(ប៉េកាំង)៖ ប្រព័ន្ធពាណិជ្ជកម្មពិភពលោកបច្ចុប្បន្ន មិនមែនភាពឥតខ្ចោះឡើយ ហើយចិនគាំទ្រ ឱ្យមានការធ្វើកំណែទម្រង់ថ្មីមួយ ក្នុងនោះរួមមាន ទាំងកំណែទម្រង់ប្រព័ន្ធពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក WTO ផងដែរ។
Read more: មហាយក្សចិនចង់ឲ្យធ្វើកំណែទម្រង់ ប្រព័ន្ធពាណិជ្ជកម្មពិភពលោក...
(ប៊ែរឡាំង)៖ អាល្លឺម៉ង់អាចនឹងចូលរួម ក្នុងប្រតិបត្តិការ វាយប្រហារតាមផ្លូវអាកាស ជាមួយសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បើសិនជា កងកម្លាំងរដ្ឋាភិបាលស៊ីរី ប្រើប្រាស់អាវុធគីមីសាជាថ្មី ប្រឆាំងនឹងជនស៊ីវិល នៅក្នុងខេត្ត អ៊ីដលីព (Idlib)។
Read more: អាល្លឺម៉ង់នឹងចូលដៃចូលជើងជាមួយបណ្តាសម្ព័ន្ធមិត្ត...
(ប៉េកាំង)៖ រដ្ឋាភិបាលចិន នៅតែបន្តជម្រុញឱ្យ សហរដ្ឋអាមេរិក និង កូរ៉េខាងជើង អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវកិច្ចព្រមព្រៀង ស្ដីពីការ រំសាយអាវុធនុយក្លេអ៊ែរ រវាងប្រទេសទាំងពីរ ដែលបានព្រមព្រៀងគ្នា នៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ។
Read more: ចិនស្នើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បន្តអនុវត្តតាមកិច្ចព្រមព្រៀងនៅសិង្ហបុរី
(តូក្យូ)៖ មនុស្សយ៉ាងតិច ១១នាក់ បានបាត់បង់ជីវិត និងជាង ៦០០នាក់បានរងរបួស ដោយសារតែ ការវាយប្រហារ របស់ព្យុះទីហ្វុង ចេប៊ី (Jebi) ដែលបានមកដល់ ភាគខាងលិចប្រទេសជប៉ុន កាលពីម្សិលមិញ។
Read more: ព្យុះកំណាចនៅជប៉ុន «ផ្តាច់ជិវិតមនុស្សកើនដល់១១នាក់ និងរបួស៦១០នាក់»
(ឌូបៃ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត់អារ៉ាប់រួម Ethitha Airways បានបកក្បាល វិលមកក្រោយវិញ បន្ទាប់ពីទើបបានហោះហើរ ចេញពីព្រលានយន្តហោះ ដោយសារតែ ជួបបញ្ហាផ្នែកម៉ាស៊ីន។
Read more: អាកាសចរណ៍អារ៉ាប់រួម Ethitha បង្ខំចិត្តត្រឡប់មកចុះចតវិញដើម្បីសុវត្ថិភាព...
(ប៉េកាំង)៖ ប្រតិភូចិនមួយក្រុមដឹកនាំដោយ មន្ត្រីជាន់ខ្ពស់មួយរូប នឹងបំពេញដំណើរទស្សនកិច្ ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ដើម្បីចូលរួមក្នុងពិធី រំលឹកខួបនៃថ្ងៃបង្កើត ប្រទេសកូរ៉េខាងជើង។
Read more: ប្រធានាធិបតីចិនបញ្ជូនបេសកជនពិសេស ទៅចូលរួមខួបលើកទី៧០...
(តូក្យូ)៖ អាជ្ញាធរជប៉ុន បានចេញសេចក្ដីប្រកាស ស្ដីពីការជម្លៀសប្រជាជន ច្រើនជាង០១លាននាក់ និងបានលុបជើងហោះហើរ ជាច្រើន ខណៈខ្យល់ព្យុះទីហ្វុង ដ៏កំណាចឈ្មោះ Jebi បានវាយប្រហារតំបន់ ភាគខាងលិចនៃប្រទេស នៅថ្ងៃអង្គារនេះ ដោយ ផ្ដាច់ជីវិតមនុស្ស យ៉ាងហោចណាស់០៦នាក់។
Read more: ព្យុះទីហ្វុង Jebi វាយប្រហារតំបន់ភាគខាងលិចប្រទេសជប៉ុន ផ្ដាច់ជីវិតមនុស្ស០៦នាក់
(ឡុងដ៍)៖ រដ្ឋមន្ត្រីការពារជាតិ អង់គ្លេសលោក ហ្គាវីន វីលៀមសុន (Gavin Williamson) បាននិយាយថា ប្រទេសរបស់លោក និងបណ្ដាប្រទេស អឺរ៉ុបដទៃទៀត កំពុងស្ថិតនៅក្រោមការគំរាមកំហែង ពីសំណាក់បណ្តាញភេរវករ ISIS មកពីប្រទេស អាហ្វហ្កានីស្ថាន និង ក្រុមអ្នកគំាទ្ររបស់ពួកគេ។
Read more: អង់គ្លេសព្រមាន៖ បណ្តាប្រទេសអឺរ៉ុបទាំងអស់ កំពុងរងការគំរាមកំហែងដោយ ISIS...
(ហ្ស៊ឺណែវ)៖ ឧត្តមស្នងការជាន់ខ្ពស់ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាតិ UNHRC លោកស្រី Michelle Bachelet បានចេញមុខអំពាវនាវយ៉ាងទទូច ដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ឲ្យធ្វើការដោះលែងអ្នកសែត០២រូប នៃទីភ្នាក់ងារព័ត៌មានអន្តរជាតិ Reuters ដែលត្រូវបានតុលាការ នៃប្រទេសអាស៊ានមួយនេះ សម្រេចផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ដោយសារការធ្វើសេចក្តីរាយការណ៍ ទាក់ទិននឹងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា។
Read more: ប្រធានអង្គការសិទ្ធិមនុស្សរបស់ UN ទទូចឲ្យមីយ៉ាន់ម៉ា ដោះលែងអ្នកកាសែត Reuters...
(រ៉ង់ហ្គូន)៖ អ្នកកាសែត ០២រូប នៃទីភ្នាក់ងារព័ត៌មាន Reuters ដែលបានរងការចោទប្រកាន់ថា បានល្មើសនឹងច្បាប់ ចែងពីព័ត៌មានសម្ងាត់ផ្ទៃក្នុង របស់ប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងការធ្វើសេចក្តីរាយការណ៍ របស់ពួកគេ ជុំវិញអំពើសម្លាប់រង្គាលលើជនជាតិភាគតិច រ៉ូហ៊ីងយ៉ានោះ ត្រូវតុលាការមីយ៉ាន់ម៉ា សម្រេចផ្តន្ទាទោសនាថ្ងៃចន្ទ ឲ្យជាប់ពន្ធនាគារ រយៈពេល ០៧ឆ្នាំ។
Read more: ទីបំផុតតុលាការមីយ៉ាន់ម៉ា «កាត់ទោសអ្នកកាសែត Reuters...
(សៀងហៃ)៖ គ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយ ព្យុះទីហ្វុង និងព្យុះត្រូពិច នៅខេត្តសានទុង (Shandong) ភាគខាងកើតប្រទេសចិន បានផ្តាច់ជីវិតមនុស្ស ១៤នាក់ ហើយបង្កការខាតបង់ ផ្នែកសេដ្ឋកិច្ច សម្រាប់ខែនេះប្រមាណ ១.៤៧ពាន់លានដុល្លារ។
Read more: ទឹកជំនន់នៅភាគខាងកើតប្រទេសចិន ផ្តាច់ជីវិតមនុស្ស១៤នាក់...
(ឡាវ)៖ មន្ត្រីម្នាក់មកពីក្រុមហ៊ុនថាមពល សេពាន-សេណាំណយ (Xe Pian-Xe Namnoy Power Company) បានឱ្យដឹងថា ក្រុមហ៊ុនមួយនេះ នឹងទទួលខុសត្រូវ យ៉ាងពេញលេញ ដោយអនុឡោមតាមច្បាប់ និងកិច្ចព្រមព្រៀង សម្បទាន លើផលប៉ះពាល់ បង្កឡើងដោយ ការបាក់ទំនប់វារីអគ្គីសនី ដែលបានបង្កជាទឹកជំនន់ និងការបំផ្លិចបំផ្លាញ ក្នុងស្រុកសាណាំសាយ (Sanamxay) នៃខេត្ត អាត់តាពើ (Attapeu) ប្រទេសឡាវ។
Read more: ក្រុមហ៊ុនមួយអះអាងថា នឹងទទួលខុសត្រូវយ៉ាងពេញលេញ...
(ឡាវ)៖ គិតត្រឹមល្ងាច ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ សាកសពសរុបចំនួន ២៧នាក់ ហើយត្រូវបានរកឃើញ ខណៈ១៣០នាក់ទៀត បន្តបាត់ខ្លួន ក្រោយពីទំនប់វារីអគ្គិសនី នៅខេត្តអាត់តាពើ ភាគខាងត្បូងប្រទេសឡាវ ដែលជាប់ព្រំដែន ភាគឦសាន ប្រទេសកម្ពុជា និង ភាគកណ្តាលវៀតណាម បានបាក់កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។
Read more: រកឃើញសាកសពកើនដល់២៧នាក់ និង១៣០នាក់បន្តបាត់ខ្លួន...
(ហាណូយ)៖ យន្តហោះប្រភេទចម្បាំង និង ទម្លាក់គ្រាប់បែកធុន Sukhoi Su-22 បានធ្លាក់ នៅខេត្តង៉េអាន (Nghe) An ភាគកណ្តាល ប្រទេសវៀតណាម នារសៀលថ្ងៃព្រហស្បតិ៍នេះ ដែលបានឆក់យកជីវិត អាកាសយានិកទាំងពីរនាក់ នៅលើនោះតែម្តង។
Read more: ធ្លាក់យន្តហោះចម្បាំង-ទម្លាក់គ្រាប់បែកនៅវៀតណាម...
(អាហ្រិ្វកខាងត្បូង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បាននិយាយថា ភាគីជម្លោះទាំងអស់ នៅក្នុងសង្រ្គាមពាណិជ្ជកម្ម នឹងត្រូវទទួល ភាពបរាជ័យទាំងអស់គ្នា។
Read more: ប្រធានាធិបតីចិនព្រលយមួយឃ្លា៖ «ភាគីចូលរួមក្នុងសង្គ្រាមពាណិជ្ជកម្ម...
(សេអ៊ូល)៖ ក្រសួងការពារជាតិ កូរ៉េខាងត្បូង បាននិយាយនៅ ថ្ងៃអង្គារនេះ ថាខ្លួនកំពុងពិចារណា លើគំរោងដកកងទ័ព និងបរិក្ខា យោធាមួយចំនួន ចេញពីតំបន់នៅ តាមបណ្ដោយ តំបន់ព្រំដែនគ្មាន យោធាជាប់ជាមួយ កូរ៉េខាងជើង អនុឡោមតាមកិច្ចព្រមព្រៀង ជាប្រវត្តិសាស្រ្ត កាលពីខែមេសា រវាងមេដឹកនាំ នៃប្រទេសទាំងពីរ ។
Read more: កូរ៉េខាងត្បូងពិចារណាដកទ័ព ចេញពីតំបន់ព្រំដែនជាប់ជាមួយកូរ៉េខាងជើង
(ប៉េកាំង)៖ រដ្ឋធានីប៉េកាំង នៃប្រទេសចិន ព្រមទាំងក្រុងធានជីន (Tianjin) និងខេត្ត ហេប៊ៃ (Hebei) កំពុងត្រៀម ទទួលរងឥទ្ធិពល ភ្លៀងធ្លាក់ខ្លាំងនាថ្ងៃចន្ទ និង ថ្ងៃអង្គារសប្តាហ៍ ដោយសារតែព្យុះទីហ្វុងឈ្មោះថា អម្ពិល (Ampil)។
Read more: ព្យុះទីហ្វុង «អម្ពិល» កំពុងរំកិលមកវាយប្រហារតំបន់ឆ្នេរ...
(ហ្វីលីពីន)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃចន្ទ បានសន្យាថា លោកនឹងបន្ត ធ្វើសង្រ្គាមជាមួយនឹង ឧក្រិដ្ឋជនគ្រឿងញៀន ដោយអះអាងថា អ្វីដែលលោកកំពុងធ្វើ គឺដើម្បីការរស់នៅ របស់ប្រជាជនហ្វីលីពីន។
Read more: ប្រធានាធិបតីហ្វីលីពីន៖ អ្នកព្រួយបារម្ភពីសិទ្ធិមនុស្ស...
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទប់ស្កាត់ ព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលបង្ក ជាការភ័ន្ដច្រឡំ ដល់សាធារណៈមតិ ប៉ុន្តែក្នុងមួយរយៈ ពេលចុងក្រោយនេះ ការបង្ហោះ និងការចែករំលែករូបភាព ហិង្សានៅក្នុងប្រទេស ឥណ្ឌា ស្រីលង្កា និងមីយ៉ាន់ម៉ា បានជំរុញឱ្យក្រុមហ៊ុន បណ្ដាញទំនាក់ទំនងសង្គមដ៏ធំមួយនេះ ឈានទៅរកផ្លាស់ប្ដូរ គោលនយោបាយរបស់ខ្លួន។
Read more: ក្រុមហ៊ុន Facebook កំពុងទប់ស្កាត់ព័ត៌មានក្លែងក្លាយ...
(តេហេរ៉ង់)៖ គ្រោះរញ្ជួយដី ថ្មីមួយផ្សេងទៀត ជាមួយកម្រិត ៥.៨រ៉ិចទ័រ បានវាយប្រហារចំខេត្តកឺម៉ាន់ (Kerman) ភាគអាគ្នេយ៍ នៃប្រទេសអ៊ីរ៉ង់ បន្ទាប់ពីទទួលរងការវាយលុកផ្ទួនៗគ្នា ដោយគ្រោះរញ្ជួយដល់ទៅ បីលើករួចមកហើយ កាលពីថ្ងៃអាទិត្យ និងមនុស្សជិត ២៩០នាក់បានរងរបួស។
Read more: គ្រោះរញ្ជួយដីបន្ថែមទៀត ៥.៨រ៉ិចទ័រ វាយប្រហារប្រទេសអ៊ីរ៉ង់!
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បាននាំប្រជាពលរដ្ឋស្រុកកោះធំ ខេត្តកណ្តាល សរុប៥០០នាក់ មកជិះរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តកំពង់ឆ្នាំង។
Read more: ឯកឧត្តម ស៊ុន ចាន់ថុល នាំប្រជាពលរដ្ឋកោះធំ ៥០០នាក់ មកស្គាល់រសជាតរថភ្លើង