Social Network

សប្តាហ៍នេះប្រេងសំាងឡើងថ្លៃ ម្តង១៥០រៀលក្នុងមួយលីត្រ

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៣,៣៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៣,០០០រៀល ក្នុង១លីត្រ។ ផ្អែកតាមការកំណត់តម្លៃនេះ ប្រេងសំាងបានឡើងថ្លៃក្នុងមួយលីត្រ១៥០រៀល នៅក្នុងរយៈពេលពីរសប្តាហ៍នេះ។

កាលពីសប្តាហ៍មុន គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ មករានោះ ប្រេងសំាងធម្មតាថ្លៃ៣ ២០០រៀល ក្នុងមួយលីត្រ ចំណែកប្រេងម៉ាស៊ូតថ្លៃ ២ ៩៥០រៀលក្នុងមួយលីត្រ ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាខ្លួនមិនមែនជាអ្នកកំណត់តម្លៃប្រេងសំាងនោះទេ គឺគ្រាន់តែស្រង់តម្លៃឡើងចុះ ប្រេងតាមទីផ្សារអន្តរជាតិមកប្រកាសប៉ុណ្ណោះ។

ទោះយ៉ាងណាការប្រកាសរបស់ក្រសួងនេះ មានរយៈពេល២សប្តាហ៍ម្តង។ តើពីរសប្តាហ៍ក្រោយទៀត ប្រេងសំាងឡើងថ្លៃទៀត ឬចុះមកវិញ។

ការឡើងថ្លៃប្រេងសំាងនឹងធ្វើឲ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋ។ ប្រេងសំាងឡើងថ្លៃអាចបណ្តាលឲ្យទំនិញនិងសេវាកម្មនានាឡើងថ្លៃដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព