Social Network

វត្ថុបុរាណជាច្រើន ត្រូវបានជីករកឃើញ ពីមាត់ផ្នូររាជវង្សលាវ

ចិន ៖ បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវ ធ្វើការជីករកអស់រយៈពេល២ឆ្នាំ នៅឃ្លាំងសម្ងាត់ដ៏ធំ មួយកន្លែង មានរាង ដូចសេរ៉ាមិច ត្រូវបានគេរកឃើញ វត្ថុបុរាណជាច្រើន ជាមួយស្រីស្នំ របស់អធិរាជផ្នូរ រាជវង្សលាវ ក្នុងឆ្នាំ ៩១៦-១១២៥ នៅក្នុងតំបន់ Duolun, តំបន់ស្វយ័ត ម៉ុងហ្គោលី ចំពោះវត្ថុបុរាណ ជាច្រើននេះ ថូពណ៌ប៉សឺឡែន លម្អ តុបតែងដោយមាស និងប្រាក់ នេះយោងតាមការចុះផ្សាយពី china daily នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ។

នេះបើយោងតាម វិទ្យាស្ថានបុរាណវិទ្យា និងវប្បធម៌ ព្រះសារីរិកធាតុ នៅម៉ុងហ្គោលី បាននិយាយ ថូពណ៌ ប៉សឺឡែន នេះ គឺភាគច្រើនឡ Ding និង Yue ដែលស្រីស្នំរាជវង្សលាវ ប្រើប្រាស់ជាប្រចាំ ។ តាមសិលាចរិត ដែលជីកចេញពី ផ្នូរមួយបានកត់ត្រា បទពិសោធជីវិត របស់ម្ចាស់ផ្នូរព្រះមហាក្សត្រិយានី ដំបូងនៃអធិរាជ Shengzong នៃរាជវង្សលាវ ក្រោយមកបាន បញ្ចុះឋានៈទៅ ជាស្នំម្នាក់ ។ ការសិក្សាបន្ថែមទៀត អ្នកជំនាញបាន បង្ហាញថា ម្ចាស់ផ្នូរនៃ ព្រះចៅអធិរាជ ដែលមានឈ្មោះ Xiao Dowager ៕