Social Network

ស្រី​ស្អាត​លះបង់​ការ​សិក្សា ទៅ​ធ្វើ​អ្នក​បាញ់​ស៊ីប សម្លាប់​ពួក ISIS យ៉ាង​រង្គាល

នារីវ័យក្មេង និង អង់អាច ជនជាតិដាណឺម៉ាកម្នាក់ បានលះបង់ការសិក្សារបស់នាង ដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមនៃរដ្ឋអ៊ីស្លាម ISIS តែអះអាងថា នាងត្រូវអ្នកស្រុកចាត់ទុកជា ពួកភេរវកម្ម ទៅវិញ។

នារីដ៏ស្រស់ស្អាត ដែលជាអ្នកលបបាញ់កាំភ្លើងស៊ីបខាងលើ មានឈ្មោះថា Joanna Palani អាយុ២២ឆ្នាំ បានអះអាងថា ធ្លាប់បានសម្លាប់ ពួកសកម្មប្រយុទ្ធ ជាង១០០នាក់ ក្នុងអំឡុងសង្គ្រាម នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី។ ជាមួយគ្នានេះដែរ នាងបានជួយសង្គ្រោះស្ត្រី និង កុមារមួយក្រុម ដែលត្រូវពួក ISIS ចាប់ធ្វើជាទាសករផ្លូវភេទ ហើយបានបង្រៀនពួកគេ ឲ្យចេះវ៉ៃ និង ក្លាយជាទាហាន ថែមទៀតផង។

គួរបញ្ជាក់ថា នាង Palani មានជាប់ពូជពង្ស អ៊ីរ៉ង់-ឃឺដ (Iranian-Kurdish) ហើយឪពុក និងជីតារបស់នាង គឺជាអ្នកប្រយុទ្ធ នៃកងកម្លាំងយោធា Peshmerga របស់អ៊ីរ៉ាក់ (Iraqi Kurdistan)។ នាងបានកើតនៅក្នុង ជំរុំជនភៀសខ្លួនមួយ របស់អង្គការសហប្រជាជាតិ មុនពេលផ្លាស់ទៅរស់នៅ រាជធានី Copenhagen នៃប្រទេសដាណឺម៉ាក។ នៅអាយុ៩ឆ្នាំ នាង Palani ក៏បានហាត់រៀនបាញ់កាំភ្លើង។

ទោះបីជាយ៉ាងណា នាងបាននិយាយថា ជីវិតរបស់នាងពិតជាយ៉ាប់យឺនណាស់ តាំងពីនាង បានត្រលប់មកប្រទេសដាណឺម៉ាកវិញ។ «ខ្ញុំមានឆន្ទៈ ក្នុងការលះបង់ជីវិត និងសេរីភាពរបស់ខ្ញុំ ដើម្បីបញ្ឈប់ក្រុម ISIS ដូច្នេះអ្នករាល់គ្នា នៅក្នុងតំបន់អឺរ៉ុប អាចមានសុវត្ថិភាព។ វាគឺជាជម្រើសរបស់ខ្ញុំ ប៉ុន្តែប្រទេសរបស់ខ្ញុំ បានមើលឃើញខ្ញុំជាពួកភេរវកម្ម ទៅវិញ»។ នេះបើតាមសម្ដី នាង Palani។

និយាយអំពីការប្រយុទ្ធគ្នាជាមួយ ក្រុម ISIS អតីតសិស្សសាលារូបនេះ បានអួតអាងពីភាពជោគជ័យរបស់នាងថា «ក្រុមអ្នកប្រយុទ្ធ ISIS ពិតជាងាយស្រួលសម្លាប់បំផុត»៕

ដកស្រង់ពី៖ Sabay