(ទី្រប៉ូលី)៖ កងកម្លាំងយោធាភាគខាងកើតលីប៊ី បានកំណត់ថ្ងៃទី១៧ ខែមីនា ជាថ្ងៃសម្រាប់ជនទាំងឡាយ ដែលមកពីបណ្តាប្រទេសអាហ្រ្វិកជិតខាង ចាកចេញឲ្យអស់ពីតំបន់ភាគខាងកើតត្បូង នៃប្រទេសលីប៊ីជាបន្ទាន់ ដើម្បីបើកឲ្យមានការបង្រ្កាបអំពើហិង្សា ដែលកំពុងតែពុះកញ្រ្ជោលខ្លាំង នៅទីនោះ។
Read more: យោធាលីប៊ី អំពាវនាវឲ្យជនជាតិអាហ្វ្រិកទាំងអស់ ចាកចេញពីភាគខាងកើតជាបន្ទាន់...
(វ៉ាស៊ីនតោន)៖ នៅទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើប្រាស់អំណាច ប្រតិបត្តិរបស់លោក ដោយចុះហត្ថលេខ លើបទបញ្ជាថ្មីមួយ ស្ដីពីការតម្លើងពន្ធលើការនាំចូលដែកថែប និង អាលុយមីញ៉ូម មកកាន់សហរដ្ឋអាមេរិក។
Read more: ទីបំផុត ដូណាល់ ត្រាំ «ចុះហត្ថលេខាតម្លើងពន្ធនាំចូល ដែក-អាលុយមីញ៉ូម»...
(វ៉ាស៊ីនតោន)៖ បេសកជនពិសេសកូរ៉េខាងត្បូង លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) បាននិយាយាថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមទទួលយកការអញ្ជើញ ហើយថានឹងព្រមជួបជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅខែឧសភាខាងមុខនេះ។
Read more: ដូណាល់ ត្រាំ៖ ទោះបីយើងព្រមទទួលយកការអញ្ជើញពី លោក គីម ជុងអ៊ុន...
(ប្រេស៊ីល)៖ ប្រទេសប្រេស៊ីល បានដាក់ពាក្យតវ៉ាទៅកាន់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីសម្ដែងការប្រឆាំងជំទាស់ ទៅនឹងគំរោងតម្លើងថ្លៃពន្ធ នាំចូលផលិតផលដែក និង អាលុយមីញ៉ូម ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងស្នើឱ្យសេតវិមាន ពិចារណាឡើងវិញ ចំពោះជំហរ ដែលកំពុងបង្កភាពចម្រូងសម្រាសបំផុតនេះ។
Read more: ប្រេស៊ីលដាក់ពាក្យតវ៉ាទៅកាន់អង្គការ WTO ពាក់ព័ន្ធអាមេរិកគ្រោងតម្លើង...
(ស៊ីដនី)៖ ខ្មោចនាវាដឹកយន្តហោះចម្បាំ មួយគ្រឿងរបស់អាមេរិក ដែលត្រូវបានគេបាញ់ពន្លិច ក្នុងអំឡុងសមរភូមិ លើផ្ទៃសមុទ្រ ខរ៉ាល់ (Coral) កាលពី ៧៦ឆ្នាំមុន ទីបំផុតត្រូវបានរកឃើញ នៅក្រោមបាតសមុទ្រ ចម្ងាយប្រមាណ ៨០០គីឡូម៉ែត្រ ភាគឦសាននៃប្រទេសអូស្រា្តលី នាថ្ងៃអង្គារនេះ។
Read more: អូស្ត្រាលីប្រទះឃើញ «ខ្មោចនាវាដឹកយន្តហោះចម្បាំងអាមេរិក»...
(សេអ៊ូល)៖ បេសកជនពិសេសជាប្រវត្តិសាស្ត្រ តំណាងឲ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ទីបំផុតបានធ្វើដំណើរទៅដល់កូរ៉េខាងជើងហើយ នៅល្ងាចថ្ងៃចន្ទនេះ (ម៉ោងនៅសេអ៊ូល) តបតាមការអញ្ជើញពីសំណាក់ លោក គីម ជុងអ៊ុន មេដឹកនាំជាន់ខ្ពស់ផុតលេខ នៃប្រទេសកុម្មុយនិស្តមួយនេះ។
(ស៊ីរី)៖ ជនស៊ីវិលក្មេងចាស់ប្រុសស្រី យ៉ាងហោចណាស់ ៣៤នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងតំបន់ ហ្គួតា (Ghouta) ភាគខាងកើត ដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៦៩០នាក់ ក្នុងរយៈពេលតែ ១៥ថ្ងៃមកនេះប៉ុណ្ណោះ។
Read more: គួរឲ្យសង្វេគបំផុត! ចំនួនមនុស្សស្លាប់ក្នុងតំបន់ Ghouta, ស៊ីរី...
(អ៊ីស្តង់ប៊ុល)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋធានីអង់ការ៉ា នៃប្រទេសតួកគី នឹងត្រូវបានសម្រេចចិត្ត ឲ្យបិទទ្វារនាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅក្នុងទីក្រុងអង់ការ៉ា) ដោយសារតែការគំរាមកំហែងផ្នែកសន្តិសុខ។
Read more: ស្ថានទូតអាមេរិកប្រចាំនៅតួកគី បង្ខំចិត្តបិទទ្វារតែម្តង...
(ហ្សាការតា)៖ ការបាក់ដីនៅកោះជ្វាប្រទេសឥណ្ឌូណេស៊ី បានផ្តាច់ជីវិតមនុស្សសរុប ០៥នាក់, ១៥នាក់បាត់ខ្លួនក្រោមល្បាប់ភក់ និង ១៤នាក់រងរបួស។ នេះបើតាមការចេញផ្សាយព័ត៌មានដោយ Channel News Asia នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
Read more: បាក់ដីនៅឥណ្ឌូណេស៊ី «ឆក់យកជីវិតមនុស្ស ០៥នាក់ និងបាត់ខ្លួន ១៥នាក់»
(អង់ការ៉ា)៖ អ្នកនាំពាក្យប្រធានាធិបតីតួកគី បានអានសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធសំណើរបស់រដ្ឋាភិបាលរុស្ស៊ី ដែលអំពាវនាវឲ្យទីក្រុងអង់ការ៉ា និងទីក្រុងដាម៉ាស់ (ស៊ីរី) អង្គុយចុះចរចាគ្នា ជុំវិញអន្តរាគមន៍យោធាតួកគី ដែលកំពុងប្រព្រឹត្តទៅក្នុងតំបន់ Afrin នៃព្រំដែនស៊ីរីនៅឡើយ ដែលនាំឲ្យមនុស្សជាច្រើនរយនាក់បាត់បង់ជីវិត។
Read more: ប្រធានាធិបតីតួកគី៖ «រឿងដែលរុស្ស៊ីស្នើឲ្យតួកគី និងស៊ីរីចរចាគ្នា...
(តេហេរ៉ង់)៖ ក្រុមសង្គ្រោះអ៊ីរ៉ង់នៅព្រឹកថ្ងៃពុធនេះ (ម៉ោងនៅតេហេរ៉ង់) បានចាប់ផ្តើមប្រើប្រាស់ឧទ្ធម្ភាគចក្រ ដឹកសាកសពមនុស្សជាបន្តបន្ទាប់ ចេញពីជម្រាលភ្នំទឹកកក នៅភាគកណ្តាលឈាងខាងត្បូងប្រទេសនោះហើយ ក្រោយពីយន្តហោះអ៊ីរ៉ង់មួយគ្រឿង បានធ្លាក់នៅទីនោះជាមួយមនុស្សជិះសរុប ៦៥នាក់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
Read more: ក្រុមសង្គ្រោះអ៊ីរ៉ង់ «ទាញយកសាកសពបាន ៣២នាក់ហើយ» ចេញពីកន្លែងយន្តហោះធ្លាក់...
(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បាននិយាយថា ខ្លួននឹងផ្ដោតសំខាន់លើកិច្ចចរចាស្ដីពីការលុប បំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិរដូវរងាលើកទី២៣ នៅទីក្រុង PyeongChang បិទបញ្ចប់នៅថ្ងៃទី២៥ ខែកុម្ភៈនេះ។
Read more: កូរ៉េខាងត្បូងចង់ចរចារឿងនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ក្រោយកីឡាអូឡំាពិកបញ្ចប់
(វ៉ាស៊ីនតោន)៖ ស្របពេលក្រុមរដ្ឋអាជ្ញាពិសេសអាមេរិក កំពុងចោទប្រកាន់ថា រុស្ស៊ីបានលូកដៃចូលក្នុង កិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ រួមទាំងការបោះឆ្នោតនៅអឺរ៉ុប ដើម្បីបំផ្លាញលិទ្ធិប្រជាធិបតេយ្យ អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA លោក ចេមស៍ វូលសី (James Woolsey) ឯណោះវិញ បែរជាទទួលស្គាល់ដោយឥតលាក់លៀមថា សហរដ្ឋអាមេរិក បាននិងកំពុងជ្រៀតជ្រែក ក្នុងកិច្ចការបោះឆ្នោតនៃបណ្ដាប្រទេសដទៃទៅវិញ។
(ស៊ីរី)៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឱ្យដឹងថា ចំនួនជនស៊ីវិលស្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅឯតំបន់ ហ្គួតា (Ghouta) ភាគខាងកើត ដែលជាតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម បានកើនដល់ជាង ២៥០នាក់ហើយ ក្នុងនោះមានកុមារ ៥០នាក់។
Read more: ចំនួនមនុស្សស្លាប់ ក្នុងការវាយប្រហារនៅស៊ីរីកើនដល់ ២៥០នាក់...
(នីហ្សេរីយ៉ា)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានទទួលរងការខូចខាតបន្តិចបន្តួច នាយប់ថ្ងៃអង្គារម្សិលមិញ ក្រោយពីបានរអិលចេញពីផ្លូវយន្តហោះនៅក្នុងទីក្រុង ផត ហាខួត (Port Harcourt) ភាគខាងត្បូងនៃប្រទេសនីហ្សេរីយ៉ា ប៉ុន្តែសំណាងល្អមនុស្សទាំងប៉ុន្មានដែលជិះនៅលើនោះពុំបានគ្រោះថ្នាក់ឡើយ។
Read more: យន្តហោះនីហ្សេរីយ៉ា «រអិលចេញពីផ្លូវ នាំឲ្យខូចខាត»...
(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីកូរ៉េខាងជើង ក្នុងនោះរួមមានទាំងប្អូនស្រីរបស់លោក គីម ជុងអ៊ុន នៅអំឡុងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំ ពិករដូវរងាក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែកូរ៉េខាងជើងបែរជាលុបចោលជំនួបនៅនាទីចុងក្រោយ។
Read more: តាមពិតអនុប្រធានាធិបតីអាមេរិក «បានត្រៀមជួបគណៈប្រតិភូកូរ៉េខាងជើងទៅហើយ»...
ទាហានជើងទឹកថៃ បានដឹកនាំការហ្វឹកហ្វឺនដើម្បីរស់នៅក្នុងព្រៃ សម្រាប់ទាហានបរទេសកាលពីថ្ងៃច័ន្ទនេះ ដែលជាផ្នែកមួយនៃសមយុទ្ធយោធា Cobra Gold និងជាសមយុទ្ធពហុជាតិដ៏ធំបំផុតរបស់អាស៊ី។
Read more: ញាក់សាច់! ទាហានថៃបង្រៀនទាហានអាមេរិក ហុតឈាមពស់វែកស្តែងៗនៅក្នុងព្រៃ
(ស៊ីរី)៖ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី (SOHR) បានឱ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំង រដ្ឋាភិបាលស៊ីរី បានផ្ដាច់យកអាយុជីវិតជនស៊ីវិលស្លូតត្រង់រាប់សិបនាក់ នៅឯតំបន់ Ghouta ភាគខាងកើតប្រទេស ដែលជាតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម។
Read more: ព័ត៌មានក្តៅ! មនុស្ស ៧៧នាក់ស្លាប់ (ក្នុងនោះមានកុមារ ២០នាក់)...
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ជនរងគ្រោះជាច្រើនត្រូវបានគេនាំយកទៅមន្ទីរពេទ្យ ក្នុងថ្ងៃចូលឆ្នាំចិន-វៀតណាម រយៈពេលត្រឹម ៣ ថ្ងៃ។
Read more: ចូលឆ្នាំ៣ថ្ងៃ ពលរដ្ឋវៀតណាមវាយគ្នាដេកពេទ្យ ជិត២ពាន់នាក់
(ប៉េកាំង)៖ នៅមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនចូលមកដល់ ប្រធានាធិបតី លោក ស៊ី ជិនពីង បានចំណាយពេលចុះទៅសួរសុខទុក្ខ ប្រជាជនក្រីក្រនានា នៅក្នុងតំបន់ភ្នំនៃភាគពាយ័ព្យប្រទេស ជាពិសេសកន្លែងដែលទើបទទួលរងគ្រោះរញ្ជួយដី។
Read more: ប្រធានាធិបតីចិន ស៊ីន ជិនពីង៖ «ការងាររបស់ខ្ញុំ គឺបម្រើប្រជាជន...»
(អ៊ីស្រាអែល)៖ ស្ថាប័នប៉ូលិសជាតិអ៊ីស្រាអែលបាននិយាយថា លោកនាយករដ្ឋមន្ត្រី ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) គួរតែត្រូវបានចោទប្រកាន់ជាផ្លូរការពីបទពុករលួយ បើទោះជាលោកធ្លាប់បានបដិសេធជាច្រើនដងក៏ដោយ។
Read more: បុរសខ្លាំងអ៊ីស្រាអែល លោក ណឺតាន់យ៉ាហ៊ូ អាចនឹងរងការចោទប្រកាន់...