុងការរួមចំណែកលើកកម្ពស់គុណភាព

និងគុណតម្លៃ នៃការរស់នៅរបស់ប្រជាជន វិស័យអភិវឌ្ឍន៍ជនបទ រាជរដ្ឋាភិបាល បាននិងកំពុង ផ្តោតការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដែលបានឆ្លុះបញ្ចាំង នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤

និងបណ្តាគោលបំណង គោល នយោបាយអភិវឌ្ឍន៍ជនបទនានា ហើយថែមទាំងបានធ្វើអន្តរាគមន៍ ទាំងផ្នែក សុខាភិបាល សង្គម និងសេដ្ឋកិច្ច សំដៅជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃនៃគ្រួសារក្រីក្រ ដែលភាគច្រើន ជាកសិករ និងកម្មករ រស់នៅតំបន់ជនបទ ព្រមទាំងស្តារសកម្មភាព អាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ក្នុងអំឡុងពេល នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ទៀតផង។

ប្រការនេះ បាននិងកំពុងធ្វើឱ្យមានការរីកចម្រើន លូតលាស់លើគ្រប់វិស័យ ពិសេសធ្វើឱ្យស្ថានភាពជនបទកម្ពុជា មានការវិវត្តរីកចម្រើន គួរឱ្យកត់សម្គាល់ ដោយបាននិងកំពុងរួមចំណែក លើកកម្ពស់កម្រិតជីវភាព រស់នៅ របស់ប្រជាជនជនបទ បានថែមមួយកម្រិតទៀត។

ទោះជាយ៉ាងណា ក៏ដោយ ជាមួយនឹងសេចក្តីត្រូវការដ៏ធំធេង និងធនធានមានកំណត់ យើងទទួល ស្គាល់ថា ការងារអភិវឌ្ឍន៍ជនបទ នៅតែពុំទាន់ឆ្លើយតបបានសមស្របនៅឡើយ ទាំងផ្នែកបរិមាណ និងគុណភាព ថ្វីដ្បិតតែមានដៃគូអភិវឌ្ឍន៍

និងអង្គការសង្គម ស៊ីវិលជាច្រើន បាននិងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាលយ៉ាងសស្រាក់សស្រាំ ក៏ដោយ។

ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាល ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាសេនាធិការផ្ទាល់ នឹងបន្តជំរុញអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ បន្ថែមទៀត សំដៅលើកកម្ពស់គុណភាព និងគុណតម្លៃ ជីវិតរស់នៅរបស់ ប្រជាជនជនបទ ប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ

និងខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីរួមចំណែក សម្រេចចក្ខុវិស័យ ប្រកបដោយមហិច្ឆតា របស់រាជរដ្ឋាភិបាល ឆ្ពោះទៅប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ ចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។

លោករដ្ឋមន្ត្រី បានថ្លែងបន្តថាៈ ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ នៃការអនុវត្តផែនការ យុទ្ធសាស្រ្ត អភិវឌ្ឍន៍ជនបទ ២០១៩-២០២៣ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បាន ដាក់ចេញនូវគោលនយោបាយចម្បង

គឺការលើកកម្ពស់គុណភាព និងគុណតម្លៃ នៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយបានកំណត់យកសរសរស្តម្ភ ៤ ដើរតួជាកម្មវិធីអាទិភាព រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ , ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ ជនបទ, ការធ្វើពិពិធកម្ម សកម្មភាពសេដ្ឋកិច្ចជនបទ និងការពង្រឹងសេវា គាំទ្ររដ្ឋបាលនិងកិច្ចការទូទៅ ។

ការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជនបទ រយៈកាល ៤ឆ្នាំ កន្លងទៅនេះ ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេច បានលទ្ធផលជាច្រើន គួរឱ្យកត់សម្គាល់ ទោះជាស្ថិតក្នុងស្ថានភាពរីករាលដាល នៃជំងឺ កូវីដ-១៩ ក៏ដោយ ក៏ក្រសួងបាននិងកំពុងរួមចំណែកយ៉ាងសកម្ម ក្

នុងការជំរុញឱ្យមានការផ្លាស់ប្តូរ ជីវភាពរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយ បរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន។

ជាក់ស្តែង ប្រជាជន នៃតំបន់ជនបទ មានឱកាសប្រកបមុខរបរបន្ថែមដូចជា ចិញ្ចឹមសត្វ ធ្វើបន្លែ ធ្វើសិប្បកម្ម ធ្វើអាជីវកម្មលក់ដូរ និងផ្តល់សេវាកម្មរកកម្រៃ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម

ក្នុងគ្រួសារ ក្រៅពីការធ្វើស្រែចំការ។ ទន្ទឹមនេះ តំបន់ជនបទចាប់ផ្តើម មានលំនៅ ដ្ឋានសមរម្យ មានទឹកស្អាត និង បង្គន់អនាម័យប្រើប្រាស់ ជាង ៨០ ភាគរយ មានផ្លូវគមនាគមន៍

កាន់តែប្រសើរឡើង មានសេវាអគ្គិសនី កាន់តែប្រសើរ និង មានសេវាទូរគមនាគមន៍ កាន់តែទំនើប ដែលបាននិងកំពុងផ្លាស់ប្តូរ ជីវភាពរស់នៅ និងសុខភាព ប្រជាជនជនបទ ជាបណ្តើរៗ ឆ្ពោះទៅកាន់ភាពស៊ីវីល័យ។

ក្នុងការបន្តអនុវត្តនូវ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ២០១៩-២០២៣ សម្រាប់ឆ្នាំ២០២២ កន្លងទៅនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានលទ្ធផលសំខាន់ៗ ជាសារវ័ន្ត ដូចជា ក្រសួងបានយកចិត្តទុក ដាក់ នូវការ តភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ដល់គ្រប់ច្រកល្ហក នៃតំបន់ជនបទ ជាពិសេសតំបន់ ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។

ផ្លូវជនបទជាច្រើន រួមជាមួយនឹងសំណង់សិល្បៈការ្យផងដែរ នៅរាជធានីភ្នំពេញ និងគ្រប់ខេត្ត ត្រូវ បានស្ថាបនា ជួសជុល និងកែលម្អ ដោយលើកកម្រិតប្រែក្លាយ ពីផ្លូវដីស ផ្លូវក្រួសក្រហម ផ្លូវខ្សាច់ភ្នំ និងផ្លូវល្បាយក្រួស ទៅជាផ្លូវក្នុងរូបភាពថ្មី គឺផ្លូវក្រាល កៅស៊ូ ឬក្រាលបេតុង ដែលធននឹងការប្រែប្រួលអាកាសធាតុ។

ក្នុងឆ្នាំ២០២២ ការអនុវត្តការងារថែទាំ ជួសជុល ស្តារ លើកកម្រិត និងកែលម្អផ្លូវជនបទ សម្រេច បានប្រវែង ៤ ២១៣ គីឡូម៉ែត្រ សម្រាប់គម្រោងប្រើប្រាស់ថវិកាជាតិ ក្នុងនោះ ក្រសួងបានរួម ចំណែកកសាងផ្លូវក្នុងតំបន់អភិវឌ្ឍន៍ រុនតាឯក

និងតំបន់ពាក់ស្នែង ដែលជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកសាងជម្រក ជូនបងប្អូន ប្រជាពលរដ្ឋ ដែលយល់ព្រមនឹងការចាកចេញ ពីតំបន់អភិរក្សនៃប្រាង្គប្រាសាទ នានា ក្នុងខេត្តសៀមរាប បានប្រវែង ៤.៨៥០ គីឡូម៉ែត្រ។

ដោយឡែក ការងារ ស្តារ ជួសជុល និង កែលម្អផ្លូវជនបទ សម្រចបានប្រវែង ២៣៩.៩៧៧ គីឡូម៉ែត្រ សម្រាប់គម្រោង ប្រើប្រាស់ថវិកាដៃគូអភិវឌ្ឍន៍។ លោករដ្ឋមន្ត្រី បានថ្លែងទៀតថាៈ

សំដៅធ្វើឱ្យប្រសើរឡើងនូវគុណភាព នៃការរស់ នៅប្រកបដោយផាសុកភាព តំបន់ជនបទ នឹងគ្របដណ្តប់ទៅដោយភូមិឃុំមាន បរិស្ថាន រស់នៅស្អាតបាត

ទទួលបានសេវាចាំបាច់ជាច្រើន ដែលជាផ្នែកមួយ ជួយជំរុញឱ្យមានរបៀបរស់នៅ បែបទំនើប ដោយយោងតាមការអង្កេតសេដ្ឋកិច្ច

-សង្គមកិច្ចកម្ពុជា ឆ្នាំ ២០១៩- ២០២០ ការផ្តត់ផ្គង់ទឹកស្អាត បានកើនឡើង ដល់ប្រមាណជា ប្រជាជនជនបទ ប្រមាណជាង ៨០ ភាគរយ ទទួលបានទឹកស្អាតប្រើប្រាស់។

អត្រានៃការទទួលបានសេវា អនាម័យ នៅឆ្នាំ២០២២ នេះប្រជាជន ជនបទ ប្រមាណជាង ៨០ ភាគរយ មានបង្គន់អនាម័យប្រើប្រាស់។

ខេត្តទាំង ៥ ដែលជាខេត្តគោលដៅ សម្រាប់បញ្ឈប់ ការបន្ទោរបង់ពាសវាលពាសកាល នៅឆ្នាំ២០២៣ រួមមាន ខេត្តកំពង់ឆ្នាំង

ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកែប គឺខេត្តស្វាយរៀង ជាខេត្តដំបូងគេ បន្ទាប់មក គឺខេត្តព្រៃវែង បាន ក្លាយជាខេត្ត ដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល។

ក្រៅពីនេះ ខេត្តកណ្តាល ដែលមិនមែនជាខេត្តគោលដៅ នៅឆ្នាំ២០២៣ ក៏បានខិតខំពុះពារ ទទួលបានជ័យលាភី នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមកនេះផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា